Thursday, October 8, 2015

ការប្រើ​មាត់​រួម​ភេទ​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​នៅ​ថ្ងៃ​អនាគត​ទេ​


ការប្រើ​មាត់​រួម​ភេទ​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​នៅ​ថ្ងៃ​អនាគត​ទេ​?

មាន​មិត្ត​អ្នកអាន​ម្នាក់​និយាយថា​៖ គាត់​ជា​មនុស្ស​ប្រុស​អាយុ ២៧​ឆ្នាំ និង​មាន​មិត្តស្រី​ម្នាក់​ដែរ​។ ពួកគេ​ទាំង​ពីរ​ស្រឡាញ់គ្នា ហើយក៏​មិន​ចង់​រួមភេទ​មុន​ពេល​រៀបកា​រដែរ​។ គ្រប់​ពេល​ដែល​ពួក​គេ​ចង់​រួមភេទ ពួក​គេ​គ្រាន់តែ​ត្រដុស​តំបន់​ប្រដាប់​ភេទ​ឱ្យ​គ្នា​ទៅវិញទៅមក ហើយ​ក៏​សម្រេច​ទៅ​។ សំណួរ​ដែល​គេ​ចង់​សួរ​នោះ​គឺថា ឥឡូវ​ពួក​គេ​ចង់​ប្រើ​មាត់​រួមភេទ​វិញ តើ​វា​អាច​ប៉ះពាល់​ដល់​អនាគត​ពួកគេ​ដែរ​ឬ​អត់​?

​វា​ពិតជា​រឿង​អស្ចារ្យ​មួយ​ដែល​អ្នក​ទាំង​ពីរ​យល់ដឹង​នូវ​អ្វី​ដែល​អ្នក​ទាំង​ពីរ​ចង់បាន​ប្រាកដ​។ ការសម្រេច​កាម​ឱ្យ​គ្នា​ទៅវិញទៅមក​បែបនេះ (Mutual Masturbation) គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​បន្ធូរ​ភាព​តានតឹង​ខាង​ផ្លូវភេទ​។
បើសិន​ជា​អ្នក​ពិតជា​ចង់​ឈានដល់​ការប្រើ​មាត់​រួមភេទ​មែន​នោះ វា​ពិតជា​អាច​ផ្តល់​នូវ​ភាព​រីករាយ​ច្រើន​ជាង​នេះ​ទៅទៀត ប៉ុន្តែ​ចូរ​ប្រាកដថា អ្នក​បាន​និយាយ​ជាមួយនឹង​អំពី​គម្រោង​របស់​អ្នក​រួចហើយ ព្រោះ​នាង​ត្រូវការ​ដឹង​ច្បាស់​ថា​វា​នោះ​គឺជា​អ្វី​សិន​។ នេះ​ដោយសារ​តែ​ក្នុងពេល​រួមភេទ​ដោយ​ប្រើ​មាត់​អ្នក​អាច​នឹង​ដាក់​ម្រាមដៃ​ចូលទៅ​ក្នុង​ទ្វា​មាស​របស់​អ្នក ដែល​វា​អាច​នឹង​បណ្តាល​ឱ្យរ​ហែក​ដល់​សន្ទះ​ព្រហ្មចារីយ៍រប​ស់នាង​បាន និង​នាំឱ្យ​បាត់បង់​ភាព​បរិសុទ្ធ​ជា​មនុស្ស​ស្រី​។ បើសិនជា​នាង​ជា​មនុស្ស​ដែល​បារម្ភ​អំពី​រឿង​នេះ​មែន​នោះ អ្នក​គួរតែ​ឱ្យ​នាង​ដឹង​ផង (​វា​ក៏​អាច​ជា​ហេតុផល​មួយ​ដែល​អ្នក​ទាំង​ពីរ​រួមភេទ​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​សូ​ក​បញ្ជូ​លប្រដាប់​ភេទ​ដល់​ឥឡូវ​)​។
ជា​ចុងក្រោយ ចំពោះ​ចម្លើយ​សម្រាប់​សំណួរ​នេះ​វិញ​គឺ​ថា ការ​រួមភេទ​ដោយ​ប្រើ​មាត់​មិន​មាន​គ្រោះថ្នាក់​អ្វី​ដល់​សុខភាព​អ្នក​ឡើយ​។ វា​ក៏​នឹង​មិន​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​អ្នក​នៅ​ថ្ងៃ​អនាគត​ទៀតផង​។
អ្នក​ក៏​គួរតែ​ដឹង​ទៀតថា ការ​រួមភេទ​ដោយ​ការ​សូ​ក​បញ្ជូ​លប្រដាប់​ភេទ​គឺ​គ្រាន់តែ​ជា​ការរំពឹង​មួយ​នៃ​ការ​រួមភេទ​ប៉ុណ្ណោះ ហើយ​ការ​រួមភេទ​ដោយ​ប្រើ​មាត់ ឬ​ការសម្រេច​កាម​ឱ្យ​គ្នា​ទៅវិញទៅមក​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រួមភេទ​ដែរ​។ ដូច្នេះ ចូរ​កុំ​យល់ថា អ្នក​ទាំង​ពីរ​កំពុង​តែ​សង្គ្រោះ​ខ្លួនឯង​សម្រាប់​ថ្ងៃ​រៀបការ​ទៀត​អី​៕



No comments:

Post a Comment