នៅពេលដែលទ្វាមាសធំក្លិនអាក្រក់ ជាសញ្ញមួយដែលបង្ហាញថាវាឆ្លងមេរោគ ហើយត្រូវការឲ្យអ្នកព្យាបាលជាបន្ទាន់។ តែបើទោះបីជាយ៉ាងណាការព្យាបាលទ្វាមាសមិនឲ្យធំក្លិនក៏ត្រូវពឹងផ្អែកទៅលើសកម្មភាពប្រចាំថ្ងៃ រួមបញ្ចូលទាំងរបបអាហារផងដែរ។
បើយោងតាមអ្នកស្រី Mary Roger ដែលជាអ្នកជំនាញរោគស្ត្រី បានបង្ហាញថា ទ្វាមាសដែលមានសុខភាពល្អគឺត្រូវការអាស៊ីតពីធម្មជាតិ និងបរិមាណដ៏សម្បូរបែបនៃបាក់តេរីមានប្រយោជន៍ ដើម្បីជួយទប់ស្កាត់ការឆ្លងមេរោគ និងរក្សាកម្រិត pH របស់ទ្វាមាសឲ្យនៅធម្មតា។ ប៉ុន្តែស្ត្រីភាគច្រើនមិនដឹងថា ម្ហូបអាហារដែលពួកគេបរិភោគរាល់ថ្ងៃអាចផ្លាស់ប្តូរកម្រិត pH រួមទាំងក្លិនពីធម្មជាតិនៃទ្វាមាសរបស់ពួកគេនោះទេ។
ជាទូទៅទ្វាមាសមានបញ្ហាធំក្លិនដោយសារតែ គ្រឿងទេសមួយចំនួននៅក្នុងផ្ទះបាយ, សាច់ក្រហម, ទឹកដោះគោឆៅ...។ បើទោះបីជាអាហារទាំងនេះមិនអាចបំផ្លាញ់កម្រិតអាស៊ីត pH របស់ទ្វាមាសជាអចិន្ត្រៃ តែវាអាចរងនូវផលប៉ះពាល់ក្នុងរយៈពេលខ្លី។
អ្នកជំនាញរោគស្ត្រីបានផ្តល់អនុសាស្ត្រថា ដើម្បីរក្សាទ្វាមាសឲ្យមានសុខភាពល្អអ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលផ្តល់ប្រយោជន៍សម្រាប់កម្រិត pH ។ បន្លែផ្លែឈើទាំងនោះរួមមាន បន្លែគ្រប់មុខ, ស្រូវលាលី, គ្រាប់ធញ្ញជាតិ ជាពិសេសញ៉ាំទឹកឲ្យបានច្រើន។ លើសពីនេះទៅទៀតអ្នកបង្កើនការញ៉ាំទឹកដោះគោជូរ (yoghurt) ខណៈដែលត្រូវកាត់បន្ថយជាតិស្ករ។ ព្រោះផ្សិត និងបាក់តេរីក្នុងជាតិស្ករអាចធ្វើឲ្យមានការឆ្លងមេរោគទ្វាមាសបាន៕
No comments:
Post a Comment