Tuesday, September 29, 2015

ផឹកវាមួយកែវជារៀងរាល់ព្រឹក អ្នកនឹងលែងមាន អារម្មណ៍ថាធុំក្លិនខ្លួន និង ខ្យល់ដង្ហើមមិនល្អ

ពេលខ្លះអ្នកតែងតែមាន អារម្មណ៍អៀនខ្មាស់នឹង​បញ្ហាក្លិនខ្លួន និងខ្យល់ដង្ហើមមិនល្អ។ អ្នកតែងតែចំណាយប្រាក់ជាច្រើនទៅលើការទិញ ផលិតផលបំបាត់ក្លិនខ្លួន និង​ ស្ករបៀមដើម្បីបំបាត់ក្លិនមាត់ ប៉ុន្តែតើអ្នកដឹងទេថាស្ករបៀម អាចធ្វើអោយធ្មេញរបស់អ្នកពុកបាន។ ដូចនេះប្រសិនបើអ្នកចង់បំបាត់ក្លិនមិនល្អទាំងនោះ អ្នកអាចសាកល្បងជាមួយនឹងភេសជ្ជៈមួយនេះជារៀងរាល់ព្រឹក។អ្វីដែលអ្នកត្រូវមានគឺ៖
គ្រឿផ្សំ៖
- ផ្លែប៉ោម ២ ផ្លែ
- ខ្ញី ១​កូនដុំ
- ស្លឹកស្ពៃក្តោបស្រស់ៗ ៥ សន្លឹក
- ជីវ៉ាន់ស៊ុយបារាំង ១ បាច់
វិធីធ្វើ៖
- ជាដំបូងលាងគ្រឿងផ្សំទាំងអស់អោយបានស្អាតជាមុនសិន ហើយយកវាដាក់ក្នុងម៉ាស៊ីនក្រឡុក។ ក្រឡុកវាពីរបីនាទី អ្នកនឹងទទួលបានទឹកក្រឡុកមួយកែវ។ ចាក់វាចូលទៅក្នុងកែវ ហើយផឹកវាជារៀងរាល់ព្រឹកមុនពេលញុំាអាហារព្រឹក និង មុនពេលញុំាអាហារថ្ងៃ។ អ្នកត្រូវតែធ្វើវាថ្មីជារៀងរាល់ថ្ងៃ៕

No comments:

Post a Comment