តើលោកអ្នកចង់បានស្បែកដែលមានសម្រស់ភ្លឺចែងចាំង រលោង គួរឲ្យទាក់ទាញដែរឬទេ? បើដូច្នោះមែន សូមលោកអ្នកថា្នក់ថ្នមស្បែករបស់លោកអ្នកឲ្យមានសភាព ស្កប់ស្កល់ គឺធ្វើយ៉ាងណាឲ្យស្បែកយើងទទួលបាននូវផាសុខភាព និងបានសម្រាកគ្រប់គ្រាន់។
ជាក់ស្តែង នៅរដូវផ្សេងៗ ស្បែករបស់យើងមានតម្រូវការផ្សេងៗពីគ្នាដែរ ពីព្រោះដូចជានៅរដូវស្បែកយើងត្រូវការសម្របទៅនឹងអាកាសធាតុក្តៅ និងទាមទារឲ្យមានការថែទាំដែលមានផ្តល់ជាតិត្រជាក់ច្រើនដល់ស្បែក។ រីឯនៅរដូវត្រជាក់ ឬរដូវរំហើយវិញ គឺស្បែកត្រូវការសំណើម និងការស្ថិតនៅក្រោមអាកាសធាតុដែលមិនហួតហែងពេក ព្រោះដើម្បីការពារពីការស្ងួតស្បែកខ្លាំង។
ចុងក្រោយនោះគឺចំណីអាហារ និងការទទួលទានដំណេក ដែលជាប្រភពវីតាមីនជំនួយសម្រស់របស់យើង តាមរយៈជីវជាតិដែលចូលទៅចិញ្ចឹមសារពាង្គកាយ ដូចនេះយើងគប្បីទទួលអាហារឲ្យសមស្របនិងមានសារជាតិបំប៉នគ្រប់គ្រាន់ដល់សារពាង្គកាយ៕
No comments:
Post a Comment