គ្រាន់តែការផ្លាស់ប្តូរ ទម្លាប់នៃការរស់នៅបន្តិចបន្តួចប៉ុណ្ណោះ អាចជួយឲ្យអ្នកគេងលក់ បានយ៉ាងស្រួល ហើយឆាប់រហ័សទៀតផង។សូមអនុវត្តតាមការណ៍ណែនាំរបស់គេហទំព័រយើង លោកអ្នកនឹងអាចគេងលក់ស្កប់ស្កល់ បានពេញមួយយប់តែម្តង។
១. គេងឲ្យទៀងពេល
ការចូលគេង និងភ្ញាក់ពីគេង នៅម៉ោងដូចគ្នាជារៀងរាល់ថ្ងៃ នឹងបង្កើតជាកម្មវិធីមួយ ដើម្បីឲ្យខ្លួនប្រាណរបស់អ្នក អាចសម្រាកបានល្អប្រសើរជាងមុន។
២. បរិយាកាសក្នុងបន្ទប់គួរតែល្អ
បន្ទប់គេង មិនមែនជាបន្ទប់ធ្វើការ មើលទូរទស្សន៍ ឬលេងអ៊ីនធើណេតឡើយ តែគឺជាកន្លែងដើម្បីសម្រាក និងគេងប៉ុណ្ណោះ។ បរិយាកាសក្នុងបន្ទប់ គួរតែត្រជាក់ល្មម មិនក្តៅ ឬមិនត្រជាក់ពេក។ ពន្លឺ ពណ៌ សម្លេង គឺត្រូវតែសមរម្យ តាមដែលអ្នកចូលចិត្ត ដែលអាចធ្វើឲ្យអ្នកងងុយគេងបាន។
៣. គ្រែគេង គួរតែមានផាសុកភាព
វាពិបាកនឹងគេងលក់លើពួក ឬគ្រែដែលរឹង ឬទន់ពេកណាស់ ដូច្នេះ អ្នកត្រូវចេះរកកន្លែងគេង ដែលអ្នកមានផាសុកភាពទៅ។
៤. ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណតិចតួចជារៀងរាល់ថ្ងៃ ដូចជា ការហែលទឹក ការដើរត្រឹកៗ និងការរត់ អាចជួយបន្ធូរបន្ថយសម្ពាធ ដែលអ្នកមានពេញមួយថ្ងៃ ប៉ុន្តែ កុំហាត់ប្រាណខ្លាំងពេក ឬហាត់ពេលជិតគេងឡើយ ព្រោះវាធ្វើឲ្យអ្នកគេងមិនលក់វិញទេ។
៥. បន្ថយជាតិកាហ្វេអ៊ីន
បញ្ឈប់ការញ៉ាំជាតិកាហ្វេអ៊ីន ឬតែ ជាពិសេស នៅពេលល្ងាច ពីព្រោះវាអាចរំខានដល់ ការគេងរបស់អ្នក។ ជំនួសឲ្យកាហ្វេ អ្នកគួរតែញ៉ាំទឹកដោះគោក្តៅវិញទៅ។
៦. ស្រា ឬជាតិអាល់កុល ហាមដាច់ខាត
អាល់កុល អាចទៅរំខានដំណេករបស់អ្នកបាន។ ៧. កុំជក់បារី
វាអាក្រក់បំផុត នៅពេលអ្នកជក់បារី មុនចូលគេង។ វាធ្វើឲ្យអ្នកចំណាយពេលយូរ ដើម្បីគេងលក់។
៨. បន្ធូរអារម្មណ៍មុនចូលគេង
ការងូតទឹកក្តៅល្មមៗ ការស្តាប់តន្ត្រី ការអានសៀវភៅ និងការហាត់យូហ្កា អាចជួយឲ្យអ្នកគេងលក់ស្រួល។
៩. សរសសេរកំណត់ហេតុ អំពីទុក្ខព្រួយរបស់អ្នក
ដោះស្រាយបញ្ហា និងការស្ត្រេសនានា តាមរយៈការសរសេរវា នៅក្នុងសៀវភៅ ដើម្បីបន្ធូរអារម្មណ៍បានខ្លះ។
១០. កុំព្រួយ ពេលនៅលើគ្រែ
បើគេងមិនលក់ កុំទ្រាំនៅលើគ្រែអី។ ងើបឡើងដើរ ឬអានសៀវភៅ ឬសាកល្បងបន្ធូរអារម្មណ៍ម្តងទៀត មុននឹងចូលគេង.

No comments:
Post a Comment