Wednesday, November 30, 2016

វិធីធ្វើដំណាប់សំបកក្រូចថ្លុង ចែកគ្នាចេះរៀនធ្វើផង!

វិធីធ្វើដំណាប់សំបកក្រូចថ្លុង
ចែកគ្នាចេះរៀនធ្វើផង!

* គ្រឿងផ្សំ៖
- សំបកក្រូចថ្លុង
- ស្ករស
- ទឹកកំបារស ក្រូចឆ្មារ។
* វិធីធ្វើ៖
- សំបកក្រូចថ្លុង ចិតយកសំបកក្រៅចេញ យកតែសំបកស ឆ្លាក់ជាក្បាច់ទៅតាមការចេះ
- ត្រាំវាក្នុងទឹកកំបោរសថ្លារយៈពេល៣០នាទី ទើបស្រង់វាឲ្យសោះទឹក រួចដាកត្រាំក្នុងទឹកក្រូចឆ្មារ៥នាទីឲ្យទន់
- បន្ទាប់មកត្រាំនិងទឹកស្អាតកន្លះម៉ោងផ្លាស់ទឹកបីដងទើបពួតអោយស្រស់ទឹក
- ដាំទឹកស្ករសបរិមាណអាចលិចសំបកក្រូចបាន រំងាស់អោយឡើងជើងអង្ក្រងបន្តិច ដាក់សំបកក្រូច រំងាស់អោយស្ងួតដាច់ ទឹកទើបដាក់ចុះ។
នៅពេលវាត្រជាក់យើងអាដាក់វាក្នុងក្រឡ រក្សាទុកនៅកន្លែងមានអនាម័យ ស្ងួត និងត្រជាក់។
អត្ថបទ៖ អ៊ាង សុផល្លែត

No comments:

Post a Comment