Wednesday, October 21, 2015

អាហារសម្រកទម្ងន់លឿនបំផុត ១០ គីឡូក្នុងរយៈពេល ១០ ថ្ងៃ

អ្នកគ្រាន់តែ​អនុវត្ត​បរិភោគរបបអាហារ​រាល់ថ្ងៃដោយពឹងផ្អែកលើបាយ, ជ្រក់ត្រសក់ និងខ្ទឹមស។ របបអាហារដែលបង្កើតឡើងដោយ ជប៉ុន នេះ ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​អនុវត្ត​ក្នុងរយៈ​ពេល ១០ថ្ងៃជាប់ៗគ្នា ហើយ​រយៈពេល ៦ ខែក្រោយមក​ទើប​ធ្វើឡើងវិញម្តងទៀត។
- ជារៀងរាល់ថ្ងៃ​ត្រូវច​ម្អិន​អង្ករចំនួន ៥០០ ក្រាម។
- នៅពេលដែល​ចម្អិនហើយ អ្នកត្រូវកាត់​ជ្រក់ត្រសក់​ជាបន្ទះៗ រួចយក​ចានមួយ​សម្រាប់​ដាក់វា។
- អ្នកត្រូវទទួលទាន​របបអាហារ​នេះ ជារៀងរាល់​ពេលដែល​អ្នកឃ្លាន ឬអ្នកអាច​ទទួលទាន​វានៅពេល​ញ៉ាំអាហារ​ទាំងបីពេល​ក៏បាន ហើយ​ត្រូវបរិភោគ​យឺតៗ និង​ទំពារឲ្យ​បាន​ម៉ត់​ល្អ។
- នៅក្នុង​បរិភោបាយ អ្នក​អាចបន្ថែមខ្ទឹមសចំនួន ២ កម្ពឹសក្នុងមួយថ្ងៃ។
- ក្រៅពី​នេះ អ្នក​អាច​បរិភោគជាមួយសាលាដ, បន្លែស្រស់​ជាមួយ​នឹង​ប្រេងអូលីវ, ទឹក​ក្រូចឆ្មា ឬទឹកខ្មេះ​ផ្លែប៉ោម។
- អ្នកអាច​បន្ថែម​អំបិលឲ្យមាន​រស់ជាតិប្រៃបន្ដិច​ក៏បាន។
មុនពេលចាប់ផ្ដើម​អនុវត្ត​​របបអាហារ​នេះ អ្នកត្រូវ​ទៅពិគ្រោះជាមួយ​គ្រូពេទ្យ ឬអ្នកជំនាញ​ខាងជីវជាតិ​ជាមុនសិន ដើម្បី​កុំឲ្យមាន​ការប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។ ហើយ​ប្រសិន​បើ​សុខភាព​របស់អ្នក​ខ្សោយ ត្រូវការ​ជីវភាព​បំប៉ន​បន្ថែម​អ្នក​មិនគួរអនុវត្ត​របបអាហារនេះឡើយ៕

No comments:

Post a Comment