Sunday, November 15, 2015

​ការ​ទទួលទាន​ត្របែ បាន​ស្បែក​មាន​សុខភាព​ល្អ​ស្អាត

ក្រៅពី​រស់ជាតិ​ជូរអែម​ឆ្ងាញ់​របស់​ផ្លែ​ត្របែក ដែល​មនុស្ស​ភាព​ច្រើន ជា​ពិសេស​ស្ត្រី​តែងតែ​ទទួល​ទាន​ជា​អាហារសម្រន់​នោះ តែ​វា​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ផងដែរ​។
ការ​ទទួលទាន​វីតាមីន​C ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ​ពី​ផ្លែ​ត្របែក វា​នឹង​ពង្រឹង​ដល់​ការផលិត​សារធាតុ Collagen បាន សម្រាប់​ជួយ​ឱ្យ​ស្បែក​មាន​ភាពរឹងមាំ​។
ការ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​គឺជា​អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​ដែល​ ផ្លែ​ឈើ​មួយ​នេះ​ផ្តល់ឱ្យ ព្រោះ​វា​មាន​ជាតិ​ទឹក​រហូតដល់​៨១​ភាគរយ​ឯណោះ​។​
ចុចអាន៖ វិធីធ្វើពុទ្រាត្រាំ
ស្លឹក​ត្របែក​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​ស្នាម​មុន និង​ចំណុច​ខ្មៅៗ​លើ​ស្បែក​ដែរ ព្រោះ​វា​ក៏​ជួយ​ប្រឆាំង​នឹង​ការ​រមាស់ ទប់ស្កាត់​អាកា​រៈអាឡែ​ហ្ស៊ី​បាន​យ៉ាង​ល្អ​។
ផ្លែ​ត្របែក​ត្រូវបាន​គេ​ដឹងថា ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅដោយ​វីតាមីន A, B និង C ព្រមទាំង​ប៉ូ​តា​ស្យូម​ផងដែរ ដែល​វា​ទាំងអស់នេះ​សុទ្ធតែ​ជា​អង់​ទី​អុក​ស៊ីដង់ និង​ភ្នាក់ងារ​ច្រោះ​ជាតិពុល​សម្រាប់​ប្រឆាំង​នឹង​រ៉ា​ឌី​កាស​សេរី​ទាំងអស់​ ។
ក្រៅពីនេះ ផ្លែ​ត្របែក​នឹង​ជំរុញ​ដល់​ការលូតលាស់​សក់​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​វីតាមីន C និង​ទប់ស្កាត់​ការ​ជ្រុះ​សក់​ថែមទៀត​៕ ចុចអាន៖ ស្លឹក ស្វាយ និង ស្លឹកម្រំ ជួយ ព្យាបាល ជំងឺ ទឹកនោម ផ្អែម

No comments:

Post a Comment