Wednesday, December 13, 2017

ផ្លែស្វាយ ជាតំណាប់

តំណាប់ស្វាយ
របៀបធ្វើ៖
១- កោសស្វាយខ្ចី ជាសរសៃៗ
២- ត្រាំសរសៃស្វាយ ក្នុងទឹកកំបោរ កន្លះម៉ោង
៣- ស្រង់ហើយសម្រស់អោយស្ងួត
៤- រំងាស់ស្ករស អោយឡើងជើងអង្ក្រង
៥- ចាក់សរសៃស្វាយចូល ហើយកូរអោយដាច់ទឹក ក្នុងភ្លើងក្តៅល្មម កុំអោយខ្លោចបាតឆ្នាំង។ យើងចំណាយពេលប្រហែល មួយម៉ោង ទៅ ពីរម៉ោង តាមរយៈសាច់ស្វាយ បើស្វាយសាច់ទន់ រំងាស់យូរ ស្វាយសាច់រឹង រំងាស់ឆាប់។
៦- ទុកអោយត្រជាក់ ច្រកកែវទុក បានយូរខែ។ ស្វាយដែលរំងាស់មិនដាច់ នឹងធ្វើអោយកើតផ្សិត ពេលទុកលើសពីបីថ្ងៃ។

No comments:

Post a Comment