Thursday, October 1, 2015

រួមភេទមួយយប់​លើសពី ២ដងអាច​បង្កឲ្យមាន​គ្រោះថ្នាក់ (18+)


រួមភេទមួយយប់​លើសពី ២ដងអាច​បង្កឲ្យមាន​គ្រោះថ្នាក់ (18+)


1443757080.1 (1)
ប្រសិនបើអ្នក​បង្ខំធ្វើការរួមភេទ​ច្រើន​ជាង២ដងក្នុង​មួយយប់ ទាំង​បុរស និងស្រ្តី​ប្រាដកជា​ប្រឈមមុខ​នឹង​បញ្ហា​គ្រោះថ្នាក់ជា​ច្រើនដល់​សុខភាពជាមិនខាន។
១. ក្រពេញ​ប្រូស្តាត
នៅពេលដែល​អ្នកធ្វើការរួមភេទច្រើនដង​ក្នុងមួយ​យប់ នោះវា​និងធ្វើលិង្គរបស់អ្នក​បញ្ចញទឹកច្រើន និងមាន​ការរំញោចកន្រ្តាក់​នៃសាច់ដុំលិង្គជា​ច្រើនទៀត។ កត្តាទាំងនេះ​វាអាច​ធ្វើឲ្យ​មាន​ការកកស្ទះផ្លូវ​គ្រីស្តាល់ នេះហើយ​ជាមូលហេតុដែល​បង្ករឲ្យកើតជំងឺជាច្រើន​ដូចជា ក្រពេញ​ប្រូស្តាត, សរសៃឈាម​នាំទឹកនោម… ជាដើម។
២. ខ្សោយផ្លូវភេទ
ដើម្បីអាចរួមភេទច្រើន​ដងរៀងរាល់យប់ មាន​បុរសជាច្រើន​បានប្រើថ្នាំជំនួយ​ដើម្បីបង្កើន​ភាពរឹងមាំ​នៃលិង្គ និងបង្កើន​អារម្មណ៍ផ្លូវភេទ​របស់ពួកគេ។  ទោះជាយ៉ាងណា ប្រសិន​បើ​អ្នក​ទម្លាប់ប្រើថ្នាំ​ជំនួយទាំងនេះ​នៅពេល​ចង់​រួមភេទ វានឹងបង្កឲ្យ​អ្នកក្លាយ​ជាមនុស្ស​ដែលពឹងផ្អែក​វាទាំងស្រុង​ជារៀងរាល់ពេល​សម្រាប់​ការរួមភេទ​របស់អ្នក។ មាន​មនុស្សជាច្រើន បន្ទាប់ពី​បាន​ប្រើប្រាស់ថ្នាំ​ទាំងនេះ​រួច គ្មានពេលណា​ដែលអាចធ្វើឲ្យ​ពួកគេ​អាចធ្វើ​ជាម្ចាស់​ការលើខ្លួន​ឯងបានទេ​នៃនាក់ទំនង​ផ្លូវភេទ។
៣. ខ្សោយមុខងារផ្លូវភេទ​ពេលចាស់​ជរា
ការរួមភេទច្រើនដង​ពេកក្នុងរយៈពេលខ្លី និងធ្វើឲ្យប្រដាប់​បន្តពូជ​របស់អ្នក ទាំងបុរស និងស្រ្តីមាន​សកម្មភាពកើនឡើង​ច្រើនដែល​នាំឲ្យមាន​ការអស់កម្លាំង​ហួសហេតុពេក។ នេះ​ជាមូលហេតុ​ដែលធ្វើឲ្យមាន​បញ្ហា​ខូចមុខងារផ្លូវភេទ និងខូចមុខងារផ្លូវភេទ​មុនពេល​ចាស់ជរា។
៤. ផលប៉ះពាល់​ជំងឺផ្លូវចិត្ត
ការរួមភេទ​ជាច្រើនដងក្នុងមួយយប់​នៃកម្រិតដែល​អាចឈានដល់​ការសម្រេចកាម​ដល់ចំណុចកំពូលសម្រាប់​លើកដំបូង គឺវាតែងតែ​មាន​កម្រិតទាប។ ដូច្នេះ​ហើយទើប​មានមនុស្ស​ជាច្រើនគិតថា ពួកគេ​មានបញ្ហាជាមួយ​នឹងសមត្ថភាពផ្លូវ​ភេទ នេះហើយ​ជាឧបសគ្គដែល​បណ្ដាលឲ្យ​កើតមាន​បញ្ហាផ្លូវចិត្ត​ធ្ងន់ធ្ងរ។
៥. រាងកាយ​ទ្រុឌទ្រោម
ចំពោះបុរស​នៅពេលដែល​រួមភេទ ការប្រើប្រាស់​ជាតិកាឡូរីស្មើនឹង​ការធ្វើលំហាត់ប្រាណ​នៃការដើរចម្ងាយ​ដែលមានរយៈ​ពេលយូរ។ ដូច្នេះ​ប្រសិនបើ​អ្នករក្សា​បាននូវភាព​ទៀងទាត់​នៃការរួមភេទ​ច្រើនដង​ក្នុងមួយ​ថ្ងៃ ថាតើវានឹង​ធ្វើឲ្យសុខភាព​របស់អ្នក​មានភាពប្រសើរឡើង​មែនទេ?
វាគឺជាការលំបាកណាស់​ក្នុងការទូទាត់សង​ជាតិកាឡូរី​ដែលបាត់បង់​បើយើងធ្វើការ​សមាមាត្រ​ជាមួយនឹង​អាហារដែល​បានទទួលទាន​ប្រចាំថ្ងៃ នេះជាមូលហេតុ​បណ្ដាលឲ្យ​រាងកាយ​ទ្រុឌទ្រោម និង​ចុះខ្សោយ។
៦. ការកើនឡើង​ហានិភ័យនៃ​ជំងឺរោគស្រ្តី
ការកកិតម្ដងហើយ​ម្ដងទៀតជាញឹកញាប់​ពេក អាចមានឥទ្ធិពលអាក្រក់ដល់​ប្រដាប់ភេទ និងបង្កើនហានិភ័យ​នៃជំងឺរោគស្រ្តីមួយ​ចំនួន។ ជាធម្មតាវា​អាចបង្កឲ្យមាន​ការឆ្លងមេរោគ ដូចជា​ជំងឺផ្សិត…. ជាដើម។
ប្រសិនបើមិនបានព្យាបាល​វាឲ្យទាន់​ពេលទេ អាចបង្កឲ្យ​មានផលវិបាក​ធ្ងន់ធ្ងរខ្លាំងណាស់​សម្រាប់សុខភាព​បន្តពូជ ឬអាចឈាន​ដល់ការគ្មាន​កូនថែម​ទៀតផង៕
 មតិយោបល់របស់ប្រិយមិត្ត

No comments:

Post a Comment