Saturday, November 26, 2016

វិធីផ្សំថ្នាំពុលពីធម្មជាតិសម្រាប់កំចាត់ស្មៅមានប្រសិទ្ធភាពខ្ពស់!

វិធីផ្សំថ្នាំពុលពីធម្មជាតិសម្រាប់កំចាត់ស្មៅមានប្រសិទ្ធភាពខ្ពស់!
សូមជួយចែករំលែកបន្តដល់កសិករយើងផង!

សូមចូលរួមផលិត និងប្រើប្រាស់ថ្នាំពុលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព ថវិការ និងជួយបង្កើនសត្វត្រីផ្សេងៗឲ្យកើនច្រើនឡើងផងដែរ។
* ធាតុផ្សំ និងសម្ភារៈត្រូវមាន៖
- កាកសំណល់បន្លែផ្សេងៗ
- ដើមចេក (យកដើមមិនទាន់មានផ្លែ)
- ស្ករងូ (ប្រើស្កត្នោតក៏បាន)
- ធុងសម្រាប់ដាក់លាយ
- កាំបិត។
* របៀបបធ្វើថ្នាំ៖
- កាត់ចិញ្រ្ចាំដើមចេក និងបន្លែទាំងនោះជាបំណែកតូចៗរួចដាក់ចូលក្នុងផើងមួយ (ដើមចេក៩០% បន្លែចម្រុះ១០%)
- ចាក់ស្ករងូ (កាកស្ករកសិកម្ម) ចូលលៃយ៉ាងណាឲ្យសព្វជោគជាមួយល្បាយ រួចយកល្បាយនោះចាក់ចូលក្នុងធុងមួយគ្របឲ្យជិត
- គ្របវារក្សាទុករយៈពេល១០-១៥ថ្ងៃ
* វិធីប្រើ
- ចាក់យកទឹកថ្នាំពីល្បាយខាងលើ កន្លះលីត្រ លាយជាមួយទឹក២០លីត្រ
- បាញ់ទៅលើដីស្រែ ចំការ ឬដីសម្រាប់ដាំដំណាំរួចត្រូវភ្ជួរ ហើយរាស់លុបភ្លាម
- ទុកដីនោះរយៈពេល១០-១៥ថ្ងៃដើម្បីឲ្យសាបជាតិថ្នាំ ហើយយើងអាចភ្ជួរជាលើកទីពីរសម្រាប់ការដាំដុះបាន។
* ការរក្សាទុក
រក្សាមេថ្នាំទុកនៅកន្លែងស្ងួត និងត្រជាក់ ដែលអាចរក្សាទុកបានរយៈពេល១ឆ្នាំ។
* ផលប្រយោជន៍៖
- ធ្វើឲ្យដីមានជីវជាតិល្អសម្រាប់ដំណាំ និងជួយជំរុញការរំលាយ ដើម្បីបង្កើតជាអម្ពុកជីក្នុងដី។
- បង្កើនធាតុសកម្មក្នុងដីកាន់តែច្រើនឡើងរុក្ខជាតិមានឱកាសចាប់យកអាហារបានច្រើន។
- ក្នុងដីមានបាក់តេរីល្អច្រើន នោះបរិមាណអាហារនៅក្នុងដីនឹងសល់កាន់តែច្រើន។
- មិនប៉ះពាល់ដល់សុខភាពរបស់អ្នកផលិត និងអ្នកប្រើប្រាស់។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

No comments:

Post a Comment