Tuesday, December 12, 2017

តើ​ផ្លែ​ប័រ​អាច​ជួយ​ព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាមស​ដែរ​ទេ​?

តើ​ផ្លែ​ប័រ​អាច​ជួយ​ព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាមស​ដែរ​ទេ​?

 

យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ The Independent បានឲ្យដឹងថា ផ្លែ​ប័រអាច​ជា​គន្លឹះដ៏​សំខាន់​ក្នុង​ការលុបបំបាត់​ទ​ម្រ​ង​ជំងឺមហារីក​គ្រាប់​ឈាមស​ដ៏​កម្រ​បាន ជាពិសេស​ប្រភេទ Acute Myeloid Leukemia តែម្តង​។

​សេចក្តីរាយការណ៍​អាច​នឹង​ជំរុញ​ដល់​អ្នកអាន​ព្យាយាម​ញ៉ាំ​ផ្លែ​ប័រ​ឲ្យបាន​ច្រើន​ដើម្បី​ប្រឆាំង​នឹង​ជំងឺមហារីក​គ្រាប់​ឈាម​ស ប៉ុន្តែ​មិនមែន​អញ្ចឹងទេ​។ អ្នកស្រាវជ្រាវ​បាន​ធ​ញ​វើការ​សង្កេត​ទៅលើ​អ្វី​ដែឡ​មាន​ក្នុង​គ្រាប់​ផ្លែ​ប័រដែល​យើង​មិន​អាច​ញ៉ាំ​បាន​នោះ​គឺ Avocatin B ដែល​មាន​ប្រសិទ្ធភាព​ក្នុងការ​កំចាត់​កោសិកា​មហារីក​គ្រាប់​ឈាមស​ក្នុង​មន្ទីរពិសោធន៍​។

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​តេស្ត​លើ​សារធាតុ​នេះ​ប្រមាណ ៨០០ ដើម្បី​ប្រឆាំង​នឹង​កោសិកា​មហារីក​គ្រាប់​ឈាមស​របស់​មនុស្ស​។ Avocatin B គឺជា​សមាសធាតុ​មួយ​ដែឡ​អាច​ធ្វើឲ្យ​កោសិកា​មហារីកគ្រាប់​ឈាមស​របស់​មនុស្ស​ស្លាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយក៏​មិន​ប៉ះពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ធម្មតា​ដែរ​។​

​ការព្យាបាល​បច្ចុប្បន្ន​ចំពោះ​ករណី​ជំងឺ​មហារីក​គ្រាប់​ឈាមស​មានដូចជា ការប្រើ​ថ្នាំ​មហារីក ហើយ​ករណី​ខ្លះ​អាច​បណ្តុះ​កោសិកា​មេ Stem Cell Transplants ដែល​វា​អាច​ផ្តល់​នូវ​ឱកាស​ជាសះស្បើយ​បាន​។ អ្នក​ដែល​មាន​អាយុ​ពី ១៦ ទៅ​៣០​ឆ្នាំ​អាច​ប្រើប្រាស់​វិធី​ព្យាបាល Stem Cell នេះ​បាន​៕

No comments:

Post a Comment