Tuesday, September 29, 2015

ផ្លែទាបតែ ១ផ្លែផ្តល់នូវអត្ថប្រយោជន៍លើសពីការស្មាន

អ្នកអាច​យកផ្លែទាប​ ទៅធ្វើជា​ ការ៉េម , ទឹក​ដោះគោ , ទឹកផ្លែ​ឈើ … ព្រោះវា​ រសជាតិ​ ដ៏ឈ្ងុយឆ្ងាញ់ ហើយ​បាននូវផ្តល់​អត្ថប្រយោជន៏​យ៉ាងច្រើនចំពោះសុខភាព។ វាមានផ្ទុក​ នូវសារធាតុចិញ្ចឹម​ជាច្រើន​ ដូចជា៖ សារធាតុខនិជ, វីតាមីន , ជាតិសរសៃ និង​ ប្រូតេអ៊ីន។ ខាងក្រោមនេះនឹងបង្ហាញអំពី​ បរិមាណសារធាតុចិញ្ចឹម​នៅក្នុងផ្លែទាប​១ផ្លែ៖
– ជាតិម៉ាញ៉េស្យូម ៥២.៥០ក្រាម (១៣ % )
– ទីមីន ០ .២៧៥ក្រាម (១៨% )
– ហ្វូឡេត (Folate ) ៣៥ .០០ក្រាម (៩% )
– ជាតិសរសៃ ១១ក្រាម (៤៤ % )
– ជាតិដែក ១ .៥០mg (៨ % )
– ជាតិប៉ូតាស្យូម ៦១៧ .៥០mg (១៣ % )
– នីស៊ីន (Niacin ) ២ .២០៨mg (១១ % )
– វីតាមីន B 6 ០. ៥mg (២៥% )
– វីតាមីន C ៩០ . ៨mg (១៥១ % )
– ទង់ដែង ០. ២១៥mg (១១ % )
អត្ថប្រយោជន៏សុខភាពទាំង ១៣យ៉ាងដែលបានពីផ្លែទាប
ជួយ​រក្សាកម្រិត​ ជាតិស្ករ
អាហារ និងឱសថ​ នៅសហរដ្ឋអាមេរិច​ចម្រាញ់ចេញពីផ្លែទាប​ ៣៨ក្រាមសម្រាប់​មនុស្សប្រុស​ពេញវ័យ និង ២៥ក្រាម​សម្រាប់មនុស្សស្រី​ពេញវ័យ។ ដោយសារ​អាហារនេះ​សំបូរទៅដោយ​ ជាតិ​សរសៃ ដូច្នេះវា​ អាចជួយកាត់​បន្ថយជាតិស្ករ ជួយ​កាត់បន្ថយ​ ភាពគ្រោះថ្នាក់​នៃជំងឺទឹកនោមផ្អែម​ទាំង ២ប្រភេទ។ ហេតុនេះ​ ហើយ​អ្នក​អាចាប់ផ្តើម​ ពិសារផ្លែទាប ដើម្បី​ ការពារសុខភាព​របស់អ្នក។
សុខភាពបេះដូង
ជាការពិត​ណាស់ ផ្លែទាប​ សំបូរទៅដោយ​ វីតាមីន B 6 អាចជួយ​ការពារការកើនឡើង​ នៃ homocysteine ដែលទាក់ទងនឹង​ជំងឺបេះដូង និង​ ជំងឺដាច់សរសៃឈាម​ខួរក្បាល។
ជួយរក្សាកម្រិត​ វីតាមីន Bផ្សេងទៀត​ នៅក្នុង​ រាងកាយ
ផ្លែទាបនេះ​ក៏សំបូរទៅដោយវីតាមីន B 2 ដែលមានតួនាទី​ជួយរក្សាកម្រិត​ វីតាមីន​ជាច្រើន​ នៅក្នុង​ រាងកាយ ព្រោះវា​មានសារៈ​សំខាន់​ ជួយឲ្យ​ មុខងារ​ក្នុងរាង​ កាយ​មានភាព​រីកចម្រើន​ លូតលាស់​ បានល្អ។
ជួយកាត់បន្ថយ​កម្រិត​សម្ពាធឈាម
ផ្លែទាបក៏មានផ្ទុកនូវសារធាតុប៉ូតាស្យូម​ដែលអាចជួយរក្សា​ កម្រិតជាតិស្ករក្នុង​ឈាម ព្រោះ​វារក្សាកម្រិត​ជាតិសូដ្យូម​ នៅក្នុង​ សរីរាង្គ។
ការពារពីជំងឺហឺត
ផ្លែទាបមិនត្រឹម​ តែសំបូរជាតិប៉ូតាស្យូម​ តែមួយ​មុខប៉ុណ្ណោះទេ តែវាក៏​ សំបូរទៅដោយ​ សារធាតុម៉ាញ៉េស្យូម , វីតាមីន C និងB 6 ។ វីតាមីន Cអាច​ ជួយកាត់បន្ថយ​អត្រា​ គ្រោះថ្នាក់​នៃជំងឺហឺត ព្រោះ​វាជួយ​ ប្រឆាំង​នឹងអុកស៊ីតកម្ម ព្រមទាំង​ជាសារធាតុប្រឆាំង​ នឹងការ​រលាក។ ម្យ៉ាងវិញទៀត វីតាមីនB6 អាចជួយ​ ការពារការ​រលាកបំពង់​ ទងសួត។
ជួយរក្សាសុខភាព​ ក្រពេញទីរ៉ូអ៊ីត
អរម៉ូនទីរ៉ូអ៊ីត​មានសារៈសំខាន់ខ្លាំង​ណាស់​ ក្នុង​ ការជួយ​ការពារសុខភាព​ក្រពេញទីរ៉ូអ៊ីត។
ជួយផ្តល់​ថាមពល​ ឲ្យរាងកាយ
ស្ករត្រូវ​ បានបំលែង​ទៅជាថាមពល ដោយសារ​ជំនួយពីសារធាតុ​ Thiamin ដ៏សំខាន់។ នេះជាមូល​ហេតុដែលរាល់ពេល​អ្នកអស់កម្លាំង អ្នកគួរតែ​ពិសារផ្លែទាប ព្រោះវា​ សំបូរទៅ​ ដោយសារ​ ធាតុ​ Thiamin។
ជួយឲ្យ​ឆ្អឹងរឹងមាំ
ប្រសិនបើអ្នក​ចង់ឲ្យសុខភាពឆ្អឹង​ រឹងមាំល្អ អ្នកត្រូវទទួល​ ទានជាតិ​កាល់ស្យូម និង​ម៉ាញ៉េស្យូម។ ហើយផ្លែទាប​ នេះសំបូរទៅដោយ​សារធាតុខនិជ​ទាំងនេះ។
ជួយកាត់បន្ថយកម្រិត​ជាតិកូឡេស្តេរ៉ុល
ផ្លែទាបក៏សំបូរទៅដោយ​ សារធាតុ niacin ដែលជាធម្មតាជាវីតាមីន B ហើយវាជួយបង្កើនសារធាតុ​កូឡេស្តេរ៉ុល​ល្អៗឡើង​មក។
ការពារពីបញ្ហាកើត​មានចំពោះ​ ទារកក្នុងផ្ទៃ
សារធាតុ Folate ឬវីតាមីន B 9 ផ្តល់អត្ថប្រយោជន៏​ដល់គភ៌ ក៏ដូចជាជួយ​ ការពារបញ្ហា​ បំពង់ប្រសាទ​របស់ទារក។
ជួយរក្សា​សុខភាព​ សក់ និង​ ស្បែក
ប្រសិនបើអ្នកចង់មាន​សម្រស់ស្បែក និង​ សក់ស្រស់​ស្អាត អ្នកគួរតែ​ ទទួលទានផ្លែទាប​ ឲ្យបាន​ច្រើន ព្រោះវា​ សំបូរទៅដោយ​ វីតាមីន A។ ហើយអ្នក​ក៏អាច​ ប្រើក្រែម​ចម្រាញ់ពី​ផ្លែទាប​ លាបលើ​ បញ្ហា​ ស្បែក ដើម្បី​ព្យាបាល។
ជំនួយភ្នែក
វីតាមីន A ក៏អាចជួយ​ការពារភ្នែក​ របស់អ្នក​ បាន​ ផងដែរ ព្រោះវា​ មានសារធាតុប្រឆាំង​នឹងអុកស៊ីតកម្ម។ ហើយវា​ក៏អាចជួយ​ការពារគ្រាប់​ភ្នែកពីវិទ្យុសកម្ម​ ផងដែរ។
ជួយការពារ​ ពីជំងឺខ្វះឈាម
ផ្លែទាបនេះផងដែរ​ ក៏សំបូរទៅដោយ​ជាតិដែក ដែល​ជាសារធាតុខនិជ​ដ៏សំខាន់សម្រាប់​បង្កើតកោសិកាឈាម​ក្រហម។ ដូច្នេះប្រសិនបើអ្នក​ ពិសារវាឲ្យបាន​ទៀងទាត់ នោះអ្នក​នឹងមិនអាច​ ប្រឈមមុខ​នឹងបញ្ហាខ្វះឈាម​.

No comments:

Post a Comment