Sunday, December 9, 2018

សុខភាព​ល្អ ៖ អ្វីដែល​អ្នក​គួរតែ​ដឹង និង​ប្រុងប្រយ័ត្ន​

សុខភាព​ល្អ ៖ អ្វីដែល​អ្នក​គួរតែ​ដឹង និង​ប្រុងប្រយ័ត្ន​

ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក មិនមែន​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ​ទាំងអស់​នោះឡើយ ហើយ​បើ​អ្នក​បន្ត​ការធ្វេសប្រហែស ប្រព្រឹត្ត​វា​ម្តង​ហើយ​ម្តងទៀត ច្បាស់​ណាស់ មិនយូរ​មិនឆាប់ អ្នក​អាច​នឹង​ជួប​បញ្ហា​សុខភាព ដែល​បណ្តាលមកពី​កំហុសឆ្គង​ទាំងនោះ​។​
ខាងក្រោម​នេះ គឺជា​ការពិត និង​ជា​អ្វីដែល​អ្នក​គួរតែ​ដឹង ៖
1. បើ​អ្នកប្រើប្រាស់​ទូរស័ព្ទ ចូរ​និយាយ​ដាក់​ត្រចៀក​ខាងឆ្វេង ពីព្រោះ ខាងស្តាំ គឺ​វា​ជិត​នឹង​ខួរក្បាល​ខ្លាំងពេក ហើយ​ការសិក្សា​ក៏បាន​បង្ហាញថា​ដែរ ពេល​ទូរស័ព្ទ​ជិត​អស់​ថ្ម កុំ​ប្រើ ឬ​យក​វា​មក​ទុក​ជិត​ខ្លួន ពីព្រោះ ជាតិ​វិទ្យុសកម្ម​របស់​វា​កើនឡើង​ខ្ពស់​
2. ក្រោយ​លេបថ្នាំ​រួច អ្នក​ប្រហែលជា​សម្រាក​បន្តិច ប៉ុន្តែ អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​ដើរ ឬ​បញ្ចេញ​សកម្ម​បន្តិច ក្រោយ​ញ៉ាំ​ថ្នាំ​រួច​។​
3. ស្ត្រ​បឺ​រី​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ អ្នក​មិន​បានដឹង​ទេ​ថា វា​ក៏​អាច​ទៅ​បន្សាប ឬ​បញ្ចុះ​ជាតិ​អាស៊ីត​អ៊ុយ​រិច​បាន​ផងដែរ​។​
4. មនុស្ស​គ្រប់គ្នា​ត្រូវបាន​គេ​ប្រាប់ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ មិនមែន​មុន​ចូល​គេង​ឡើយ ពីព្រោះ បើ​អ្នក​ញ៉ាំ​ទឹក​ច្រើន មុនពេល​ចូល​គេង វា​នឹងធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​បន្ត​ធ្វើការ ហើយ​អ្នក​ក៏​ប្រហែលជា​ត្រូវ​ងើប​នោម​ផងដែរ​។​
5. មនុស្ស​គ្រប់គ្នា​ចូលចិត្ត​កាហ្វេ ប៉ុន្តែ ការ​ញ៉ាំ​ទឹកដោះគោ​រាល់ថ្ងៃ អាចជួយ​ឲ្យ​អ្នកមាន​ឆ្អឹង​រឹងមាំ និង​ចាក​ផុតពី​ជំងឺ​នានា​។​
6. ផ្លែឈើ​អ្វីដែល​ជួយ​ឲ្យ​អ្នក​នៅ​ក្មេង​? ចម្លើយ គឺ​ឈើ​រី​។​
7. ពេលវេលា​ដែល​ល្អ​បំផុត សម្រាប់​គេង​គឺ ពី​ម៉ោង ៩ ទៅដល់​ម៉ោង ៦ ព្រឹក​៕
ត្រួតពិនិត្យ​ដោយ www.health.com.kh

Monday, November 26, 2018

​ផ្លែ​ល្មុត​” អាច​ផ្ដល់​ផល​ល្អៗ​ទាំងនេះ​ចំពោះ​សុខភាព​

“​ផ្លែ​ល្មុត​” អាច​ផ្ដល់​ផល​ល្អៗ​ទាំងនេះ​ចំពោះ​សុខភាព​
ល្មុត គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅពេល​ទុំ និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ ឬ​ចូលចិត្ត​ទទួលទាន​ផ្លែឈើ​មួយ​នេះ​យ៉ាងណាក៏ដោយ ក៏​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អៗ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​បាន​។
ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​ដ៏​ប្រសើរ​នៃ​ការទទួល​ទាន​ផ្លែ​ល្មុត​ចំពោះ​សុខភាព ៖
១. ថ្នាំ​រងាប់​អារម្មណ៍​បែប​ធម្មជាតិ​
ល្មុត គឺជា​ថ្នាំ​បែប​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​រំងាប់​អារម្មណ៍ ដោយមាន​ប្រសិទ្ធិភាព​កាត់បន្ថយ ក៏ដូចជា​បំបាត់​បញ្ហា​នៃ​ភាព​ស្ត្រេ​ស​តានតឹង និង​សម្រួល​ដល់​ស​សៃ​ប្រសាទ​។ ជា​ញឹកញយ អ្នក​ដែលមាន​ជំងឺ​គេង​មិន​លក់ និង​ឆាប់​ភ័យ​ស្លុត ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើការ​ដាក់បញ្ចូល​ផ្លែ​ល្មុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ក៏​ព្រោះ​ល្មុត គឺ​ហាក់ដូចជា​ថ្នាំ​ប្រឆាំងនឹង​ជំងឺផ្លូវចិត្ត​អញ្ចឹង​។​
២. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​
ល្មុត​ទុំ​ស្រស់ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​ដូចជា ជាតិ​ទង់ដែង​, ប៉ូ​តា​ស្យូ​ម និង​ជាតិ​ដែក​។ វា​ក៏មាន​ផ្ទុក​នូវ​វីតាមីន niacin រួមទាំង​អាស៊ីត​ល្អ folate និង pantothenic ផងដែរ​។ សមាសធាតុ​ទាំងនេះ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​រឹងមាំ និង​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការរំលាយ​អាហារ​។​
៣. ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ស​សៃ Dietary Fiber
ល្មុត ក៏​ជា​ប្រភព​នៃ​ជាតិ​ស​សៃ Dietary Fiber ផងដែរ​។ ជាតិ​ស​សៃ​នេះ​ជួយ​បំបាត់​អាកា​រៈ​ទល់លាមក​, ពិបាក​ក្នុង​ការរំលាយ​អាហារ និង​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​
៤. ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
ផ្លែ​ល្មុត គឺ​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Tannins ដែ​លុ​មាន​ប្រសិទ្ធិភាព​ជួយ​កម្ចាត់​ប្រយុទ្ធ​ប្រឆាំងនឹង​បាក់តេរី​, វីរុស​, ប៉ារ៉ាស៊ីត ក៏ដូចជា​ផលប៉ះពាល់​នៃ​ការ​រលាក​ក្នុង​រាងកាយ​ដែល​បង្កបញ្ហា​សុខភាព​មួយចំនួន​ដូចជា ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​, ជំងឺ​រលាក​ក្រពះ​ពោះវៀន​ផងដែរ​។​
៥. ផ្ដល់​ថាមពល​បន្ថែម​
ល្មុត មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​ដូចជា sucrose និង fructose ដែល​ជួយ​ស្ដារ ក៏ដូចជា​បង្កើន​ថាមពល​ក្នុង​រាងកាយ​ឡើងវិញ​ភ្លាមៗ​តាមបែប​ធម្មជាតិ​។​
៦. ប្រភព​នៃ​វីតាមីន​ចាំបាច់​
ផ្លែ​ល្មុត មាន​ផ្ទុក​នូវ​វីតាមីន​ល្អៗ​ចាំបាច់​សម្រាប់​រាងកាយ​ដូចជា វីតាមីន A និង C​។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ឲ្យ​មើលឃើញ​បាន​កាន់តែច្បាស់ ហើយ​ជៀស​ឆ្ងាញ​ពី​បញ្ហា​នៃ​ជំងឺ​ភ្នែក​ផ្សេងៗ​។ ការ​ទទួលទាន​ផ្លែឈើ​ធម្មជាតិ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត និង​ជំងឺ​មាត់​ធ្មេញ គួរ​ឲ្យ​កត់សម្គាល់​។
ចំណែកឯ​វីតាមីន C វិញ ជា​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​ស្បែក និង​ភ្នាស​ទឹករំអិល​ល្អប្រសើរ រួមទាំង​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​កោសិកា​ចេញពី​រាងកាយ​ផងដែរ​៕

Sunday, November 25, 2018

គម្រោងដ៏ធំសម្បើមទាំង១២ មាន១ចំណោមនេះ ស្ពានវែងមួយឆ្លងកាត់ទន្លេបា​សាក់ ឃុំសិត្បូ ឆ្លងកាត់ កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល

គម្រោងដ៏ធំសម្បើមទាំង១២ មាន១ចំណោមនេះ ស្ពានវែងមួយឆ្លងកាត់ទន្លេបា​សាក់ ឃុំសិត្បូ ឆ្លងកាត់ កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ដែលចំណាយលុយរាប់លានដុល្លារ !​ ផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃសរុប ២៥៩លានដុល្លារអាមេរិក នឹងសាងសង់ឆាប់ៗនេះហើយ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ​ ២៥៩លានដុល្លារអាមេរិកដើ​ម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។ គម្រោងផ្លូវក្រវ៉ាត់ក្រុងថ្មីទី៣នេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថាក្រុមហ៊ុនសំណង់សៀងហៃចិនជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះនិងដោយមានការត្រួតពិនិត្យបច្ចកទេសពីក្រុមហ៊ុនក្វាងចូវវ៉ាន់អានមកពីប្រទេសចិន។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះនឹងមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រជាប្រភេទផ្លូវ៤គន្លងមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។​ ផ្លូវរថយន្ត​មាន៤គន្លងដែលមួយគន្លងមានទទឹង៣.៥០ម៉ែត្រចំណែកផ្លូវទោចក្រយានយន្ត២គន្លង មួយគន្លងមានទទឹង២.២៥ម៉ែត្រ។

ផ្លូវក្រវ៉ាត់ក្រុងទី៣

ផ្លូវនេះនឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។

សម្រាប់វិស័យអចលនទ្រព្យការពង្រីកផ្លូវក្រវ៉ាត់ក្រុងថ្មីនេះគឺបានបញ្ជាក់ថាវិស័យអចលនទ្រព្យកំពុងតែមានកំណើនខ្លាំងក្លាដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀតដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះនឹងជម្រុញទាំងចំនួននិងតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឲ្យកើនឡើងផងដែរ។​​

Thursday, November 15, 2018

ភេសជ្ជៈ ៦មុខពីធម្មជាតិ ល្អហូបខ្លាំងណាស់ ជួយសុខភាពហួសថ្លែង

ភេសជ្ជៈ ៦មុខពីធម្មជាតិ ល្អហូបខ្លាំងណាស់
ជួយសុខភាពហួសថ្លែង

ដើម្បីទទួលបានគុណភាពជីវិតមួយដែលល្អទាំងផ្លូវកាយនិងផ្លូវចិត្ត យើងចាំបាច់ត្រូវមានការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ មានពេលលំហែកាយ ឬលេងកីឡាជាដើម។ មិនអាចខ្វះបានទៀតនោះ គឺរបបអាហារដែលមានសារជាតិគ្រប់គ្រាន់ដែលខ្លួនប្រាណយើងត្រូវការ។ ការរួមបញ្ចូលនូវភេសជ្ជៈធម្មជាតិក្នុងរបបអាហាររបស់យើងក៏ជាកត្តាមួយពុំគួររំលងផងដែរ។
ខាងក្រោមជាភេសជ្ជៈបែបធម្មជាតិទាំង៧មុខ ដែលងាយរកងាយផឹក និងផ្តលអត្តប្រយោជន៍ទ្វេដង៖
១. ទឹក
ទឹកជាជម្រើសទី១ដែលពុំអាចខ្វះបាន ព្រោះខ្លួនប្រាណយើងត្រូវការទឹកដើម្បីឲ្យយើងរស់រានមានជីវិត។
ទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ ជួយដល់ការស្រូបវីតាមីនសេ និងបេ ហើយជួយដល់ការច្រោះជាតិពុលក្នុងខ្លួន ព្រោះឈាមក្នុងខ្លួនរបស់យើងបង្កឡើងដោយទឹកដល់ទៅ ៩២ភាគរយ។
រូបតំណាង
២. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្នារជាប្រភពនៃវីតាមីនសេ ចូលរួមចំណែកប្រឆាំងមេរោគ ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ វាក៏ជួយដល់ការរំលាយអាហារ និងសម្អាតជាតិពុលពីក្នុងសរីរាង្គថ្លើមទៀតផង។
រូបតំណាង
៣. ទឹកដូង
ទឹកដូងសំបូរសារជាតិអេឡិចត្រូលីតពីធម្មជាតិ ហើយវាជាសារជាតិដ៏សំខាន់សម្រាប់រាងកាយយើង ល្អនៅពេលខ្វះជាតិទឹកក្រោយការហាត់ប្រាណ លេងកីឡា ឬការងារពលកម្មជាដើម។ ក្រៅពីនេះទឹកដូងក៏សំបូរទៅដោយជាតិម៉ាញេស្យូមដែលផ្តល់លំនឹងក្នុងខ្លួនយើងផងដែរ។
រូបតំណាង
៤. តែបៃតង
តែបៃតងធម្មជាតិសុទ្ធពុំមានលាយជាតិផ្អែម ឬសារធាតុផ្សំដទៃបន្ថែម គឺជាជម្រើសមួយល្អដែលគប្បីរួមបញ្ចូលក្នុងរបបអាហារ។ នៅក្នុងតែបៃតងមានសារធាតុកាហ្វេអ៊ីនជួយបង្កើនស្មារតី និងការផ្តោតអារម្មណ៍បានល្អ។
ជាពិសេសវាសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកា ដែលជួយការពារយើងពីកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រា លើកកម្ពស់សុខភាពមាត់ធ្មេញនិងអញ្ចាញ កាត់បន្ថយការរលាក និងបង្កើនមេតាបូលីសក្នុងរាងកាយទៀតផង។
រូបតំណាង
៥. ទឹកខ្ញី
ទឹកខ្ញីក្តៅអ៊ុនៗគឺល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ ខ្ញីជួយទៅដល់បញ្ហាសុខភាពជាច្រើនទៀតដូចជា បំបាត់នូវអារម្មណ៍ចង់ក្អួតចង្អោរ ជាថ្នាំទិព្វធម្មជាតិលេខមួយប្រឆាំងជំងឺផ្តាសាយហៀរសំបោរ ថែមទាំងប្រឆាំងនឹងការរលាកទៀតផងដែលអាចជួយដល់ការឈឺសន្លាក់ដៃជើង។
រូបតំណាង
៦. ទឹកផ្លែទទឹម
ការសិក្សាស្រាវជ្រាវផ្នែកចំណីអាហារបានបង្ហាញថា ផ្លែទទឹមសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកាដែលគេហៅថាអង់ទីអុកស៊ីដង់ដែលការពារនឹងការរលាក ជំងឺបេះដូង ជាពិសេសប្រឆាំងការវិវឌ្ឍនៃជំងឺមហារីកសួត និងជំងឺមហារីកប្រូស្តាត៕

Tuesday, November 13, 2018

ផ្លែស្វាយ​មាន​វីតាមីន និងផលល្អដល់សុខភាព

ផ្លែស្វាយ​មាន​វីតាមីន A ដល់​ទៅ ៨០​ភាគរយ នៃ​បរិមាណ​ដែល​អ្នកត្រូវការ​ក្នុង​មួយថ្ងៃ​។ ដូច្នេះ ទើប​ផ្លែឈើ​មួយ​ប្រភេទ​នេះ ក្លាយជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​។ ល្អ​ព្រោះថា វីតាមីន A ជួយ​ព្យាបាល​និង​ជួសជុល​កោសិកា​។ បើ​អ្នក​ខ្វះ​វីតាមីន​ប្រភេទ​នេះ ស្បែក​អ្នកនឹង​ស្ងួត​ប្រះ​។
ក្នុងឋានៈ​ជា​សារធាតុ​ប្រឆាំងនឹង​អុកស៊ីដ​កម្ម (Anti-Oxidant)​វីតាមីន A ថែមទាំង​អាច​ទប់ទល់ នឹង​ការបំផ្លាញ របស់​រ៉ាឌីកាល់​សេរី ដែល​ធ្វើឲ្យ​ស្បែក​ឆាប់​ខូច​មុន​វ័យ​ទៀតផង​។ ម្យ៉ាងទៀត ស្វាយ ជា​ផ្លែឈើ​ដែលមាន​កាឡូរី​តិចជាង ៧០​កា​ឡូរី​។ ដូចនេះ វា​ជា​អាហារ​ដ៏​សែន​ពិសេស ដែល​អ្នក​គួរ​ជ្រើសរើស​មក​ប្រើ សម្រាប់​រក្សា​សម្រស់​ស្បែក​៕

Thursday, November 1, 2018

បំបាត់ និង​បង្ការ​បញ្ហា​ទល់លាមក តាមបែប​ធម្មជាតិ ដោយ​គ្រាន់តែ​ធ្វើ​ដូចនេះ

បំបាត់ និង​បង្ការ​បញ្ហា​ទល់លាមក តាមបែប​ធម្មជាតិ ដោយ​គ្រាន់តែ​ធ្វើ​ដូចនេះ​
ជាធម្មតា អាកា​រៈ​ទល់លាមក គឺ​កើតមានឡើង​នៅពេល​ចលនា​ពោះវៀន​ជួប​ការពិបាក ហើយ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់ ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិ​ពុ​ល​នានា​ផ្ដល់​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ទល់លាមក ឬ​ចង់​បង្ការ​បញ្ហា​នេះ​កុំ​ឲ្យ​កើតឡើង ចូរ​បន្ត​អាន​ដោយ​យកចិត្តទុកដាក់​។

អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ទប់ទល់ ក៏ដូចជា​ព្យាបាល​បញ្ហា​ទល់លាមក តាមរយៈ​ការទទួល​ទាន និង​ទម្លាប់​ប្រចាំថ្ងៃ ៖

១. ក្រូចឆ្មារ​

​អាស៊ីត​ស៊ី​ទ្រី​ក​ដែលមាន​ផ្ទុក​នៅក្នុង​ក្រូចឆ្មារ គឺ​អាចជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាកសំណល់ រួមទាំង​ជាតិពុល​ចេញពី​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរ និង​សកម្ម​។​

២. កាហ្វេ​

​ការ​ទទួលទាន​កាហ្វេ គឺ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នកមាន​ថាមពល​អារម្មណ៍​ស្រស់ស្រាយ​នៅពេល​ព្រឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឲ្យ​ការរំលាយ​អាហារ​មាន​ចលនា​សកម្ម​ប្រសើរ​ផងដែរ​។ គ្រាន់តែ​ត្រូវ​ប្រាកដថា អ្នក​មិន​ទទួលទាន​ច្រើន​ហួស​កម្រិត​ពេក ក៏​ព្រោះ​វា​អាចធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​បង្ក​អាកា​រៈ​ទល់លាមក​។​

៣. ផ្លែ​ចេក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​ប៉ូ​តា​ស្យូ​ម ដែល​សម្រួល​ដល់​ការរំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នក​បត់ជើង​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​អោយបាន ១ ក្នុង​មួយថ្ងៃ ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទល់លាមក​។​

៤. ផ្លែ​ព្រូន​

​មិន​ថា​ទទួលទាន​ផ្លែ ឬ​ទឹក​ផ្លែ​ព្រូន​នោះទេ គឺ​សុទ្ធតែ​ផ្ដល់​លទ្ធផល​ល្អប្រសើរ​ចំពោះ​ការដោះស្រាយ​បញ្ហា​ពិបាក​ក្នុងការ​បត់ជើងធំ​។ ផ្លែឈើ​ប្រភេទ​នេះ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស​សៃ និង​សារធាតុ sorbitol ដែល​ជួយ​បន្ទន់​លាមក​។ ដូច្នេះ​ដើម្បី​បង្ការ ក៏ដូចជា​ព្យាបាល​បញ្ហា​ទល់លាមក ចូរ​ទទួលទាន​ទឹក​ផ្លែ​ព្រូន​ឲ្យ​បាន ២ កែវ ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក និង​ពេលយប់​។​

៥. យ៉ា​អ៊ួ​រ​

Gut flora ឬ​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន និង​ជួយ​រំលាយ​អាហារ គឺ​ត្រូវតែមាន​សុខភាព​ល្អ ដើម្បី​ទប់ស្កាត់​បញ្ហា​ទល់លាមក ឬ​រាក​។ នៅពេល​បាក់តេរី​ល្អ និង​អាក្រក់​ក្នុង​ពោះវៀន​គ្មាន​តុល្យភាព នោះ​បញ្ហា​ទាក់ទង​ការរំលាយ​អាហារ​ប្រាកដជា​កើតឡើង​។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​នាំយក​នូវ​តុល្យភាព​នៃ Gut flora ត្រឡប់​ទៅ​ដូច​ប្រក្រតី​វិញ​បាន គឺ​ការ​ទទួលទាន​យ៉ា​អ៊ួ​រ​សុទ្ធ​គ្មាន​លាយ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ឲ្យ​បាន​ពី ១ ទៅ ៣ ពែង ក្នុង​មួយថ្ងៃ​។ ទទួលទាន ១ នៅពេល​ព្រឹក ហើយ​នៅសល់​ទុក​ទទួលទាន​ជា​អាហារសម្រន់​។​

៦. ប្រកាន់ខ្ជាប់​ទម្លាប់​ល្អ​មួយ​

​ប្រសិនបើ​អ្នក​ចង់​សម្រាល​អាកា​រៈ ឬ​បង្ការ​បញ្ហា​ទល់លាមក​កុំ​ឲ្យ​កើតឡើង ការប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ​មួយ គឺជា​វិធី​ដ៏​ងាយ ហើយ​មាន​ប្រសិទ្ធិភាព​បំផុត​។ អ្នក​ត្រូវ​កំណត់ពេល​សម្រាប់​ពោះវៀន​របស់​អ្នក​យ៉ាងហោចណាស់ ៣ ដង ក្នុង​មួយថ្ងៃ ទោះបីជា​នៅពេល​គ្មានអ្វី​ចេញមក​ក៏ដោយ​។ អ្នក​គ្រាន់តែ​ស្ងប់​អារម្មណ៍​ផ្ដល់​ភាព​ធូរស្រាល​ដល់​ខ្លួនឯង ហើយ​រាងកាយ​របស់​អ្នក​ក៏​នឹង​យល់​ធ្វើបាន​៕

Thursday, October 25, 2018

ផ្លែ​បឺរជួយ​ឲ្យ​សរសៃសក់​រឹងមាំនិង​ភ្លឺរលោង​តាម​ធម្មជាតិ​

ផ្លែ​បឺរជួយ​ឲ្យ​សរសៃសក់​រឹងមាំនិង​ភ្លឺរលោង​តាម​ធម្មជាតិ​
​ម៉ាសសម្រាប់សរសៃសក់ ផ្សំពី ផ្លែបឺរនិងប្រេងអូលីវ មានគុណភាពខ្ពស់ និងសាកសមសម្រាប់អ្នកដែលចង់បានសរសៃសក់ស្រស់ស្អាតតាមធម្មជាតិ។ វិធីធ្វើនិងប្រើ គឺ​យក​ផ្លែ​បឺ​រមួយ​ផ្លែ បក​យកតែ​សាច់ កិន​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ប្រេង​អូ​លីវ​២​ស្លាបព្រា​ចូល ច្របល់​ម្តងទៀត រួច​យកមក​លាប​លើ​ស្បែកក្បាល និង​សរសៃសក់​ពី​គល់​ដល់​ចុង​សក់​។ បន្ទាប់ពី​លាប រក្សាទុក​៣០​នាទី រួច​លាងជម្រះ​សក់​ជាមួយ​ទឹក​ត្រជាក់ ដោយ​ប្រើ​សាប៊ូ ជាការ​ស្រេច​។ ទាំង​ប្រេង​អូ​លីវ​និង​ផ្លែ​បឺរ ជួយផ្តល់​សំណើម​ដ៏​អស្ចារ្យ​ដល់​សរសៃសក់ ដែល​ធ្វើឲ្យ​សក់​ភ្លឺរលោង​៕

Wednesday, October 24, 2018

ឱសថធម្មជាតិព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ

ឱសថធម្មជាតិព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ
  
នេះជាប្រទាលដែលងាយដាំដុះបំផុត តែលាក់កំបាំងនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ដែលយើងគួរមានដាំ ១ផើង ២ ទុកចោលក្បែរផ្ទះ ភ្លេចស្រោចទឹកក៏មិនងាប់ដែរ! ហើយខាងក្រោមនេះជារូបមន្តធម្មជាតិពូកែស័ក្កសិទ្ធ មានអ្នកព្យាបាលជាហើយជាមួយរូបមន្តនេះ។

ព្យាបាល៖ រលាកទងសួត

រុក្ខជាតិ៖ ប្រទាលនាងល័ក

វិធីធ្វើ និងប្រើប្រាស់៖
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ
-កិនជាមួយដូងភ្លើងពូតយកតែទឹក។

នេះជាបទពិសោធន៍ពិតៗ ហើយបានជាសះស្បើយរបស់ប្អូនស្រីគណនីហ៊្វេកប៊ុក Bora Keo “កាលពី៧ឆ្នាំមុន ខ្ញុំឈឺរលាកទងសួតខ្លាំង ហើយក្អកឡើងចង់ទៅជាកើតហឺត ខ្ញុំបានញ៉ាំប្រទាលនាងល័កនេះជាមែន កិនជាមួយដូងភ្លើងពូតយកតែទឹកពូកែណាស់!”

ក្រៅពីនេះ ប្រទាលនាងល័កជាប្រទាល ដែលនិយមប្រើជាបន្លែ ធ្វើភេសជ្ជៈ និងដាំលម្អសួន
+ប្រទាលនាងល័ក មានប្រសិទ្ធភាព ៖
– កែគ្រុនក្តៅ ក្តៅក្នុង បណ្តេញពិស

– ពេលចេញស្អូច ឬកញ្ជ្រិលគេយកស្លឹកវាដាំពិសារជំនួសទឹក
– ជួយដល់បញ្ហានោមទាស់នោមឈាម
– បំប៉នសួត បំប៉នថ្លើម

– កែក្អកធ្លាក់ឈាម ក្អកស្ងួត ក្អកមានស្លេស្ម ( ប្រើផ្កាដាំទឹកពិសា )
– កែគ្រុនផ្តាសាយ
– កែក្អួតធ្លាក់ឈាម ដោយសារគ្រាំក្នុង ( ស្ងោរស្លឹកពិសា )

– រាកមួលឈាម
– បំបាត់រោគអាស៊ីតក្នុងក្រពះ
+ជនជាតិចិននិយមហាលផ្កាឲ្យក្រៀមស្ងួតដាំទឹក ពិសា កែឈាមក្នុងពោះវៀន និងយកស្លឹកស្ងោរជាមួយសាច់ជ្រូកគ្រឿងក្នុង ដូចជាថ្លើម លំពែង ជាសម្លរបំប៉នថែសុខភាព ។

-កែរោគសើរស្បែក ដូចជាកមរមាស់ ស្រែង យកស្លឹកបុកយកទឹកលាប ។
+សារធាតុរកឃើញក្នុងស្លឹកប្រទាលនាងលក្ខ័ គឺ Flavonoid glycoside , Carboxylic acid ,
Vit C Latax ជាដើម ។
+របៀបធ្វើភេសជ្ជៈ

-ប្រទាលនាងលក្ខ័ សំរាប់កែអាស៊ីតក្នុងក្រពះ និងសម្រួលបេះដូង
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ ១០ធាង

– ស្លឹ្កកតើយ ១០ធាង លាងស្អាត ហាន់កង់ខ្លីៗ
– ទឹកស្អាត ២លីត្រ

+របៀបធ្វើ
-ដាក់ស្លឹកប្រទាល និងស្លឹកតើយ និងទឹកដាំពុះ ៥ – ៧នាទី
-ស្រង់កាកចេញ ពិសាក្តៅ ឬត្រជាក់ តាមចំណូល ដោយចាក់ដាក់កែវ ថែមទឹកឃ្មុំ ឬស្ករបន្តិច ពិសា ១ថ្ងៃ ២ ទៅ ៣ ដង រយៈពេល ៣ ទៅ ៦ ខែ នឹងធូរស្បើយ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

Monday, October 22, 2018

ផ្លែល្ហុង-ឱសថធម្មជាតិព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់

ល្ហុង-ឱសថធម្មជាតិព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់
មិនសូវមានអ្នកបានដឹងទេ ថារុក្ខជាតិនេះត្រូវគេចាត់ទុកដូចជាឱសថមួយប្រភេទមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ចំពោះសុខភាពមនុស្ស ប្រើជាឱសថធម្មជាតិព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់។ សូមពិនិត្យមើលខាងក្រោម៖
                     ឱសថធម្មជាតិ៖ គ្រាប់ល្ហុង
១.ព្យាបាលក្រិនថ្លើម
គ្រាប់ល្ហុងជាឱសថធម្មជាតិមួយ អាចព្យាបាលក្រឹនថ្លើម។ វាជួយកំចាត់ជាតិពុលក្នុងថ្លើមយ៉ាងមានប្រសិទ្ធភាព។ គ្រាប់ល្ហុងទទួលទានជាមួយទឹកក្រូចឆ្មារ ក្នុងរយៈពេល ២ខែអាចបង្ហាញ្ ឲ្យឃើញថា ព្យាបាលជំងឺក្រឺនថ្លើមតាមទិសសកម្ម។
២.ប្រឆាំងឆ្លងមេរោគ
គ្រាប់ល្ហុងមានប្រសិទ្ធភាព ប្រឆាំងវីរុស និងព្យាបាលសះជំងឺឆ្លង ដោយវីរុសនៅកម្រិតស្រាល។
៣.ប្រឆាំងមហារីក
សមាសធាតុដែលនៅក្នុងគ្រាប់ល្ហុង អាចទប់ស្កាត់ការលូតលាស់ របស់កោសិការមហារីក និងដុំគីស ។ គ្រាប់ល្ហុងអាចជួយសរីរាង្គមនុស្សប្រឆាំងជំងឺមហារីកពោះវៀនធំ មហារីកឈាម សួត និងក្រពេញប្រូស្តាត។
៤.ទប់ស្កាត់ជំងឺខ្សោយតម្រងនោម
គ្រាប់ល្ហុងក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺតម្រងនោម។ វាត្រូវបានបញ្ចាក់ថា មានប្រសិទ្ធភាពព្យាបាលរោគនេះ។
៥.កែប្រែប្រសើរឡើងប្រព័ន្ធរំលាយអាហារ
ប្រភេទអង់ហ្ស៊ីម papain មានក្នុងគ្រាប់ល្ហុងអាចជំនួយ ប្រព័ន្ធរំលាយអាហារ។ វាជួយកែប្រែឲ្យប្រសើរឡើងនូវ ដំណើរការរំលាយអាហារ និងរំលាយសារជាតិប្រូតេអីន។
៦.មានប្រយោជន៍ចំពោះសន្លាក់
លក្ខណៈប្រឆាំងរលាករបស់គ្រាប់ល្ហុង មានប្រយោជន៍ក្នុងការព្យាបាលរលាកសន្លាក់ និងជំងឺសន្លាក់។
វិធីល្អបំផុតសំរាប់ប្រើប្រាស់៖
–គ្រាប់ល្ហុងគឺទុកឲ្យស្ងួត កិនឲ្យម៉ដ្ឋ និងរក្សារក្នុងប្រអប់បិទជិត ទុកនៅកន្លែងដែលស្ងួតនិងត្រជាក់។
–បុកស្ងួត ឬសើមបានដូចគ្នា យក១-២ស្លាព្រាកាហ្វេ លាយទឹក១កែវ ដាក់ក្រូចឆ្មារល្មមហូបបាន កុំច្រើនពេក ហើយបន្ថែមទឹកឃ្មុំបន្តិចកាន់តែប្រសើរ ហូបទឹកលាងមាត់ធម្មតាវាមិនមានសារធាតុប្រឆាំងនិងទឹកទេ។
* សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។