ការធ្វើឲ្យស្បែកស្អាត និងទន់ មិនត្រឹមតែត្រូវលាបឡេ ឬម៉ាស្សាផ្នែកខាងក្រៅទេ ប៉ុន្តែផ្នែកខាងក្នុងក៏ត្រូវតែប៉ូវដូចគ្នា បើអ្នកមិនប៉ូវទោះបីជាអ្នកប្រើឡេល្អបែបណា ក៏ស្បែកអ្នកមិនសូវស្អាតដែរ ដូចនេះតើគួរតែប៉ូវផ្នែកខាងក្នុងដូចម្តេចទៅ?អ្នកអាចប្រើស៊ុបផ្សេងៗបាន។តើមានស៊ុបអ្វីទៅដែលអាចធ្វើឲ្យអ្នកមានស្បែកស្អាតនោះ?
ស៊ុបពោត និងការ៉ុត
- គ្រឿងផ្សំ ៖ ពោត១៥០ក្រាម ឆ្អឹងជ្រូក២៥០ក្រាម ការ៉ុត៥០ក្រាម ខ្ញី និងពុទ្ធ្រាក្រហមបន្តិច។
- វិធីចម្អិន ៖ ដំបូងអ្នកត្រូវតែលាងពោតរួចចិតជាកង់ៗ បន្ទាប់មកចិតការ៉ុត និងឆ្អឹងជំនីជាដុំៗ រួចទើបចិតខ្ញីស្តើងៗ បន្ទាប់ពីចិតគ្រឿងផ្សំទាំងឡាយរួច អ្នកត្រូវតែយកឆ្នាំង ហើយចាក់ទឹកចូលតាមការបរិភោគរបស់អ្នក បន្ទាប់មកទៀតចាក់គ្រឿងផ្សំចូលទាំងអស់ បើកភ្លើងធំដាំឲ្យពុះ ទើបប្តូរភ្លើងកណ្តាលដាំចំនួន៤០នាទីជាការស្រេច។
ស៊ុបត្រឡាច
- គ្រឿងផ្សំ ៖ ត្រឡាច៥០០ក្រាម សាច់ជ្រូក២៥០ក្រាម ស្លឹកខ្ទឹម១០ក្រាម។
- វិធំចម្អិន ៖ ដំបូងអ្នកត្រូវលាងត្រឡាចឲ្យស្អាត បន្ទាប់មកចិតជាដុំៗ រួចចិញ្ច្រាមសាច់ជ្រូកឲ្យម៉ត់ដោយលាយជាមួយម្សៅឆា និងអំបិល រួចលុញវាជារាងមូលៗ បន្ទាប់ពីលុញរួច អ្នកត្រូវដាក់វាចូលទៅក្នុងឆ្នាំង ចាក់ទឹកចូល ដាំភ្លើងតូចរហូតដល់ពុះ ទើបដាក់ត្រឡាចចូល ដាំ១៥នាទីរួច ទើបដាក់គ្រឿង និងខ្ញីជាការស្រេច៕
No comments:
Post a Comment