វិធីធ្វើទឹកពោតមានរសជាតិផ្អែមឆ្ងាញ់
ផ្លែពោត មានឥទ្ធិពលប្រឆាំងការឡើងជាតិខ្លាញ់ដែលធ្វើឲ្យ
ស្ទះសរសៃឈាម ការពារជំងឺស្លេកស្លាំង បង្កើតគ្រាប់ឈាមក្រហម
ជួយចែកគ្នាដឹងផង!
- ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានច្រើន
- ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។
- ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។
*វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖
គ្រឿងផ្សំ៖
- ពោត ៥ ផ្លែ ឬច្រើនជាងនេះ
- ទឹក ៧ កែវ (អាចថែមថយទឹកតាមចំណូលចិត្ត)
- ស្លឹកតយ ៤ ទៅ ៥ សន្លឹក
- អំបិល បន្តិច
- ស្ករ (តាមចំនូលចិត្ត, មិនដាក់ស្ករក៏បាន ដោយសារសាច់ពោតហាវ៉ៃមានរសជាតិផ្អែមស្រាប់)
- ទឹកដោះគោខាប់ (ដាក់ក៏បានមិនដាក់ក៏បាន តាមចំណូលចិត្ត)
វិធីធ្វើ៖
១. បកសំបកពោត ហើយយករោមពោតចេញឱ្យស្អាត។
២. ឈូសយកសាច់ពោតទុកមួយអន្លើសិន។
៣. យកស្នូលពោត និងស្លឹកតយ ដាក់ចូលក្នុងឆ្នាំង ហើយដាក់ទឹកតាមបរិមាណដែលបានកំណត់ ដាំឱ្យពុះរយៈពេល១០ ទៅ១៥នាទី។
៤. ស្រង់ស្នូលពោត និងស្លឹកតយចេញ យកទឹកដែលដាំពុះនោះមកកិនជាមួយសាច់ពោតដែលឈូសរួចបញ្ចូលគ្នា។
៥. ចាក់ទឹកពោតចូលក្នុងឆ្នាំង ហើយត្រងយកកាកពោតចេញ ដាំវាម្ដងទៀត ដាក់ស្ករ, អំបិល, និងទឹកដោះគោខាប់ កូរឱ្យសព្វ ឱ្យឆ្អិនល្អ ជាការស្រេច។
ចំណាំ៖ កាកពោតដែលនៅសល់អ្នកអាចយកមកធ្វើជាពោតចៀន ឬនំផ្សេងៗតាមលទ្ធភាព។ ប្រភព KhmeRead
No comments:
Post a Comment