មានអ្នកខ្លះខិតខំរិះរកគ្រប់មធ្យោបាយដើម្បីធ្វើឲ្យស្បែកស ដូចនេះក្រោយពេលដែលអ្នកសរួច អ្នកត្រូវប្រយ័ត្នពីរឿងមួយចំនួន បើអ្នកមិនប្រយ័ត្ន នោះស្បែកអ្នកនឹងងាយខ្មៅទៅវិញណាស់ តើមានចំនុចអ្វីខ្លះដែលអាចបំផ្លាញស្បែកអ្នកបាន?
កម្តៅថ្ងៃ
នៅពេលដែលអ្នកត្រូវកម្តៅថ្ងៃនេះចាប់ពី២០នាទី នោះស្បែកអ្នកនឹងរបួសពីក្រៅទៅក្នុង វានឹងប្រែជាក្រហម ហើយហើម ថែមទាំងអាចមានស្នាមអ៊ុចខ្មៅជាច្រើនទៀតផង ដូចនេះនៅពេលដែលអ្នកចេញក្រៅ អ្នកត្រូវតែការពារស្បែកអ្នកឲ្យបានល្អ។

សីតុណ្ហភាពខ្ពស់
មនុស្សដែលមានស្បែកស ស្បែកងាយរបួសណាស់ សូម្បីតែប៉ះត្រូវសីតុណ្ហភាពក្តៅក៏ងាយខូចដែរ ដូចនេះអ្នកមិនត្រូវប្រើទឹកក្តៅដើម្បីលុបមុខទេ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកក្រហម ហើយរមាស់បាន។

សីតុណ្ហភាពទាប
មនុស្សដែលមានស្បែកសពិតជាពិបាកណាស់ ត្រូវសីតុណ្ហភាពខ្ពស់មិនបាន ទាបក៏មិនបាន នៅពេលដែលមេឃត្រជាក់ អ្នកត្រូវតែពាក់ម៉ាសមុនពេលចេញទៅក្រៅ ព្រោះបើអ្នកមិនពាក់ នៅពេលដែលវាត្រូវខ្យល់ ស្បែកនឹងស្ងួត ប្រេះ ហើយមុខអ្នកនឹងក្លាយជាក្រហម ដោយសារតែស្បែកស្តើង ដូចនេះអ្នកត្រូវតែពាក់ម៉ាសនៅពេលចេញទៅក្រៅ ថែមទាំងត្រូវរក្សាស្បែកអ្នកឲ្យមានសំណើមជានិច្ច។

ស្នាមមុន
ស្បែកអ្នកដែលស នៅពេលដែលកើតមុន ងាយនឹងមានស្នាមមុនណាស់ ហើយងាយឃើញទៀតផង ដូចនេះអ្នកគួរតែប្រើវិធីគ្រប់បែបយ៉ាងដើម្បីការពារកុំឲ្យមានមុនឲ្យសោះ បើពុំដូច្នោះទេ មុខអ្នកនឹងងាយមានស្នាមខ្លាំងណាស់។

ស្នាមអ៊ុចខ្មៅ
ស្បែកសងាយមានស្នាមអ៊ុចខ្មៅខ្លាំងណាស់នៅពេលដែលអ្នកមិនប្រយ័ត្ន ដូចនេះអ្នកត្រូវតែការពារស្បែកអ្នកគ្រប់ពេល មិនត្រូវភ្លេចឡើយ។

សំពាធការងារ
នៅក្នុងការរស់នៅរបស់អ្នក បើអ្នកតែងតែមានសំពាធការងារ នោះអ្នកនឹងអាចមានជំងឺគេងមិនលក់ ហើយបរិភោគអាហារមិនចូល ដូចនេះរាងកាយអ្នកនឹងខ្វះសារធាតុចិញ្ចឹម ដែលអាចប៉ះពាល់ដល់ស្បែកអ្នកខ្លាំងណាស់ ធ្វើឲ្យស្បែកអ្នកមិនអាចកើតស្បែកថ្មីបានទាន់ពេល ដូចនេះវានឹងងាយចាស់ខ្លាំងណាស់៕

No comments:
Post a Comment