Monday, September 28, 2015

​របប​អាហារ​អាចមាន​ឥទ្ធិពល​លើ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ​របប​អាហារ​អាចមាន​ឥទ្ធិពល​លើ​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​របប​អាហារ​អាច​មាន​ការទាក់ទង​គ្នា​។ ការស្រាវជ្រាវ​មួយ​ចំនួន​បានបង្ហាញ​ថា​ការ​មាន​របប​អាហារ​ដែល​មិន​ត្រឹមត្រូវ​អាច​ធ្វើអោយ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​អង់គ្លេស​បាន​ធ្វើ​ការអង្កេត​ទៅ​លើ​ការ​ធ្លាក់​ទឹកចិត្ត​និង​របប​អាហារ លើ​អ្នក​ធ្វើការ​ក្នុង​ការិយាល័យ ដែល​មាន​វ័យ​កណ្តាល​ច្រើនជាង ៣.០០០ នាក់​ដែល​ការអង្កេត​នេះ មាន​រយៈពេល​ប្រាំ​ឆ្នាំ​។ ពួកគេ​បាន​រកឃើញថា​អ្នក​ដែល​ញ៉ាំ​អាហារ​ដែល​មិន​ត្រឹមត្រូវ​ដូចជា​ពពួក​សាច់​កែច្នៃ​សូកូឡា​បង្អែម​អាហារ​ចៀ​ន​និង​ផលិតផ​លមាន​ជាតិ​ខ្លាញ់​ខ្ពស់ ហាក់ដូចជា​បាន​រាយការណ៍​ថា មាន​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ច្រើនជាង​។​
​ជា​ដំណឹង​ល្អ​គឺ​ថា​មនុស្ស​ដែល​ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ផ្លែឈើ​បន្លែ​និង​ត្រី​មិនសូវ​ជា​បាន​រាយការណ៍​ថា មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត​នោះទេ​។ លទ្ធផល​ទាំងនេះ​គឺ​ស្របគ្នា​ទៅ​នឹង​ការស្រាវជ្រាវ​ផ្សេង​ទៀត​ផង​ដែរ ដែល​បាន​រកឃើញថា របប​អាហារ​ល្អ អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​។ ជា​ឧទាហរណ៍​ការសិក្សា​មួយ​បាន​បង្ហាញថា​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​ផ្លែឈើ​បន្លែ​និង​ត្រី ហើយ​កម្រិត​ការ​ញ៉ាំ​សាច់​និង​ផលិតផល​នានា មាន​អត្រា​ទាប​នៃ​ជំងឺ​Parkinson និង​ចាស់​វង្វេង (Alzheimer)​។​
​ការស្រាវជ្រាវ​បន្ថែម​គឺ​ចាំបាច់ ចំពោះ​ការ​ត​ភ្ជាប់​រវាង​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​របប​អាហារ​នេះ​។ តែ​ក្នុង​ពេល​នេះ​អ្នក​ប្រហែលជា​ចង់​បរិភោគ​បន្លែ​ជាង និង​កាត់​បន្ថយ​មក​វិញ នូវ​ម្ហូបអាហារ​ដែល​មិន​ត្រឹមត្រូវ​៕













No comments:

Post a Comment