Tuesday, October 20, 2015

វិធីសាស្ត្រ​បីយ៉ាង​ដែល​អាច​លុបបំបាត់​ក្លិន​មាត់អាក្រក់​បាន​

វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​លុបបំបាត់​មិត្តភាព​ជាមួយ​មិត្តភក្តិ​នោះ​គឺ​ធ្វើយ៉ាងណា​កុំ​ឱ្យមាន​ក្លិន​មាត់អាក្រក់​ទៅ​បាន​ហើយ​។ នៅ​ពេល​អ្នក​ជួប​មនុស្ស​ណា​ម្នាក់​តាមផ្លូវ​ខណៈពេលដែល​អ្នក​និយាយ​ជាមួយ​ពួកគេ គេ​អាច​យល់​ថា​អ្នក​មាន​ក្លិន​មាត់អាក្រក់​ដោយសារតែ​អ្នក​និយាយ​បណ្តើរ​យកដៃ​ខ្ទប់មាត់បណ្តើរ​។ ដូច្នេះ​ដើម្បី​លុបបំបាត់​ក្លិន​មាត់​មិន​ល្អ​ចោល​នោះ ខ្ញុំ​នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​បីយ៉ាង​តាម​បែប​ធម្មជាតិ ដែល​អាច​ជួយ​អ្នក​បាន​។
ដុស​សម្អាត​ធ្មេញ​មួយ​ថ្ងៃ​ពីរ​ទៅ​បី​ដង​
ម៉ាស្សា​អញ្ជាញ​ធ្មេញ និង​អណ្តាត​ដោយ​ប្រើ​ច្រាស់​ដុសធ្មេញ ឬ​ឧបករណ៍​សម្អាត​អណ្តាត តែបើ​ប្រើ​អំបោះ​សម្អាត​ធ្មេញ​កាន់តែ​ប្រសើរ​
លាយ​អំបិល​មួយ​ស្លាបព្រា​បាយ​ជាមួយ​ទឹក​មួយ​កែវ ហើយ​យកមក​ខ្ពុរ​ក្នុង​មាត់​បី​ដង​ក្នុង​មួយថ្ងៃ​៕

តើ​អ្នក​ដូចជា​មិន​អាច​លុបបំបាត់​អារម្មណ៍រ​មាស់​ស្បែកក្បាល​ចេញ​ឱ្យ​បាត់​ឈឹង​តែម្តង​មែន​ទេ​? តើ​អ្នក​ចង់​ដឹង​ទេ​ថា​ការ​រមាស់​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​ខ្លះ​សិន​ដែរ​ទេ មុន​ពេល​នឹង​សម្រេចចិត្ត​ព្យាបាល​វា​។
ការ​រមាស់​ស្បែកក្បាល​គឺជា​រឿង​មួយ​ដែល​សង្គម​ពិបាក​នឹង​ទទួលយក ហើយ​មាន​ភាពអាម៉ាស់​ច្រើន​ទៀត​បើសិនជា​កើតឡើង​លើ​មនុស្ស​ណា​ម្នាក់​ហើយ​នោះ ចំពោះ​មូលហេតុ​វា​វិញ​ច្រើន​តែ​បណ្តាលមកពី​បញ្ហា​ស្បែកក្បាល​តែ​ម្តង​ដូច​ជា ជំងឺ​រលាក​ស្បែក​ដោយសារ​ក្រពេញ​សេ​ប៉ូ​ម តា​អក ស្រែង និង​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​លើ​ស្បែកក្បាល​។ ការ​រមាស់​ស្បែកក្បាល​ច្រើន​តែ​ទាក់ទង​នឹង​ការ​កើត​អង្គែរ​ស្បែកក្បាល ដែល​ជា​ហេតុ​នាំឱ្យ​មាន​កា​រ​ព្រួយបារម្ភ​កាន់តែច្រើន​។
មូលហេតុ​ផ្សេងៗ​ទៀត​នៃ​ការ​រមាស់​ស្បែក​ក្បាល​មាន​ដូចជា​៖
ថែរក្សា​សក់​មិន​បាន​ត្រឹមត្រូវ​
មាន​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ឬ​វីរុស​លើ​ស្បែកក្បាល​
ថប់​អារម្មណ៍ និង​ស្ត្រេ​ស​
សក់​មាន​ចៃ​
ស្បែក​ក្បាល​ស្ងួត​
មាន​គីស​នៅ​ក្រពេញ​សេ​ប៉ូ​ម​
លាង​សម្អាត​សក់ និង​ស្បែកក្បាល​មិន​បាន​ត្រឹមត្រូវ​
ប្រតិកម្ម​អាឡែ​ហ្ស៊ី​ដោយសារ​តែ​ផលិតផល​ថែរក្សាស​ក់មាន​ជាតិគីមី​ច្រើន​
របប​អាហារ​មិន​គ្រប់គ្រាន់​៕

No comments:

Post a Comment