Monday, January 8, 2018

ផ្លែ​ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ច្រើនដល់សុខភាពនិងសម្រស់ទារក

មិននឹកស្មានថា​ផ្លែ​ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ
ផ្លែទឹកដោះគឺជាផ្លែដែលមានពណ៌ស្វាយនិងពណ៌បៃតងនៅពេលទុំ។ហើយមានជ័រខាប់ពណ៌ដូចទឹកដោះគោ និងមានប្រយោជន៏ចំពោះសុខភាព ។ជាច្រើន​ឆ្នាំ​មកហើយ ដែល​មនុស្ស​ជាច្រើនចូលចិត្ត​ទិញ​ផ្លែ ទឹកដោះគោ ​គ្រាន់តែបរិភោគជាចំណី​បន្ទាប់បន្សំ​តែប៉ុណ្ណោះ​ តែ​អ្នកទាំងនោះ​​មិនទាន់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ទឹកដោះគោ​​យ៉ាង​ណានោះទេ។សារធាតុចិញ្ចឹម​ខ្ពស់​ដែល​បាន​ពីផ្លែទឹកដោះគោ​មានដូចជា៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣មីលីក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣មីលីក្រាម, ប្រូតេអ៊ីន ២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មីលីក្រាម, វីតាមីន C ១៤.៥មីលីក្រាម…។ដោយឡែក​វីតាមីន A, B1, B2, B3 ជាពិសេស​កាបូហៃដ្រាត, កាល់ស្យូម, អាស៊ីតប្រេងម៉ាឡិច​នៅ​ក្នុង​ផ្លែទឹកដោះគាអាចជួយប្រឆាំង​នឹងមេរោគបាន…។
សាច់ផ្លែទឹកដោះគោ​ត្រូវ​បានគេយក​មកធ្វើ​ជាបង្អែម។ ផ្លែទឹក​ដោះគោ​មានរសជាតិផ្អែម ហើយអាច​ទទួលទាន​ទាំងស្រស់ ឬត្រជាក់ៗ (១០-១៥អង្សាសេ)។
ស្លឹកផ្លែទឹកដោះគោ​ត្រូវ​បានគេយក​ទៅធ្វើជា​តែ នៅតាម​តំបន់មួយ​ចំនួន ហើយវា​ត្រូវបាន​គេចាត់ទុក​ថា អាច​មានប្រសិទ្ធិភាព​ប្រឆាំងនឹង​ជំងឺទឹក​នោមផ្អែម និង​រោគឈឺ​សន្លាក់ឆ្អឹង។ សំបក​ដើមទឹកដោះគោ​មាន​ផ្ទុកនូវសារ​ធាតុចិញ្ចឹម​ជាច្រើន និង​អាចជួយព្យាបាល​ជំងឺបាន​យ៉ាងមាន​ប្រសិទ្ធិភាព,​ សំបក​ដើមទឹកដោះគោ​ត្រូវ​បានគេយក​ទៅដាំទឹកផឹក ដើម្បី​ព្យាបាល​ជំងឺក្អក។
ផ្តល់ជាតិទឹក, ជាតិសរសៃ៖នេះជា​អាហារ​ដែលល្អបំផុត សម្រាប់​អ្នកធាត់។ មនុស្ស​ជាច្រើនគិត​ថា ផ្លែ​ទឹកដោះ​គោមាន​រសជាតិផ្អែម​នឹងធ្វើឲ្យ​ពួកគេធាត់ ប៉ុន្តែ​មិនមែន​ដូច្នោះ​ឡើយ ផ្លែទឹកដោះគោ​មាន​ផ្ទុកនូវ​ជាតិទឹក និង​ជាតិសរសៃជា​ច្រើន​ក៏អាចធ្វើ​ឲ្យ​អ្នក​ញ៉ាំឆ្អែត, ធ្វើឲ្យអ្នក​មានរាង​ស្លីមស្អាត មិន​ឆាប់​ឡើងទម្ងន់។
ផ្លែទឹកដោះគោ​ផ្តល់​នូវសារធាតុកាបូហៃដ្រាត​ដល់រាងកាយ៖ថាមពល​ដែលទទួល​បានពីសារធាតុ​កាបូហៃដ្រាតមាន ៦០%។ កង្វះ​សារធាតុនេះ អាច​នាំឲ្យខួចកោសិ​កាប្រសាទ។
ដូច្នេះ ក្រៅ​ពីទទួល​បានសារ​ធាតុកាបូហៃដ្រាត​ពីអាហារ, ផ្លែឈើនេះ​ក៏មាន​ភាពចាំបាច់​សម្រាប់​សុខភាព​រាងកាយ និងជួយ​សម្រួល​ដល់ក្រពះពោះវៀន​ផងដែរ។
ផ្លែទឹកដោះគោ​ផ្តល់​នូវជាតិកាល់ស្យូម, ជាតិដែក និងជំនួយ​ដល់គភ៌៖នៅក្នុងផ្លែទឹកដោះគោ​មានផ្ទុក​នូវកាល់ស្យូម, ផូស្វ័ររិច, ជាតិដែក និងម៉ាញ៉េស្យូម​ជាច្រើន ដែល​ជាសមាសធាតុ​សំខាន់ៗ ជំនួយ​ដល់ស្ត្រីមាន​ផ្ទៃពោះ និងឲ្យគភ៌​លូតលាស់​បានល្អ។ស្ត្រីមានផ្ទៃពោះគួរតែ​ទទួលទានផ្លែទឹកដោះ​គោឲ្យ​បានពី ១០០ទៅ ២០០ក្រាម​ជាប្រចាំ ដើម្បីផ្តល់​សារធាតុចិញ្ចឹម​ចាំបាច់ ជួយការពារការ​ខ្វះឈាម, ធ្វើឲ្យ​កូនក្រិន។
ផ្លែទឹកដោះគោ​អាចជួយ​សម្រកទម្ងន់៖អាហារនេះ​ពិតជាសក្តិសម​ចំពោះអ្នក​ដែលមិនចង់​ឡើងទម្ងន់។
ផ្លែទឹកដោះ​គោជំនួយ​ដល់ឆ្អឹង៖មនុស្សជាច្រើនមាន​ការពេញនិយម​នឹងផ្លែឈើនេះ ជាពិសេសស្ត្រីមាន​ផ្ទៃពោះ។ ផ្លែទឹកដោះគោ​មានផ្ទុក​នូវជាតិកាល់ស្យូម ១០%។ វាមិនត្រឹមតែ​ជួយឲ្យឆ្អឹង​រឹងមាំ​ប៉ុណ្ណោះទេ តែវា​ក៏អាច​ជួយការពារ​ភាព​ធាត់ផងដែរ៕ លេខបញ្ជារទិញ: 016713870-092554399

No comments:

Post a Comment