កម្រមាននរណាដឹងថា គ្រាប់ល្ហុង ត្រូវបានចាត់ទុកដូចជាឱសថ១ ប្រភេទ មានប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើល ចំពោះសុខភាពមនុស្ស ។
គ្រាប់ល្ហុងអាចបរិភោគបាន ហើយវាមានប្រយោជន៍សុខភាពជា ច្រើន ។ វិធីល្អបំផុត ដើម្បីប្រើប្រាស់ គ្រាប់ល្ហុង គឺទុកឱ្យស្ងួត, កិនឱ្យម៉ដ្ឋ និងរក្សាទុកក្នុងប្រអប់បិទជិត ។ គ្រាប់ ល្ហុងមានលក្ខណៈពិសេសប្រឆាំង រលាក, ប្រឆាំងបាក់តេរី និងល្អប្រសើរ សម្រាប់ការរំលាយអាហារ, តម្រង នោម, ថ្លើម ។
១-ព្យាបាលក្រឹនថ្លើម
ល្ហុងជាឱសថធម្មជាតិមួយអាច ព្យាបាលជំងឺក្រឹនថ្លើម។វាជួយកម្ចាត់ ជាតិពុលក្នុងថ្លើមយ៉ាងប្រសិទ្ធភាព។ គ្រាប់ល្ហុងទទួលទានជាមួយទឹកក្រូចឆ្មារ ក្នុងរយៈពេល២ខែបានបង្ហាញថាអាច ព្យាបាលជំងឺក្រឹនថ្លើមតាមទិសសកម្ម។
២-ប្រឆាំងឆ្លងមេរោគ
គ្រាប់ល្ហុងមានប្រសិទ្ធភាព ប្រឆាំងវីរុស និងព្យាបាលសះជំងឺឆ្លង ដោយវីរុសនៅកម្រិតស្រាល ។
៣-ប្រឆាំងមហារីក
សមាសធាតុមាននៅក្នុងគ្រាប់ ល្ហុង អាចទប់ស្កាត់ការលូតលាស់របស់ កោសិកាមហារីក និងដុំគីស ។ គ្រាប់ល្ហុង អាចជួយសរីរាង្គមនុស្សប្រឆាំងជំងឺ មហារីកពោះវៀនធំ, មហារីកសុដន់, មហារីកឈាម, សួត និងក្រពេញ ប្រូស្តាត ។
៤-ទប់ស្កាត់ជំងឺខ្សោយ តម្រងនោម
គ្រាប់ល្ហុងក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺតម្រងនោម ។ វាត្រូវ បានបញ្ជាក់ថា មានប្រសិទ្ធភាពក្នុងការ ព្យាបាលរោគនេះ ។
៥-កែប្រែប្រសើរឡើងនូវ ប្រព័ន្ធរំលាយអាហារ
ប្រភេទអង់ហ្ស៊ីម papain មានក្នុងគ្រាប់ល្ហុងអាចជំនួយសម្រាប់ប្រព័ន្ធ រំលាយអាហារ ។ វាជួយកែប្រែធ្វើឱ្យ ប្រសើរឡើងនូវដំណើរការរំលាយ អាហារ និងជួយរំលាយសារជាតិ ប្រូតេអ៊ីន ។
៦-មានប្រយោជន៍ចំពោះ សន្លាក់
លក្ខណៈប្រឆាំងរលាករបស់ គ្រាប់ល្ហុង មានប្រយោជន៍ក្នុងការ ព្យាបាលរលាកសន្លាក់ និងជំងឺសន្លាក់៕
Khmer Fruits Supply is local supplier that are exported all kinds of Khmer Fruits that our local farmers produced the fruits without using chemical method. They used natural resource to grow their fruits that are very delicious,building healthy and beautiful for our customers,"Health and Beauty is very important" and "We care, We are long life". Visiting our blog, our customers will be access knowledge of fruits and food health benefits and taking care our health with consuming natural fruits.
Friday, October 30, 2015
គ្រាប់ល្ហុង ត្រូវបានចាត់ទុកដូចជាឱសថ១
Subscribe to:
Post Comments (Atom)
No comments:
Post a Comment