ការចម្អិនអាហារជារបៀបរស់នៅមួយរបស់មនុស្ស។
សេចក្តីរាយការណ៍ព័ត៌មានរបស់ Fox News
របស់អាមេរិកបានអោយដឹងថាមានអាហារមួយចំនួនអាចនឹងធ្វើអោយមនុស្សស្លាប់បានបើសិនជាវាមិនត្រូវបានចម្អិនបានល្អទេនោះ។
ខាងក្រោមនេះគឺជាអាហារបីប្រភេទដែលអ្នកត្រូវចម្អិនអោយបានល្អមុននឹងបរិភោគ
បើសិនជាអ្នកមិនចង់ស្លាប់ដោយសារវាទេនោះ។
ទំពាំង
មុននឹងអ្នកបរិភោគទំពាំង
អ្នកត្រូវចិតសម្បកក្រៅចេញហើយទន្ទឹមនោះត្រូវចម្អិនវាអោយបានល្អ
មុននឹងបរិភោគ។
ប៉ុន្តែទំពាងំកំប៉ុងត្រូវបានគេដកជាតិពុលវាចេញទៅហើយ ដូច្នេះ
វាមិនអីទេបើសិនជាអ្នកបរិភោគវានោះ។
ដំឡូងមី
ដំឡូងមីអាចនឹងពុលបើសិនជាអ្នកហូបឆៅ។ វាមានសារជាតិ Cyanogenic
glucosides ដែលជំរុញដល់ការបញ្ចេញជាតិពុល Hydrogen Cyanide។
វាជាជាតិពុលគ្មានពណ៌និងគ្រោះថ្នាក់ខ្លាំង។ ដូច្នេះ
សូមប្រយ័ត្ននៅក្នុងការបរិភោគដំឡូងមី។
ត្រូវប្រាកដថាដំឡូងនោះឆ្អិនមុននឹងបរិភោគវា។
សាច់មាន់
យើងបរិភោគសាច់មាន់សឹងរាល់ថ្ងៃ។ ដូច្នេះសូមប្រយ័ត្នផង។
សាច់មាន់ដែលមិនឆ្អិនអាចបង្កជាជំងឺគ្រុនពោះវៀន ធ្វើអោយក្អូត
ចុកពោះ រាគ ជាដើម។ ទោះបីវាមិនអាចធ្វើអោយស្លាប់បាន
តែវាមានគ្រោះថ្នាក់ខ្លាំងជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារ។
ដូច្នេះសូមបងប្អូនប្រយ័ត្ននិងចម្អិតអោយបានល្អមុនបរិភោគអាហារបីមុខនេះ។
សូមចុច share ដល់មនុស្សគ្រប់គ្នាដើម្បីកុំអោយមានគ្រោះថ្នាក់៕
Khmer Fruits Supply is local supplier that are exported all kinds of Khmer Fruits that our local farmers produced the fruits without using chemical method. They used natural resource to grow their fruits that are very delicious,building healthy and beautiful for our customers,"Health and Beauty is very important" and "We care, We are long life". Visiting our blog, our customers will be access knowledge of fruits and food health benefits and taking care our health with consuming natural fruits.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment