តើស្រាទំពាំងបាយជូរផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកដែលអ្នកមិនធ្លាប់បានដឹងពីមុនមក?តើវាជួយសុខភាពអ្នកផ្នែកណាខ្លះ?បើអ្នកដឹងពីអត្ថប្រយោជន៍របស់វារួច ចូលអ្នករៀនផឹកវា នោះវានឹងធ្វើឲ្យអ្នកមានសុខភាពល្អជាមិនខាន ប៉ុន្តែការផឹកក៏ត្រូវតែមានកំណត់ដែរ មិនត្រូវផឹកហួសព្រំដែនឡើយ។
- បើបំពង់កអ្នកស្ងួត រមាស់ ឈឺ ឬស្អក អ្នកអាចផឹកស្រានោះបាន ព្រោះវាអាចធ្វើឲ្យបំពង់កអ្នករាងធូរជាងមុន។
- នៅពេលដែលអ្នកទៅបរិភោគអាហារនៅភោជនីយដ្ឋាន អ្នកអាចផឹកស្រាទំពាំងបាយជូរក្រោយពេលបរិភោគរួច ព្រោះអាហារនៅក្នុងភោជនីយដ្ឋានតែងតែមានខ្លាញ់ច្រើន ដូចនេះក្រោយពេលដែលអ្នកផឹកស្រានោះរួច វានឹងជួយក្រពះ និងពោះវៀនអ្នកបញ្ចេញជាតិពុលមកក្រៅបានយ៉ាងងាយតាមរយៈបត់ជើង។
- ស្រាទំពាំងបាយជូរនេះនឹងជួយការពារថ្លើមរបស់អ្នក ព្រោះនៅក្នុងនោះមានជាតិស្ករ និងវីតាមីនជាច្រើនដែលអាចធ្វើឲ្យថ្លើមអ្នកមានសុខភាពល្អ។
- វានឹងជួយបញ្ចុះសំពាធឈាមអ្នក ជាពិសេសចំពោះអ្នកដែលមានជំងឺបេះដូង និងថ្លើមរឹងអាចផឹកស្រាទំពាំងបាយជូរនេះបាន វានឹងជួយការពារជំងឺនេះមិនឲ្យកាន់តែធ្ងន់ធ្ងរ។
- វានឹងជួយអ្នកមិនឲ្យមានជំងឺឈឺសន្លាក់ផ្សេងៗកើតឡើងបានឡើយក្រោយពេលដែលអ្នកផឹករួច។
- វានឹងជួយឲ្យក្រពះអ្នករំលាយអាហារបានលឿន ជាពិសេសរាងកាយអ្នកអាចស្រូបយកសារធាតុចិញ្ចឹមពីក្នុងនោះបានច្រើនទៀតផង៕
No comments:
Post a Comment