ផ្លែឈើគឺជារបស់ដែលអ្នករាល់គ្នាគួរតែបរិភោគឲ្យបានច្រើន ព្រោះវាល្អចំពោះសុខភាពណាស់ ប៉ុន្តែនៅពេលដែលអ្នកទិញ អ្នកត្រូវតែប្រយត្ន័ ព្រោះមានផ្លែឈើមួយចំនួនគេដាក់ថ្នាំដើម្បីឲ្យវាឆាប់ទុំទេ ដូចនេះបើអ្នកបរិភោគច្រើន វាអាចនឹងប៉ះពាល់សុខភាពអ្នក ដូចនេះតើគួរមើលដូចម្តេចទើបដឹងនោះ?
- ផ្លែស្វាយ អ្នកអាចមើលតាមរយៈសំបករបស់វា បើស្វាយដែលទុំដោយខ្លួនឯង ពណ៌នៃសំបករបស់វានឹងមិនសូវស្អាត ហើយមានពណ៌មិនសូវសព្វឡើយ តែបើស្វាយដែលដាក់ថ្នាំ នោះពណ៌វានឹងភ្លឺ ហើយសព្វល្អណាស់ ជាងនេះទៅទៀតក្លិននៃស្វាយដែលទុំដោយធម្មជាតិគឺឈ្ងុយជាងស្វាយដែលទុំដោយដាក់ថ្នាំ បើអ្នកប្រើដៃស្ទាប ស្វាយដែលទុំដោយធម្មជាតិមានលក្ខណៈរឹងជាងស្វាយដែលដាក់ថ្នាំ។
- ផ្លែឳឡឹកដែលទុំដោយធម្មជាតិមានគ្រាប់ពណ៌ខ្មៅហើយធំ និងច្រើន បើទុំដោយដាក់ថ្នាំ គ្រាប់របស់វាមានលក្ខណៈតូច ហើយមានពណ៌ស ជាងនេះទៅទៀតឳឡឹកដែលដាក់ថ្នាំមានលក្ខណៈផ្អែមមិនសព្វឡើយ។
- បើចេកដែលដាក់ថ្នាំដើម្បីឲ្យវាទុំលឿន ក្លិនរបស់វាហិតទៅដូចជាថ្នាំ ហើយវាទុំមិនសព្វដូចចេកធម្មជាតិឡើយ។
- បើក្រូចដែលទុំដោយធម្មជាតិ សំបកវាមានរន្ធច្រើន ហើយបើស្ទាបវិញមានលក្ខណៈគ្រើម បើអាទុំដោយថ្នាំ វាមានលក្ខណៈផ្ទុយពីធម្មជាតិ មានរន្ធតូច ហើយរលោងមិនគ្រើមឡើយ។
- បើផ្លែគូលែនធម្មជាតិវិញមានក្លិនក្រហូបស្រាលៗ រីឯផ្លែគូលែនដែលដាក់ថ្នាំ មានក្លិនជូរ ឬល្វិននៅពេលដែលអ្នកហិត៕
No comments:
Post a Comment