Tuesday, January 2, 2018

អាហារ​ដែល​មាន​វីតាមីន D អាច​បង្ការ​ជំងឺ​ផ្តាសាយ​បាន​ ​

​សេចក្តីរាយការណ៍​ពី The Guardian បានឲ្យដឹងថា ការបន្ថែម​វីតាមីន D ទៅ​ក្នុង​អាហារ​ទទួលទាន​អាច​នឹង​បន្ថយ​ការស្លាប់ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ផ្តាសាយ​គួរឲ្យកត់សម្គាល់​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​ឡើង​វិញ​ទៅ​លើ​ទិន្នន័យ​ដែល​ថា ថ្នាំ​បំប៉ន​ជា​ប្រភេទ​វីតាមីន D នឹង​ជួយ​បង្ការ​ជំងឺ​ផ្តាសាយ​បាន​រាប់​លាន​ករណី និង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​ទៀតផង​។

​ការសិក្សា​បាន​ពិនិត្យ​ទៅលើ​ឥទ្ធិពល​របស់​វីតាមីន D ក្នុង​ការបង្ការ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ស្រួចស្រាវ ដែល​ក្នុងនោះ​មាន​ជំងឺ​ផ្តាសាយ ផ្តាសាយ​ធំ រលាក​ទងសួត និង​រលាក​សួត​។ ចំពោះ​មនុស្ស​ដែល​សិក្សា​វិញ​មាន​ច្រើនជាង ១០០០០​នាក់​ឯណោះ​។

​តាម​ការវិភាគ​របស់​ពួកគេ​បានឲ្យដឹងថា ការប្រើ​ថ្នាំ​បំប៉ន​វីតាមីន D រាល់ថ្ងៃ ឬ​រាល់​សប្តាហ៍​មាន​ប្រយោជន៍​ក្នុង​ការបង្ការ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម ហើយ​រឿង​នេះ​ក៏​មាន​ផល​ល្អ​ចំពោះ​អ្នក​ដែល​កំពុងតែ​កង្វះ​វីតាមីន D ក្នុង​ខ្លួន​។ ប៉ុន្តែ​អំណះអំណាង​ដែល​បញ្ជាក់ថា វីតាមីន D អាច​បង្កា​ជំងឺ​ផ្តាសាយ​តែ​ម្តងនោះ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​៕

No comments:

Post a Comment