មនុស្សភាគច្រើនតែងតែមានបញ្ហាគេងមិនលក់ ឬឧស្សាហ៍ភ្ញាក់ដឹងខ្លួនជាញឹកញាប់នៅពាក់កណ្តោលអាធ្រាត។ ប៉ុន្តែ ផ្លែចេកអាចជួយឲ្យអ្នកគេងលក់បានស្រួល ព្រោះវាសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយឲ្យសាច់ដុំ និងសសៃឈាមរបស់អ្នកមានពេលសម្រាក។
គ្រឿងផ្សំ៖
- ចេកទុំ ១ផ្លែ
- ទឹក ១លីត្រ
- ទឹកឃ្មុំ
ការណែនាំ៖
- កាត់ក្បាល នឹងកន្ទុយចេកចេញ ហើយដាក់វាចូលទៅក្នុងទឹក។ រួចដាំឲ្យពុះក្នុងរយៈពេល ១០នាទី។
- ចាប់ផ្តើមច្រោះល្បាយនេះដាក់នៅក្នុងកែវមួយ រួចបន្ថែមទឹកឃ្មុំដើម្បីបង្កើនរសជាតិ។
- ផឹកភេជ្ជសៈនេះឲ្យបាន ១ម៉ោងមុនពេលចូលគេង៕
No comments:
Post a Comment