ការចង់ឱ្យរាងកាយមានសុខភាពល្អ គ្មានជំងឺតម្កាត់ផ្សេងៗ ជារឿងមួយដែលគ្រប់គ្នាតែងប្រាថ្នាចង់បាន ដូចពាក្យចាស់ថា «ក្រក៏ក្រចុះកុំឱ្យតែឈឺ» ។ នោះបានន័យថា សុខភាពគឺជារបស់ដែលមានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន បើទោះជាមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងណាក្តី តែបើរាងកាយរបស់អ្នកទន់ខ្សោយ សុខភាពទ្រុឌទ្រោម និងពេញដោយជំងឺផ្សេងៗអស់ពីមួយចូលមួយនោះ ក៏គ្មានសេចក្តីសុខក្នុងជីវិតនោះដែរ។
ដោយយល់ឃើញបែបនេះហើយ បានជាមានមនុស្សជាច្រើនតែងតែរាវរកវិធីសាស្រ្តផ្សេងៗ មិនថាតែការហាត់ប្រាណ ទទួលទានរបបចំណីអាហារ ឬថ្នាំវីតាមីនបំប៉នផ្សេងៗនោះទេ គឺដើម្បីចង់មានសុខភាពល្អ រាងកាយមាំទាំ និងរស់នៅបានយូរនោះឯង។
ពេលនេះអ្នកមិនបាច់ពិបាកទេ ការទទួលទានភេសជ្ជៈបែបធម្មជាតិមួយកែវនេះជារៀងរាល់ថ្ងៃ ក៏អាចជួយដោះស្រាយបញ្ហាសុខភាពរបស់អ្នកបាន ថែមទាំងជួយឱ្យអ្នករស់នៅបានយូរ ចៀសវាងជំងឺតម្កាត់ផ្សេងៗផងដែរ។ កុំឱ្យខាតពេល មកតាមដានវិធីធ្វើ និងគុណប្រយោជន៍ទាំងអស់គ្នា៖
គុណប្រយោជន៏នៃទឹកផ្លែឈើ
ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ និងកូឡេស្តឺរ៉លមិនល្អ។
- បន្ថយអាការឈឺចុកចាប់ និងហើមពោះ ព្រមទាំងការពារការរីកលូតលាស់នៃជំងឺដំបៅក្រពះ។
- បន្ថយការឈឺចុកចាប់នៃរាល់ជំងឺទាក់ទងនឹង រលាកសន្លាក់ សន្លាក់រ៉ាំរ៉ៃ និងឆ្អឹងជាដើម។
- ជួយបង្កើនសុខភាពបេះដូង សសៃឈាម ធ្មេញ អញ្ចេញធ្មេញ ផ្នែកចក្ខុវិស័យ (ភ្នែក) ព្រមទាំងបង្កាការរីករាលដាលនៃជំងឺមហារីក។
ជួយបង្កើនសុខភាពបេះដូង សសៃឈាម ធ្មេញ អញ្ចេញធ្មេញ ផ្នែកចក្ខុវិស័យ (ភ្នែក) ព្រមទាំងបង្កាការរីករាលដាលនៃជំងឺមហារីក
- អាចធ្វើឱ្យស្បែក ទន់ ភ្លឺថ្លា ម៉ដ្ឋរលោងស្អាត ក្មេងជាងវ័យ។
- មានជាតិកាកសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ ទប់ស្កាត់ជំងឺតម្កាត់ផ្សេងៗជាច្រើនមុខ ជាពិសេសជំងឺផ្តាសាយ ថែមទាំងជួយសម្រកទម្ងន់ ធ្វើឱ្យប្រព័ន្ធតម្រងនោម និងថ្លើមមានសុខភាពល្អទៀតផង។
- ជួយបណ្តេញជាតិពុលចេញពីរាងកាយ បន្ថយសម្ពាធឈាម ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺទាក់ទងនឹងផ្លូវដង្ហើម។
- ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហរដំណើរការល្អ និងបណ្តេញកាកសំណល់មិនល្អចេញពីពោះវៀនធំ។
No comments:
Post a Comment