ចេកខ្ចី ភាគច្រើនគេមើលរំលង មិនសូវថ្លៃ តែតម្លៃសម្រាប់សុខភាពប្រចាំថ្ងៃមិនធម្មតាទេ
ចេកខ្ចី ភាគច្រើនគេមើលរំលង មិនសូវថ្លៃ តែតម្លៃសម្រាប់សុខភាពប្រចាំថ្ងៃមិនធម្មតាទេ។ សូមមកអានជាមួយគ្នាពីផលប្រយោជន៍ផ្នែកសុខភាពនៃចេកខ្ចីខាងក្រោមនេះ៖
១-ប្រភពនៃជាតិកាកសរសៃ
ចេកខ្ចីគឺជាប្រភពនៃជាតិកាកសរសៃ ។ ការទទួលទានចេកខ្ចីស្ងោរមួយពែងមានផ្ទុកជាតិកាកសរសៃ៣,៦ក្រាម ដែលមានចំនួន១៤%នៃតម្លៃដែលត្រូវការប្រចាំថ្ងៃ ។ តម្លៃជាតិកាកសរសៃដែលត្រូវការប្រចាំថ្ងៃមានចំនួន២.០០០កាឡូរី សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ ។ ជាតិកាកសរសៃអាចបន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ លើសពីនេះទៅទៀត ជាតិកាកសរសៃនៅក្នុងអាហារបន្ថយការរំលាយអាហារជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយក្នុងការគ្រប់គ្រងទម្ងន់ ។
២-ជាតិប៉ូតាស្យូមខ្ពស់
ដូចជាចេកទុំ ចេកខ្ចីមានបរិមាណជាតិប៉ូតាស្យូមក្នុងកម្រិតមួយខ្ពស់។ ការទទួលទានចេកខ្ចីស្ងោរមួយពែងមានបរិមាណប៉ូតាស្យូមចំនួន៥៣១មីលីក្រាម ។ ការបរិភោគអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់អាចជួយក្នុងការគ្រប់គ្រងសម្ពាធឈាម ។ ប៉ុន្តែ ប្រសិនបើអ្នកមានកម្រិតជាតិប៉ូតាស្យូមក្នុងឈាមខ្ពស់ ឬមានជំងឺតម្រងនោម អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកដើម្បីកំណត់ពីបរិមាណនៃចេកខ្ចីដែលសមស្របទៅនឹងផែនការរបបអាហាររបស់អ្នក។
៣-វីតាមីនB-៦ខ្ពស់
ចេកខ្ចីមានបរិមាណវីតាមីន B-៦ក្នុងកម្រិតខ្ពស់ ។ វីតាមីន B-៦ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិកម្មអង់ស៊ីមជាង១00នៅក្នុងរាងកាយរបស់អ្នក ។ វាក៏ចាំបាច់សម្រាប់ការបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រូតេអីុនដឹកនាំអុកស៊ីសែននៅក្នុងរាងកាយរបស់អ្នក ។ លើសពីនេះវីតាមីនB-៦ជួយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ។
៤-ព្យាបាលជំងឺរាគ
ចេកខ្ចីអាចបង្ការ និងព្យាបាលជំងឺរាគ ។ប៉ុន្តែអ្នកត្រូវចំអិនវាឱ្យបានល្អ មុនពេលបរិភោគ។
ជំងឺរាគបង្កឡើងដោយការឆ្លងបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត ។ រោគសញ្ញានៃជំងឺរាគរូសរួមមានឈឺក្បាល ចង្អោរ អស់កម្លាំង រមួលពោះ ។ល។ ចេកខ្ចីអាចជួយដោះស្រាយនូវរោគសញ្ញាទាំងនេះ។
Khmer Fruits Supply is local supplier that are exported all kinds of Khmer Fruits that our local farmers produced the fruits without using chemical method. They used natural resource to grow their fruits that are very delicious,building healthy and beautiful for our customers,"Health and Beauty is very important" and "We care, We are long life". Visiting our blog, our customers will be access knowledge of fruits and food health benefits and taking care our health with consuming natural fruits.
Saturday, October 20, 2018
ចេកខ្ចី ភាគច្រើនគេមើលរំលង មិនសូវថ្លៃ តែតម្លៃសម្រាប់សុខភាពប្រចាំថ្ងៃមិនធម្មតាទេ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment