Monday, October 5, 2015

ចង់​មានសម្បុលស ងាយ​តើ​!




មាន​មនុស្ស​ភាគច្រើន​មាន​ស្បែក​ខ្មៅ​ដោយសារតែ​មូលហេតុ​ខុសៗ​គ្នា អ្នក​ខ្លះ​ដោយសារ​តែ​សំពាធ​កា​ងារ​ទើប​ធ្វើឲ្យ​ស្បែក​ខ្មៅ អ្នក​ខ្លះ​ដោយសារ​តែ​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ រី​ឯ​អ្នកខ្លះ​វិញ​ដោយសារតែ​ហាលថ្ងៃ​ច្រើន ដូចនេះ​មិន​ខ្វល់​ថា​មកពី​មូលហេតុ​អ្វី​ទេ សុទ្ធតែ​មាន​វិធី​អាច​ធ្វើឲ្យ​អ្នកស​ដូចគ្នា​។​តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?
1.​    ​អ្នក​ត្រូវ​តែ​លាបឡេ​ការពារ​កម្តៅថ្ងៃ​រាល់​ថ្ងៃ​មុនពេល​ដែល​អ្នក​ចេញ​ក្រៅ ​ទោះបីជា​អាកាសធាតុ​ប្រែប្រួល​ត្រជាក់​ក៏​អ្នក​ត្រូវ​តែ​លាប​ដែរ ដោយ​៣​ម៉ោង​ត្រូវតែ​លាប​ម្តង​ទើប​ស្បែក​អ្នក​អាច​សបាន​។​
2.​    ​អ្នក​ត្រូវ​តែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ដែល​មាន​វី​តា​មី​A, C, និង​E​ឲ្យបាន​ច្រើន​ដូចជា ៖ ប៉េង​ប៉ោះ ក្រូច និង​ស្ពៃក្តោប​ជាដើម ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នកស ថែម​ទាំង​អាច​ធ្វើឲ្យ​ស្បែក​អ្នកតឹង និង​អាច​ធ្វើឲ្យ​ប្រពន្ធ័​ការពាររាងកាយ​អ្នកតឹង​ទៀតផង​។​
3.​    ​អ្នក​អាច​តែងតែ​ម៉ាស្សា​ស្បែក​របស់​អ្នក​បាន ព្រោះ​វា​អាច​ធ្វើឲ្យ​ឈាម​ក្នុង​រាងកាយ​អ្នកដើរ​ស្រួល នោះ​វា​នឹង​អាច​ផ្គត់ផ្គង់​ដល់​ស្បែក​អ្នក​បាន ដូចនេះ​ស្បែក​អ្នក​នឹង​មាន​លក្ខណៈ​ស​ជាមិនខាន​។​
4.​    ​អ្នក​អាច​ប្រើ​ម៉ាស​បិទមុខ​មក​រក្សា​ជាតិ​ទឹក​ក្នុង​ស្បែក​អ្នក​បាន ដោយ​អ្នក​អាច​បិទ​មួយអាទិត្យ​មួយ​ទៅ​ពីរដង នោះ​ស្បែក​អ្នក​នឹង​មាន​សំណើម មិន​ស្ងួត ស្បែក​អ្នកនឹង​ស​ឯង​ដោយសារ​តែ​វា​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​។​
5.​    ​អ្នក​ត្រូវ​តែ​លុបមុខ​ឲ្យបាន​ស្អាត​ជា​រៀងរាល់​ថ្ងៃ​ក្រោយ​ពេល​ត្រឡប់មក​ពី ​ខាងក្រៅ ហើយ​ត្រូវតែ​លាបឡេ​ការពារ​ស្បែក​អ្នក​ជានិច្ច​ក្រោយពេ​ល​ដែល​លុបមុខ​រួច ដើម្បី​ការពារ​ស្បែក​អ្នក​ឲ្យ​ស​រហូត​៕

No comments:

Post a Comment