សព្វថ្ងៃនេះការលើសសម្ពាធឈាមគឺជាបញ្ហាដ៏ធំមួយសម្រាប់មនុស្សភាគច្រើន ព្រោះនឹងបង្កើនការប្រឈមនឹងជំងឺគាំងបេះដូងកាន់តែខ្លាំង។ ប៉ុន្តែយើងមានដំណោះស្រាយខ្លះអាចជួយអ្នកបាន។ ចូរប្រើប្រាស់ឃឹនឆាយដើម្បីលុបបំបាត់ការលើសសម្ពាធឈាម។
នៅពេលអ្នកញ៉ាំទឹកដែលចំរ៉ាញ់ចេញពីឃឹនឆាយ នោះសម្ពាធឈាមនឹងថយចុះ។ ឃឹនឆាយផ្ទុកទៅដោយសារធាតុ 3-n-butylphtalide សម្រាប់បង្កើតជារសជាតិរបស់បន្លែ និងឈ្ងុយឆ្ងាញ់។
ការប្រើប្រាស់ទឹកបន្លែប្រភេទនេះ អ្នកពិតជាអាចជួយដល់ខ្លួនឯងបាន។ ចូរផឹកទឹកឃឹនឆាយមួយកែវក្នុងមួយថ្ងៃ ហើយអ្នកនឹងឃើញលទ្ធផលក្រោយពីព្យាយាមបានមួយទៅពីរសប្តាហ៍។
អ្វីដែលអ្នកត្រូវការឃឹនឆាយពីរគុម្ព
ឆៃថាវក្រហម កន្លះមើម
ឆៃថាវក្រហម កន្លះមើម
ការ៉ុតពីរមើម
ផ្លែប៉ោមពណ៌បៃតងកន្លះផ្លែ
ក្រូចឆ្មាមួយចំហៀង
ចូរកិនរបស់អស់ទាំងនេះចូលគ្នា បន្ទាប់មកញ៉ាំវាភ្លាមៗ។ ដោយសារតែឃឹនឆាយមានជាតិប៉ូតាស្យូមដូច្នេះវានឹងជួយរក្សាជាតិទឹកក្នុងរាងកាយ ព្រមទាំងសម្រួលដល់សម្ពាធឈាមផងដែរ។
ឃឹនឆាយក៏ផ្ទុកជាតិ Phthalides ដែលជួយសម្រួលដល់ការលុបបំបាត់ជាតិអំបិលច្រើនក្នុងរាងកាយដែលអាចនាំឱ្យលើសសម្ពាធឈាមដែរ។ ចូរកុំភ្លេចថា ការលើសសម្ពាធឈាមគឺជាកត្តាដ៏សំខាន់មួយនៃជំងឺបេះដូង។ ការញ៉ាំបន្លែនេះទាំងមូលក៏ល្អចំពោះសុខភាពដែរ ព្រោះថាវាមានជាតិអំបិលទាប ប៉ុន្តែអ្វីដែលច្រើននោះគឺជាតិសរសៃ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលសុទ្ធសឹងតែល្អចំពោះសម្ពាធឈាមមនុស្ស៕
No comments:
Post a Comment