ភាពចង់ស្អាតគឺជាអ្វីដែលនារីគ្រប់រូបត្រូវការជាចាំបាច់ ដូចនេះមិនខ្វល់ថាប្រើវិធីផាត់មុខ ឬស្មុគស្មាញយ៉ាងណាទេក៏គេនៅតែប្រើដែរ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយៗមួយចំនួនដែលអាចធ្វើឲ្យអ្នកស្អាតបាន។តើមានវិធីអ្វីខ្លះទៅ?
- នៅពេលយប់ក្រោយពេលដែលអ្នកលុបមុខរួច អ្នកអាចប្រើសំបកក្រូចឃ្វិច ឬយកក្រូចឃ្វិចទៅកិន បន្ទាប់មកយកមកបិទលើមុខរបស់អ្នក នោះមុខដែលស្ងួតនឹងមិនស្ងួតទៀតទេ។
- អ្នកអាចយកពងមាន់ទៅស្ងោរ បន្ទាប់មកយកមកលុញលើច្រមុះអ្នកត្រង់កន្លែងដែលមានស្នាមអ៊ុចខ្មៅ នោះវានឹងអាចកាត់បន្ថយនៅពេលដែលអ្នកព្យាយាមធ្វើក្នុងរយៈពេលយូរ វាថែមទាំងអាចជម្រះស្បែកក្រិនដែលមានលើច្រមុះអ្នកទៀតផង។
- បើចិញ្ចើមអ្នកស្តើង អ្នកអាចយកខ្ញីចិនជារាងដូចប៊ិច បន្ទាប់មកយកមកលាបលើចិញ្ចើមអ្នករាល់ថ្ងៃ នោះយូរទៅចិញ្ចើមអ្នកនឹងមានរាងក្រាស់ជាមិនខាន។
- នៅក្រោយពេលដែលអ្នកកក់សក់រួច បើអ្នកប្រញាប់ អ្នកអាចយកកន្សែងរុំសក់អ្នកទាំងអស់ បន្ទាប់មកយកម៉ាស៊ីនផ្លុំសក់មកផ្លុំទាំងអស់ នោះសក់អ្នកនឹងស្ងួតលឿន។
- បើអ្នកចង់ឲ្យក្រចកអ្នកឆាប់ស្ងួត ក្រោយពេលដែលអ្នកលាបរួច អ្នកអាចត្រាំនៅក្នុងទឹកត្រជាក់បាន នោះវានឹងឆាប់ស្ងួត។
- នៅពេលព្រឹក អ្នកអាចយកតៅហ៊ូមកលុញលើមុខអ្នក នោះយូរទៅមុខអ្នកនឹងទន់ជាមិនខាន។
- សំបកផ្លែប៉ោម អ្នកអាចយកមកបិទនៅលើមុនអង្កាមអ្នក នោះវានឹងជួយព្យាបាលអ្នកបាន។
- អ្នកអាចបរិភោគប៉េងប៉ោះបាន ព្រោះវាអាចធ្វើឲ្យអ្នកបាត់នូវស្នាមខ្មៅជុំវិញភ្នែកនៅពេលដែលអ្នកព្យាយាមបរិភោគច្រើន។
- បើអ្នកកើតមុន ចូលអ្នកកុំបរិភោគឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកឡើងមុនកាន់តែច្រើន។
- អ្នកក៏អាចយកស្ករក្រហមមួយស្លាបព្រាលាយជាមួយទឹកឃ្មុំកន្លះស្លាបព្រា បន្ទាប់មកយកមកលាបលើច្រមុះអ្នកចំនួន១នាទី រួចលាងចេញ នោះច្រមុះអ្នកដែលមានស្នាមអ៊ុចខ្មៅធ្ងន់ធ្ងរ វានឹងបាត់បណ្តើរៗ៕
No comments:
Post a Comment