Tuesday, January 2, 2018

ផ្លែមៀនខ្មែរ: មានអត្ថប្រយោជន៏ដល់សុភាពយើង

តើ​ផ្លែ​មៀន អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​? បើ​អ្នក​ចង់​ដឹង ចូល​អ្នកអាន​អត្ថបទ​នេះ​ឲ្យ​ចប់ នោះ​អ្នកនឹង​យល់ច្បាស់ ពី​អត្ថប្រយោជន៍​ទាំងឡាយ​របស់​វា​។ តើ​មាន​អ្វីខ្លះ​?

1.​    ​នៅពេល​ដែល​អ្នក​ប្រើ​ខួរក្បាល​ច្រើន ឬ​នឿយហត់​ខ្លាំង អ្នក​អាច​ពិសារ​មៀនបាន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក ស្រឡះ​ខួរក្បាល​ឡើងវិញ​។​
2.​    ​បើ​អ្នក​មាន​អា​ការៈវិល​មុខ ឈឺក្បាល ដោយសារ​តែ​ការងារ​ច្រើន វាក៍​អាចជួយ​បន្ធូរ​សម្ពាធ​អ្នក​ដែរ ដោយ​អ្នក​អាច​យក​ផ្លែ​មៀន​ដែល​ក្រៀម មក​ដាំទឹក​ផឹក​បាន​។​
3.​    ​បើ​អ្នក​តែងតែ​គេង​មិន​លក់ ហើយ​ម្ញូប​ភ្នែក​ខ្លាំង អ្នក​អាច​បរិភោគ​វា​បាន វា​នឹង​ជួយ​អ្នកឲ្យមាន​អា​ការៈប្រសើរឡើង​។​
4.​    ​អ្នក​អាច​យក​សាច់​ផ្លែ​មៀន ចំនួន ២០ ក្រាម បន្ទាប់មក យក​វា​ទៅ​ដាំ​ជា​មួយ​ទឹក​ចំនួន​៣០០ មី​លី​លី​ត ហើយ​យកមក​ផឹក នោះ​វា​នឹង​ប៉ូវ​ឈាម​ខ្លាំងណាស់ ហើយ​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​មុន​។​
5.​    ​អ្នក​អាច​យក​សាច់មៀន​ចំនួន ៣០ ក្រាម ដាំ​ជា​មួយ​ទឹក​ចំនួន ៥០០ មី​លី​លីត្រ ចំនួន​១០ នាទី ទើប​ដាក់​ពងមាន់ ២ គ្រាប់​ចូល នោះ​វា​នឹង​ធ្វើឲ្យ​អ្នក មិន​ងាយ​ចាស់​ឡើយ   ថែមទាំង​ធ្វើឲ្យ​ប្រពន្ធ័​ការពារ រាងកាយ​អ្នក​រឹងមាំ​ទៀត​ផង​៕

No comments:

Post a Comment