Saturday, October 10, 2015

ចង់សម្រក់ទម្ងន់បាន​ឆាប់រហ័ស កុំភ្លេច ៣ជំហាននេះ

ជាធម្មតាមនុស្សដែល​លើស​ទម្ងន់ បង្ហាញ​យ៉ាងច្បាស់ថា​ពួកគេកង្វះ​អាហាររូបត្ថម្ភ និងទទួលទានរបបអាហារ​មិនបាន​ត្រឹមត្រូវ។ ជាមួយគ្នា​នេះផងដែរ ការ​កង្វះ​សកម្មភាព​រាងកាយ​ក៏អាចធ្វើឲ្យ​មានការ​កើនឡើងនៃការ​ប្រមូលផ្ដុំជាតិខ្លាញ់​នៅក្នុង​រាងកាយ​បានដែរ។
ប៉ុតែ​​អ្នកត្រូវ​ដឹងថា អរម៉ូន​តេស្តូស្តេរ៉ូន របស់​បុរស​មានសមត្ថភាពខ្លាំង​ក្នុងការ​ដុតបំផ្លាញ​ជាតិខ្លាញ់ នេះជាមូលហេតុដែល​ធ្វើឲ្យបុរស​មានជាតិខ្លញ់តិច​នៅក្នុង​រាងកាយ​ជាងស្រ្តី។
អរម៉ូន estrogen, insulin និង អរម៉ូន cortisol គឺជាអ័រម៉ូន​ដែលរក្សាទុកនូវ​ជាតិខ្លាញ់។ ចំពោះស្រ្តីការកើន​ឡើង​នៃ អរម៉ូន​​ estrogen ជាមូលហេតុនាំឲ្យ​មានការ​លើសទម្ងន់​ដោយសារតែ​វា​ត្រូវត្រៀមសម្រាប់ទទួល​ការមានផ្ទៃពោះ។
ការស្រ្តេស​ត្រូវបានដើរតួនាទី​យ៉ាងធំ​ផងដែរ ក្នុងការ​ប្រមូលផ្ដុំជាតិខ្លាញ់​នៅក្នុង​រាងកាយ។ ដូច្នេះប្រសិនបើ​អ្នក​ជាមនុស្សដែល​មាន​ភាពតានតឹងញឹក​ញាប់ពេក នេះជាមូលហេតុ​ដែលអ្នក​មានបញ្ហា​លើសទម្ងន់​ដោយ​មិន​ដឹងខ្លួន។

ប្រសិន​បើ​អ្នក​ចង់​សម្រកទម្ងន់​បានរហ័ស និង​មានប្រសិទ្ធភាព កុំភ្លេច​វិធីសាស្ត្រ ៣ជំហាន​នេះ
ជំហានទី១ ៖ បង្កើនអ័រម៉ូន​តេស្តូស្តេរ៉ូន
ការលើល​កម្រិត​នៃអរម៉ូន estrogen អាច​បង្កឲ្យមាន​ភាពងាយស្រួល​ក្នុងបាត់បង់​តួនាទីយ៉ាងសំខាន់​របស់អរម៉ូនតេស្តេស្តូរ៉ូន​ក្នុងការដុតបំផ្លាញ​ជាតិខ្លាញ់។ ទោះជាយ៉ាងណា​អ្នកមិន​គួរប្រើថ្នាំ​ចាក់ ឬថ្នាំគ្រាប់​ដើម្បីបង្កើនអ័រម៉ូនតេស្តេស្តូរ៉ូន​នោះទេ អ្នកគួរងាក​មករកវិធីសាស្ត្រធម្មជាតិ​ជំនួសវិញ។ អ្នក​អាចបង្កើនកម្រិតអរម៉ូនតេស្តេស្តូរ៉ូន​បាន ដោយ​ការហាត់ប្រាណ និង​បរិភោគអាហារឲ្យត្រឹមត្រូវ។
ស្រី្តគួរតែ​ធ្វើលំហាត់ប្រាណ​ឲ្យបាន​ច្រើន ដើម្បីបង្កើតប្រព័ន្ធសាច់​ដុំ ដោយប្រើឧបករណ៍​ដែលមាន​ទម្ងន់ធ្ងន់​ល្មមអាចប្រើបាន និង​ការអនុវត្តការហ្វឹកហាត់​ចលនា​បេះដូង​ផងដែរ។
ជំហានទី២​ ៖ បង្ការជាតិស្ករ​នៅក្នុងឈាម និងកាត់បន្ថយ​ជាតិស្ករ
ការកើនឡើង​ជាតិស្ករនៅក្នុង​ឈាម គឺជាផ្នែកមួយ​នៃមូលហេតុទូទៅធំ​បំផុត​សម្រាប់ការ​ប្រមូលផ្ដុំ​ជាតិខ្លាញ់។ ការប្រើប្រាស់​ជាតិស្ករច្រើន​ហួសហេតុពេក អាច​ជាមូលហេតុ​នៃការអភិវឌ្ឍន៍​ភាពសុំានៃអ៊ីនសូលីន។ សូមព្យាយាម​កាត់បន្ថយការ​ទទួលទានជាតិស្ករ និងអាហារ​ដែលមានសុខភាពល្អ​ជាងនេះ បញ្ចូល​ជាមួយរបបអាហារ​ប្រចាំថ្ងៃ​របស់អ្នក។
ជំហានទី ៣ ៖ បង្ការការផលិត​នៃអ័រម៉ូន Cortisol (ស្រ្តេស)
ភាពតានតឹង​ត្រូវបានភ្ជាប់​ជាមួយការ​បញ្ចេញលើពីអ័រម៉ូន cortisol ដែល​មានតួនាទីក្នុង​ការទទួលខុសត្រូវ​ចំពោះការ​ប្រមូលផ្ដុំជាតិខ្លាញ់​ដែលនៅជុំវិញ​ក្រពះ​របស់អ្នក។ ដូច្នេះវា គឺជាការ​ចាំបាច់​ដើម្បីគ្រប់គ្រង​ភាពតានតឹង​ឲ្យបា​ន ប្រសិនបើ​អ្នកចង់​សម្រកទម្ងន់​បានជោគជ័យ។ មានវិធីសាស្ត្រច្រើន​ដែលអាច​ជួយអ្នក​ក្នុងការបំបាត់​ការស្ត្រេស​ជាមួយនឹង​ការលំហែកាយ​មួយចំនួន ដូច​ជាការសម្រុះសម្រួល, ការ​ហាត់យូហ្គា និងការ​បង្កើនសតិ​ជាដើម។
អរម៉ូនមាន​ផលប៉ះពាល់យ៉ាងខ្លាំង​ក្នុងការ​ប្រមូលផ្ដុំជាតិខ្លាញ់ និងដំណើរការ​ដុតបំផ្លាញជាតិខ្លាញ់​ក្នុងរាងកាយ។​ ហេតុនេះ​ហើយ​បានជា​អ្នកគួរតែ​អនុវត្តន៍​តាមជំហាន​ដែលបានរៀបរាប់​ខាងលើ​នឹងធ្វើឲ្យអ្នកឆាប់​ទទួលបានលទ្ធផល​ដ៏មានប្រសិទ្ធិភាព៕


No comments:

Post a Comment