Sunday, October 4, 2015

អ្វី​ដែល​អ្នក​នឹង​ទទួលបាន ក្រោយ​ពី​ញ៉ាំ​ខ្ទឹមស​នៅ​ពោះ​ទរ​ទេ​



​ខ្ទឹម​ស គឺជា​គ្រឿងផ្សំ​អាហារ​ដ៏​សាមញ្ញ​មួយ​ប្រភេទ ដែល​អាច​ភ្ញោ​ចដ​ល់ ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​បាន​។ ចុះ​មាន​អ្វី​កើតឡើង​ទៅ បើសិន​ជា​អ្នក​ញ៉ាំ​ខ្ទឹមស​មួយ​កំពឹស​ក្នុង​មួយ​ថ្ងៃ ដោយ​គ្មាន​អ្វី​ក្នុង​ពោះ​? ខ្ទឹម​ស ក៏​ត្រូវបាន​គេ​ចាត់ទុក​ជា​ថ្នាំ​ផ្សះ​ដ៏​អស្ចារ្យ​មួយ​ដែរ​។
មនុស្ស​យើង​ភាគច្រើន ប្រើប្រាស់​ខ្ទឹមស ជា​របស់​សង្គ្រោះ​បឋម ឬ​សម្រាប់​បង្ការ​ជំងឺ​ផ្តាសាយ​។ ខ្ទឹម ត្រូវបាន​គេ​ប្រើប្រាស់​ជា​គ្រឿងផ្សំ របស់​ម្ហូបអាហារ​ដ៏​សំខាន់ ប៉ុន្តែ លក្ខណៈ​របស់​វា​វិញ គឺ​អស្ចារ្យ​ខ្លាំងណាស់ ក្នុង​ការសម្លាប់​បាក់តេរី​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា និង​ជំងឺ​ផងដែរ​។ ខ្ទឹម​ស ត្រូវបាន​គេ​ប្រើប្រាស់ អស់​រយៈពេល​ច្រើនជាង ៥ ពាន់​ឆ្នាំ​ទៅ​ហើយ​។
​ការ​ញ៉ាំ​ខ្ទឹមស​ដោយ​ពោះ​ទទេរ ពិតជា​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​រាងកាយ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​រកឃើញថា បើសិនជា​ញ៉ាំ​ដោយ​ពោះ​ទទេរ​មែន​នោះ វា​នឹង​ជំរុញ​ដល់​ថាមពល​របស់​វា ក្នុងការ​ដើរតួ​ជា​ថ្នាំ​ផ្សះ​ដ៏​ខ្លាំងក្លា​។
​ខ្ទឹម​ស មាន​សារធាតុ​ដ៏​អស្ចារ្យ​ជាច្រើន​ដូចជា ស៊ី​លី​ខន ប៉ូ​តា​ស្យូម អា​ស៊ីតផូ​ស្វរិក វីតាមីន B, C, D សូ​ដ្យូ​ម កាល់ស្យូម សេ​ឡេ​ញ៉ូម ស្ពាន់ធ័​រ ម៉ាញ៉េ​ស្យូម ប្រេង​សំខាន់ៗ សារធាតុ ALicin និង​ផ្សេងៗ​ទៀត​។ ខ្ទឹម​ស ជួយ​រាងកាយ​ប្រឆាំង​នឹង​ការបង្ក​រោគ បាន​លឿន​ជាងគេ​។ វា​ក៏​ត្រូវបាន​គេ​ប្រើប្រាស់ សម្រាប់​សម្លាបក់​មេរោគ​ផ្សិត ដែល​ជាហេតុ​នាំ​ឱ្យ​វា មាន​ថាមពល​កាន់តែខ្លាំង ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ​ទៀត​។
​ខ្ទឹម​ស មាន​សមាសធាតុ​ព្យាបាល ដោយសារតែ​មាន​ជាត់​រ៉ែ​ខុសៗ​គ្នា​ច្រើន​ជាង ៤០០ ប្រភេទ ព្រមទាំង​អង់​ទី​អុកស៊ី​ដង់​ដែរ​។
ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​អាច​ទទួលបាន ពី​ការ​ញ៉ាំ​ខ្ទឹមស​ពេល​ពោះ​ទរ​ទេ ៖
•​    ​អាច​សម្លាប់​បាក់តេរី​បាន​ច្រើន​ប្រភេទ​
•​    ​បន្ថយ​សម្ពាធ​ឈាម និង​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​
•​    ​បង្ការ​កុំឱ្យ​សរសៃឈាម​អាកទែ​មាន​កំណក​ឈាម និង​ឆាប់​ចាស់​
•​    ​សម្លាប់​កោសិកា ជា​ដុំ​សាច់​មហារីក​ខួរក្បាល​
•​    ​កាត់បន្ថយ​លទ្ធភាព ដែល​អាច​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ដោយ​វា​ដើរតួនាទី ជា​ភ្នាក់ងារ​បង្ការ​ការ​កក​ឈាម​។
•​    ​ជា​ថ្នាំ​ផ្សះ​ធម្មជាតិ ដែល​អាច​បង្ការ​ជំងឺ​ផ្តាសាយ​បាន​
•​    ​បង្កា​ជំងឺ​ក្រិន​រឹង​សរសៃឈាម តាមរយៈ​ការកាត់បន្ថយ​ជា​តិខ្លាញ់ Triglycerides ក្នុង​ថ្លើម​
•​    ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
•​    ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​កាន់តែ​ងាយស្រួល ក្នុង​ការទប់ស្កាត់​ភាពគ្រោះថ្នាក់ ដែល​មាន​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។
•​    ​ថែរក្សា​ប្រព័ន្ធ​សរសៃប្រសាទ​៕

No comments:

Post a Comment