មានមនុស្សមួយចំនួនតែងតែចូលគេងពីព្រលប់ ហើយរយៈពេលក្នុងការគេងក៏យូរដែរ ប៉ុន្តែហេតុអ្វីបានជាទៅធ្វើការបែរជាតែងតែងងុយគេងទៀត?តើវាជា សញ្ញាដែលប្រាប់អ្នកថាអ្នកកំពុងតែមានជំងឺឬ?បើមានតើអ្នកនឹងអាច ប្រឈមមុខនឹងជំងឺអ្វីខ្លះទៅ?
1. អ្នកប្រហែលជាមានជំងឺខ្វះឈាម ព្រោះអ្នកដែលមានជំងឺនេះតែងតែមានអារម្មណ៍ថានឿយហត់ ហើយតែងតែចង់គេងជានិច្ច មិនត្រឹមតែប៉ុណ្ណោះគេនឹងតែងតែមានអាការៈវិលមុខ និងឈឺក្បាលជាដើម ហើយមានមុខស្លេកស្លាំងទៀតផង។
2. អ្នកអាចនឹងមានជំងឺខ្វះឈាមក្នុងខួរក្បាល ដោយសារតែឈាមផ្គត់ផ្គង់ខួរក្បាលអ្នកមិនបានគ្រប់គ្រាន់ ដូចនេះវានឹងធ្វើឲ្យអ្នកចូលចិត្តគេង ជួនកាលមានអាការៈឈឺក្បាល វិលមុខ ហើយរាងកាយស្ពឹកទៀតផង។
3. អ្នកអាចនឹងមានជំងឺបេះដូងបាន ព្រោះជំងឺនេះតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់ ហើយច វានឹងធូរស្រាលឡើងវិញ ជួនកាលអាចមានអាការៈថប់ទ្រូង នោះអ្នកគួរតែទៅពិនិត្យ ហើយពិគ្រោះជាមួយគ្រូពេទ្យទើបល្អ។
4. បើអ្នកតែងតែចង់គេង ហើយអស់កម្លាំង ស្បែកលឿងនិងគ្រើម តែងតែចង់ក្អួត មិនចូលចិត្តអាហារដែលខ្លាញ់ ជាពិសេសក្រោយពេលបរិភោគរួចតែងតែមានអារម្មណ៍តឹងពោះខ្លាំងខុសពី ធម្មតា នោះថ្លើមអ្នកកំពុងតែមានបញ្ហាហើយ ដូចនេះអ្នកត្រូវតែទៅពិនិត្យនៅមន្ទីរពេទ្យទើបបាន។
5. បើអ្នកកំពុងតែអាចមានជំងឺទឹកនោមផ្អែម អ្នកនឹងតែងតែមានអាការៈអស់កម្លាំងពេញខ្លួន ហើយល្មោភគេង គេងប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរ ដូចនេះអ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ ហើយព្យាបាលឲ្យទាន់ពេលទើបល្អចំពោះជំងឺអ្នក៕
No comments:
Post a Comment