Friday, October 30, 2015

អ្នក​ចង់បាន​ស្បែក​ដែលមាន​សម្រស់​ភ្លឺ​ចែងចាំង រលោង គួរ​ឲ្យ​ទាក់ទាញ​ដែរឬទេ​

​តើ​លោកអ្នក​ចង់បាន​ស្បែក​ដែលមាន​សម្រស់​ភ្លឺ​ចែងចាំង រលោង គួរ​ឲ្យ​ទាក់ទាញ​ដែរឬទេ​? បើដូច្នោះ​មែន សូម​លោកអ្នក​ថា្នក់​ថ្នម​ស្បែក​របស់លោក​អ្នក​ឲ្យ​មាន​សភាព ស្កប់ស្កល់ គឺ​ធ្វើយ៉ាងណា​ឲ្យ​ស្បែក​យើង​ទទួលបាន​នូវ​ផាសុខភាព និង​បាន​សម្រាក​គ្រប់គ្រាន់​។​

​ជាក់ស្តែង នៅ​រដូវ​ផ្សេងៗ ស្បែក​របស់​យើង​មាន​តម្រូវការ​ផ្សេងៗ​ពីគ្នា​ដែរ ពីព្រោះ​ដូចជា​នៅ​រដូវ​ស្បែក​យើង​ត្រូវការ​សម្រប​ទៅនឹង​អាកាសធាតុ​ក្តៅ និង​ទាមទារ​ឲ្យ​មានការ​ថែទាំ​ដែលមាន​ផ្តល់​ជាតិ​ត្រជាក់​ច្រើន​ដល់​ស្បែក​។ រីឯ​នៅ​រដូវ​ត្រជាក់ ឬ​រដូវរំហើយ​វិញ គឺ​ស្បែក​ត្រូវការ​សំណើម និង​ការ​ស្ថិតនៅក្រោម​អាកាសធាតុ​ដែល​មិន​ហួតហែង​ពេក ព្រោះ​ដើម្បី​ការពារ​ពី​ការ​ស្ងួត​ស្បែក​ខ្លាំង​។​

​ចុងក្រោយ​នោះ​គឺ​ចំណីអាហារ និង​ការ​ទទួលទានដំណេក ដែលជា​ប្រភព​វីតាមីន​ជំនួយ​សម្រស់​របស់​យើង តាមរយៈ​ជីវជាតិ​ដែល​ចូលទៅ​ចិញ្ចឹម​សារពាង្គកាយ ដូចនេះ​យើង​គប្បី​ទទួល​អាហារ​ឲ្យ​សមស្រប​និង​មាន​សារជាតិ​បំប៉ន​គ្រប់គ្រាន់​ដល់​សារពាង្គកាយ​៕

No comments:

Post a Comment