Thursday, November 1, 2018

បំបាត់ និង​បង្ការ​បញ្ហា​ទល់លាមក តាមបែប​ធម្មជាតិ ដោយ​គ្រាន់តែ​ធ្វើ​ដូចនេះ

បំបាត់ និង​បង្ការ​បញ្ហា​ទល់លាមក តាមបែប​ធម្មជាតិ ដោយ​គ្រាន់តែ​ធ្វើ​ដូចនេះ​
ជាធម្មតា អាកា​រៈ​ទល់លាមក គឺ​កើតមានឡើង​នៅពេល​ចលនា​ពោះវៀន​ជួប​ការពិបាក ហើយ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់ ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិ​ពុ​ល​នានា​ផ្ដល់​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ទល់លាមក ឬ​ចង់​បង្ការ​បញ្ហា​នេះ​កុំ​ឲ្យ​កើតឡើង ចូរ​បន្ត​អាន​ដោយ​យកចិត្តទុកដាក់​។

អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ទប់ទល់ ក៏ដូចជា​ព្យាបាល​បញ្ហា​ទល់លាមក តាមរយៈ​ការទទួល​ទាន និង​ទម្លាប់​ប្រចាំថ្ងៃ ៖

១. ក្រូចឆ្មារ​

​អាស៊ីត​ស៊ី​ទ្រី​ក​ដែលមាន​ផ្ទុក​នៅក្នុង​ក្រូចឆ្មារ គឺ​អាចជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាកសំណល់ រួមទាំង​ជាតិពុល​ចេញពី​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរ និង​សកម្ម​។​

២. កាហ្វេ​

​ការ​ទទួលទាន​កាហ្វេ គឺ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នកមាន​ថាមពល​អារម្មណ៍​ស្រស់ស្រាយ​នៅពេល​ព្រឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឲ្យ​ការរំលាយ​អាហារ​មាន​ចលនា​សកម្ម​ប្រសើរ​ផងដែរ​។ គ្រាន់តែ​ត្រូវ​ប្រាកដថា អ្នក​មិន​ទទួលទាន​ច្រើន​ហួស​កម្រិត​ពេក ក៏​ព្រោះ​វា​អាចធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​បង្ក​អាកា​រៈ​ទល់លាមក​។​

៣. ផ្លែ​ចេក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​ប៉ូ​តា​ស្យូ​ម ដែល​សម្រួល​ដល់​ការរំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នក​បត់ជើង​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​អោយបាន ១ ក្នុង​មួយថ្ងៃ ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទល់លាមក​។​

៤. ផ្លែ​ព្រូន​

​មិន​ថា​ទទួលទាន​ផ្លែ ឬ​ទឹក​ផ្លែ​ព្រូន​នោះទេ គឺ​សុទ្ធតែ​ផ្ដល់​លទ្ធផល​ល្អប្រសើរ​ចំពោះ​ការដោះស្រាយ​បញ្ហា​ពិបាក​ក្នុងការ​បត់ជើងធំ​។ ផ្លែឈើ​ប្រភេទ​នេះ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស​សៃ និង​សារធាតុ sorbitol ដែល​ជួយ​បន្ទន់​លាមក​។ ដូច្នេះ​ដើម្បី​បង្ការ ក៏ដូចជា​ព្យាបាល​បញ្ហា​ទល់លាមក ចូរ​ទទួលទាន​ទឹក​ផ្លែ​ព្រូន​ឲ្យ​បាន ២ កែវ ក្នុង​មួយថ្ងៃ គឺ​ពេលព្រឹក និង​ពេលយប់​។​

៥. យ៉ា​អ៊ួ​រ​

Gut flora ឬ​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន និង​ជួយ​រំលាយ​អាហារ គឺ​ត្រូវតែមាន​សុខភាព​ល្អ ដើម្បី​ទប់ស្កាត់​បញ្ហា​ទល់លាមក ឬ​រាក​។ នៅពេល​បាក់តេរី​ល្អ និង​អាក្រក់​ក្នុង​ពោះវៀន​គ្មាន​តុល្យភាព នោះ​បញ្ហា​ទាក់ទង​ការរំលាយ​អាហារ​ប្រាកដជា​កើតឡើង​។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​នាំយក​នូវ​តុល្យភាព​នៃ Gut flora ត្រឡប់​ទៅ​ដូច​ប្រក្រតី​វិញ​បាន គឺ​ការ​ទទួលទាន​យ៉ា​អ៊ួ​រ​សុទ្ធ​គ្មាន​លាយ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ឲ្យ​បាន​ពី ១ ទៅ ៣ ពែង ក្នុង​មួយថ្ងៃ​។ ទទួលទាន ១ នៅពេល​ព្រឹក ហើយ​នៅសល់​ទុក​ទទួលទាន​ជា​អាហារសម្រន់​។​

៦. ប្រកាន់ខ្ជាប់​ទម្លាប់​ល្អ​មួយ​

​ប្រសិនបើ​អ្នក​ចង់​សម្រាល​អាកា​រៈ ឬ​បង្ការ​បញ្ហា​ទល់លាមក​កុំ​ឲ្យ​កើតឡើង ការប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ​មួយ គឺជា​វិធី​ដ៏​ងាយ ហើយ​មាន​ប្រសិទ្ធិភាព​បំផុត​។ អ្នក​ត្រូវ​កំណត់ពេល​សម្រាប់​ពោះវៀន​របស់​អ្នក​យ៉ាងហោចណាស់ ៣ ដង ក្នុង​មួយថ្ងៃ ទោះបីជា​នៅពេល​គ្មានអ្វី​ចេញមក​ក៏ដោយ​។ អ្នក​គ្រាន់តែ​ស្ងប់​អារម្មណ៍​ផ្ដល់​ភាព​ធូរស្រាល​ដល់​ខ្លួនឯង ហើយ​រាងកាយ​របស់​អ្នក​ក៏​នឹង​យល់​ធ្វើបាន​៕

Thursday, October 25, 2018

ផ្លែ​បឺរជួយ​ឲ្យ​សរសៃសក់​រឹងមាំនិង​ភ្លឺរលោង​តាម​ធម្មជាតិ​

ផ្លែ​បឺរជួយ​ឲ្យ​សរសៃសក់​រឹងមាំនិង​ភ្លឺរលោង​តាម​ធម្មជាតិ​
​ម៉ាសសម្រាប់សរសៃសក់ ផ្សំពី ផ្លែបឺរនិងប្រេងអូលីវ មានគុណភាពខ្ពស់ និងសាកសមសម្រាប់អ្នកដែលចង់បានសរសៃសក់ស្រស់ស្អាតតាមធម្មជាតិ។ វិធីធ្វើនិងប្រើ គឺ​យក​ផ្លែ​បឺ​រមួយ​ផ្លែ បក​យកតែ​សាច់ កិន​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ប្រេង​អូ​លីវ​២​ស្លាបព្រា​ចូល ច្របល់​ម្តងទៀត រួច​យកមក​លាប​លើ​ស្បែកក្បាល និង​សរសៃសក់​ពី​គល់​ដល់​ចុង​សក់​។ បន្ទាប់ពី​លាប រក្សាទុក​៣០​នាទី រួច​លាងជម្រះ​សក់​ជាមួយ​ទឹក​ត្រជាក់ ដោយ​ប្រើ​សាប៊ូ ជាការ​ស្រេច​។ ទាំង​ប្រេង​អូ​លីវ​និង​ផ្លែ​បឺរ ជួយផ្តល់​សំណើម​ដ៏​អស្ចារ្យ​ដល់​សរសៃសក់ ដែល​ធ្វើឲ្យ​សក់​ភ្លឺរលោង​៕

Wednesday, October 24, 2018

ឱសថធម្មជាតិព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ

ឱសថធម្មជាតិព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ
  
នេះជាប្រទាលដែលងាយដាំដុះបំផុត តែលាក់កំបាំងនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ដែលយើងគួរមានដាំ ១ផើង ២ ទុកចោលក្បែរផ្ទះ ភ្លេចស្រោចទឹកក៏មិនងាប់ដែរ! ហើយខាងក្រោមនេះជារូបមន្តធម្មជាតិពូកែស័ក្កសិទ្ធ មានអ្នកព្យាបាលជាហើយជាមួយរូបមន្តនេះ។

ព្យាបាល៖ រលាកទងសួត

រុក្ខជាតិ៖ ប្រទាលនាងល័ក

វិធីធ្វើ និងប្រើប្រាស់៖
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ
-កិនជាមួយដូងភ្លើងពូតយកតែទឹក។

នេះជាបទពិសោធន៍ពិតៗ ហើយបានជាសះស្បើយរបស់ប្អូនស្រីគណនីហ៊្វេកប៊ុក Bora Keo “កាលពី៧ឆ្នាំមុន ខ្ញុំឈឺរលាកទងសួតខ្លាំង ហើយក្អកឡើងចង់ទៅជាកើតហឺត ខ្ញុំបានញ៉ាំប្រទាលនាងល័កនេះជាមែន កិនជាមួយដូងភ្លើងពូតយកតែទឹកពូកែណាស់!”

ក្រៅពីនេះ ប្រទាលនាងល័កជាប្រទាល ដែលនិយមប្រើជាបន្លែ ធ្វើភេសជ្ជៈ និងដាំលម្អសួន
+ប្រទាលនាងល័ក មានប្រសិទ្ធភាព ៖
– កែគ្រុនក្តៅ ក្តៅក្នុង បណ្តេញពិស

– ពេលចេញស្អូច ឬកញ្ជ្រិលគេយកស្លឹកវាដាំពិសារជំនួសទឹក
– ជួយដល់បញ្ហានោមទាស់នោមឈាម
– បំប៉នសួត បំប៉នថ្លើម

– កែក្អកធ្លាក់ឈាម ក្អកស្ងួត ក្អកមានស្លេស្ម ( ប្រើផ្កាដាំទឹកពិសា )
– កែគ្រុនផ្តាសាយ
– កែក្អួតធ្លាក់ឈាម ដោយសារគ្រាំក្នុង ( ស្ងោរស្លឹកពិសា )

– រាកមួលឈាម
– បំបាត់រោគអាស៊ីតក្នុងក្រពះ
+ជនជាតិចិននិយមហាលផ្កាឲ្យក្រៀមស្ងួតដាំទឹក ពិសា កែឈាមក្នុងពោះវៀន និងយកស្លឹកស្ងោរជាមួយសាច់ជ្រូកគ្រឿងក្នុង ដូចជាថ្លើម លំពែង ជាសម្លរបំប៉នថែសុខភាព ។

-កែរោគសើរស្បែក ដូចជាកមរមាស់ ស្រែង យកស្លឹកបុកយកទឹកលាប ។
+សារធាតុរកឃើញក្នុងស្លឹកប្រទាលនាងលក្ខ័ គឺ Flavonoid glycoside , Carboxylic acid ,
Vit C Latax ជាដើម ។
+របៀបធ្វើភេសជ្ជៈ

-ប្រទាលនាងលក្ខ័ សំរាប់កែអាស៊ីតក្នុងក្រពះ និងសម្រួលបេះដូង
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ ១០ធាង

– ស្លឹ្កកតើយ ១០ធាង លាងស្អាត ហាន់កង់ខ្លីៗ
– ទឹកស្អាត ២លីត្រ

+របៀបធ្វើ
-ដាក់ស្លឹកប្រទាល និងស្លឹកតើយ និងទឹកដាំពុះ ៥ – ៧នាទី
-ស្រង់កាកចេញ ពិសាក្តៅ ឬត្រជាក់ តាមចំណូល ដោយចាក់ដាក់កែវ ថែមទឹកឃ្មុំ ឬស្ករបន្តិច ពិសា ១ថ្ងៃ ២ ទៅ ៣ ដង រយៈពេល ៣ ទៅ ៦ ខែ នឹងធូរស្បើយ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

Monday, October 22, 2018

ផ្លែល្ហុង-ឱសថធម្មជាតិព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់

ល្ហុង-ឱសថធម្មជាតិព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់
មិនសូវមានអ្នកបានដឹងទេ ថារុក្ខជាតិនេះត្រូវគេចាត់ទុកដូចជាឱសថមួយប្រភេទមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ចំពោះសុខភាពមនុស្ស ប្រើជាឱសថធម្មជាតិព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់។ សូមពិនិត្យមើលខាងក្រោម៖
                     ឱសថធម្មជាតិ៖ គ្រាប់ល្ហុង
១.ព្យាបាលក្រិនថ្លើម
គ្រាប់ល្ហុងជាឱសថធម្មជាតិមួយ អាចព្យាបាលក្រឹនថ្លើម។ វាជួយកំចាត់ជាតិពុលក្នុងថ្លើមយ៉ាងមានប្រសិទ្ធភាព។ គ្រាប់ល្ហុងទទួលទានជាមួយទឹកក្រូចឆ្មារ ក្នុងរយៈពេល ២ខែអាចបង្ហាញ្ ឲ្យឃើញថា ព្យាបាលជំងឺក្រឺនថ្លើមតាមទិសសកម្ម។
២.ប្រឆាំងឆ្លងមេរោគ
គ្រាប់ល្ហុងមានប្រសិទ្ធភាព ប្រឆាំងវីរុស និងព្យាបាលសះជំងឺឆ្លង ដោយវីរុសនៅកម្រិតស្រាល។
៣.ប្រឆាំងមហារីក
សមាសធាតុដែលនៅក្នុងគ្រាប់ល្ហុង អាចទប់ស្កាត់ការលូតលាស់ របស់កោសិការមហារីក និងដុំគីស ។ គ្រាប់ល្ហុងអាចជួយសរីរាង្គមនុស្សប្រឆាំងជំងឺមហារីកពោះវៀនធំ មហារីកឈាម សួត និងក្រពេញប្រូស្តាត។
៤.ទប់ស្កាត់ជំងឺខ្សោយតម្រងនោម
គ្រាប់ល្ហុងក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺតម្រងនោម។ វាត្រូវបានបញ្ចាក់ថា មានប្រសិទ្ធភាពព្យាបាលរោគនេះ។
៥.កែប្រែប្រសើរឡើងប្រព័ន្ធរំលាយអាហារ
ប្រភេទអង់ហ្ស៊ីម papain មានក្នុងគ្រាប់ល្ហុងអាចជំនួយ ប្រព័ន្ធរំលាយអាហារ។ វាជួយកែប្រែឲ្យប្រសើរឡើងនូវ ដំណើរការរំលាយអាហារ និងរំលាយសារជាតិប្រូតេអីន។
៦.មានប្រយោជន៍ចំពោះសន្លាក់
លក្ខណៈប្រឆាំងរលាករបស់គ្រាប់ល្ហុង មានប្រយោជន៍ក្នុងការព្យាបាលរលាកសន្លាក់ និងជំងឺសន្លាក់។
វិធីល្អបំផុតសំរាប់ប្រើប្រាស់៖
–គ្រាប់ល្ហុងគឺទុកឲ្យស្ងួត កិនឲ្យម៉ដ្ឋ និងរក្សារក្នុងប្រអប់បិទជិត ទុកនៅកន្លែងដែលស្ងួតនិងត្រជាក់។
–បុកស្ងួត ឬសើមបានដូចគ្នា យក១-២ស្លាព្រាកាហ្វេ លាយទឹក១កែវ ដាក់ក្រូចឆ្មារល្មមហូបបាន កុំច្រើនពេក ហើយបន្ថែមទឹកឃ្មុំបន្តិចកាន់តែប្រសើរ ហូបទឹកលាងមាត់ធម្មតាវាមិនមានសារធាតុប្រឆាំងនិងទឹកទេ។
* សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

រូបមន្តធ្វើប្រហិតសាច់គោ ស្វិតឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)

រូបមន្តធ្វើប្រហិតសាច់គោ ស្វិតឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)
#
គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម, ម្សៅពោត ១៥ក្រាម, ម្សៅដុតនំ (Banking powder) ១ស្លាបព្រាកាហ្វេ, ទឹក ៥០មីលីលីត្រ, ទឹកត្រី ១ស្លាបព្រាបាយ, អំបិល ១០ក្រាម, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ កាត់សាច់គោជាដុំៗតូចល្មម រួចយកទៅកិនឲ្យសាច់ម៉ត់ល្អ។ លាយទឹក ទឹកត្រី អំបិល ម្រេចម៉ត់ ម្សៅពោត និងម្សៅដុតនំចូលគ្នា កូរឲ្យសព្វ។ បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់ កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់ចានគ្របទុកដាក់ចូលទូរទឹកកកប្រហែល ១០នាទី។

ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចបិទភ្លើង (បើទឹកពុះ ពេលដាក់ប្រហិតស្ងោរចូលនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំង ទុកឲ្យប្រហិតអណ្តែតឡើង។ បន្ទាប់មកស្រង់ដាក់ត្រាំទឹកកក ឬទឹកត្រជាក់ធម្មតាមួយសន្ទុះ រួចស្រង់ចេញជាការស្រេច៕