Saturday, November 26, 2016

ស្លឹកជីវ៉ាន់ស៊ុយក៏អាចព្យាបាលមុន ស្នាមជ្រួញ និងអាឡែស៊ីកម្តៅថ្ងៃបានដែរ

មិននឹកស្មាន ស្លឹកជីវ៉ាន់ស៊ុយក៏អាចព្យាបាលមុន
ស្នាមជ្រួញ និងអាឡែស៊ីកម្តៅថ្ងៃបានដែរ
ចែកគ្នាដឹងផង!

វិធីធ្វើជីវ៉ាន់ស៊ុយសម្រាប់ធ្វើឱ្យសម្រស់ស្បែកមុខស្រស់ស្អាត៖
    * គ្រឿងផ្សំ៖
    - ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
    - ទឹក ២០០ មីលីលីត្រ
    - ជីរវ៉ាន់ស៊ុយហាន់រួច ២ ស្លាបព្រាបាយ។
    * របៀបធ្វើ និងប្រើប្រាស់
- ចាក់ទឹកចូលក្នុងឆ្នាំងដាំឱ្យពុះ បន្ទាប់មកដាក់ជីរវ៉ាន់ស៊ុយចូល បើកភ្លើងតិចៗ និងទុកចោល ១៥ នាទី។
បន្ទាប់មកទៀតដកឆ្នាំងចេញ និងទុកចោលឱ្យវាត្រជាក់។ ពេលត្រជាក់ ចាក់ទឹកក្រូចឆ្មាចូល។ ចុងបញ្ចប់ចាក់វាចូលក្នុងដប និងទុកវាក្នុងទូទឹកកក។
- យកវាមកលាបលើមុខដូចជាក្រែមលាបមុខដែរ លាបព្រឹកម្ដង និងល្ងាចម្ដង។
ក្រែមជីរវ៉ាន់ស៊ុយនេះនឹងធ្វើស្បែកអ្នកមើលទៅពោរពេញទៅដោយពន្លឺរស្មី និងសុខភាពល្អ។ ជីរវ៉ាន់ស៊ុយសម្បូរទៅដោយជាតិរ៉ែ និងវីតាមីន ហើយទឹករបស់វាមានជាតិប្រេងសំខាន់ ដោយជាតិប្រេងនោះផ្ទុកនូវសារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូម។
អត្ថបទដកស្រង់៖ khmeread.com

No comments:

Post a Comment