តើ ចំណីអាហារមាន ផលប៉ះពាល់ទៅលើអង្គ ជាតិរបស់អ្នក មែន ទេ ?
យើងបានដឹង ហើយថា កាលណាអង្គ ជាតិ មិនដំណើរការល្អ គេ ប្រើ ថ្នាំគ្រាប់ លេប ឬក៏ អាចមាន ដល់ទៅ ការវះកាត់ផងដែរ ដើម្បី ជួសជុល ឡើងវិញ។ ក៏ប៉ុន្តែត្រូវ ដឹងថាមានចំណី អាហារ មួយ ចំនួន ដែលអាច ជួយដល់ រឿងនេះ បាន។
ឪឡឹក
ផ្លែឈើ មាន រសជាតិ ផ្អែម ត្រជាក់ មួយនេះ មាន ធាតុផ្សំស្រដៀងគ្នា ទៅ នឹង ឱសថ ព្យាបាល ភាពអសកម្មរបស់ លិង្គ នេះ បើ តាមការសិក្សាមួយ ចំ នួន។ ក្រៅពីជាតិទឹក ឪឡឹក មានជាតិ lycopene ដែល ជា អង់ទី អុកស៊ូដង់ ល្អសម្រាប់ បេះដូង ក្រពេញប្រូ ស្តាត និងស្បែក របស់ អ្នក ។
អយស្ទ័រ
អយស្ទ័រ បង្កើន កម្រិត testosteron ដែលធ្វើឱ្យមានចំណង់ខាង ផ្លូវភេទ។ វា ក៏ សម្បូរ ទៅដោយ ជាតិ ស័ង្កសីដែល រាងកាយ ត្រូវការផងដែរ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នចម្អិន វា ឱ្យបានល្អ ។
កាហ្វេ
ញ៉ាំ កាហ្វេ មួយពែង នៅ ពេលព្រឹក ធ្វើឱ្យអ្នក មានអារម្មណ៍ភ្លឺ ថ្លា តែ វា ក៏ បង្កើន សម្រើប ផងដែរ ។ ការសិក្សាមួយបានបញ្ជាក់ ថា បុរស ដែល ញ៉ាំ កាហ្វេ ២ឬ ៣ ពែងក្នុង ១ ថ្ងៃមិនសូវ មាន បញ្ហា លិង្គ ងាប់ ទេ ព្រោះជាតិ caffeine ដែល មាននៅក្នុង កាហ្វេ វា ទៅ ជួយចលនា ឈាម រត់។
សូកូឡាខ្មៅ
សូកូឡាខ្មៅ សម្បូរ ទៅដោយ flavanols ដែលជួយសម្រួលចលនា ឈាម រត់ ហើយ កាត់បន្ថយ សម្ពាធឈាម។ វា ក៏ ជួយឱ្យ រាងកាយបង្កើត nitric oxide ដែលសំខាន់ សម្រាប់ ការធ្វើ ឱ្យលិង្គ ឡើង រឹង ។
គ្រាប់ ធញ្ញាជាតិ
គ្រាប់ ផ្លែឈើសម្បូរ ទៅដោយ arginine ដែល ជា អាស៊ីតអា មី ណូ មួយដែល រាងកាយ ប្រើដើម្បី បង្កើត nitric oxide ។ វា ក៏ ជា ប្រភពនៃ វីតាមីន E folic acid និង ជាតិសរសៃ ផងដែរ ហើយមានកាឡូរី ខ្ពស់ ។
ទឹកផ្លែឈើ
ទឹកទំពាំងបាយជូរ ជួយបង្កើន nitric oxide ក្នុងរាងកាយ។ ទឹកផ្លែ ទទឹម ក៏មាន ផលវិបាក ដូចគ្នាដែរ ។
ខ្ទឹម ស
ខ្ទឹមសជួយ កាត់បន្ថយ ការកក ខ្លាញ់ នៅក្នុងសរសៃឈាម ហើយបង្កើន ចលនា ឈាម រត់។
បន្លែ ស្រស់
ស្ពៃក៏ ជា កត្តា ដែល ជួយបង្កើន nitric oxide ក្នុង រាងកាយ មួយទៀត ដែរ។ ក្រៅតែពី ផល ល្អចំពោះបញ្ហា ផ្លូវភេទ បន្លែស្រស់ ក៏ ជា ប្រភព ថាមពលសម្រាប់រាងកាយ ផងដែរ ហើយ សម្បូរ ទៅដោយ វី តា មី ជាតិ រ៉ែ និង omega - 3 ។
ម្ទេស
ក្រៅតែ ពី ធ្វើឱ្យ អាហារ មាន រស់ជាតិកាន់តែ ប្រសើរ ឡើង ម្ទេស កាត់បន្ថយ cholesterol ក្នុង ឈាមនិងកំណកឈាម ក្នុង សរសៃ ហើយជួយ សម្រួលចលនាឈាមរត់ ទៅ កាន់បេះដូង និងសរីរាង្គឯ ទៀតៗ រួម ទាំងលិង្គ ផងដែរ ។
ប្រេង អូ លីវ
ប្រេង អូ លីវអាចជួយ នៅក្នុង ការបង្កើត testosterone ហើយ សម្បូរទៅដោយ monounsaturated fat ដែលល្អ បំផុត សម្រាប់រាងកាយ។ ត្រូវ ជ្រើសរើសយក ប្រេង អូ លីវ ដែលគេ ចម្រាញ់ដោយគ្មាន ជាតិគីមី ដើម្បី ឱ្យនៅ មាន antioxidants ច្រើន៕
Khmer Fruits Supply is local supplier that are exported all kinds of Khmer Fruits that our local farmers produced the fruits without using chemical method. They used natural resource to grow their fruits that are very delicious,building healthy and beautiful for our customers,"Health and Beauty is very important" and "We care, We are long life". Visiting our blog, our customers will be access knowledge of fruits and food health benefits and taking care our health with consuming natural fruits.
Wednesday, October 21, 2015
ចំណី អាហារ ដែល ជួយ ប៉ះប៉ូវ ភាព អសកម្មផ្លូវភេទ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment