សៀមរាប៖ សមាគមចុងភៅកម្ពុជា នឹងរៀបចំការតាំងបង្ហាញផលិតផលក្នុងស្រុករបស់ខ្លួនជាថ្មីទៀត ក្នុងបំណងលើកកម្ពស់ស្នាដៃផលិតផលរបស់កសិករខ្មែរ។ ពិពណ៌ដែលគ្រោងធ្វើនៅដើមខែធ្នូ ក៏មានបំណងឲ្យសណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ ចាប់អារម្មណ៍នឹងបន្លែ ផ្លែឈើក្នុងស្រុក ជាជាងយកផលិតផលទាំងនោះមកពីខាងក្រៅ។
ពិពណ៌តាំងបង្ហាញផលិតផលក្នុងស្រុកលើកទី២ រៀបចំធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ ពិពណ៌នេះ មានបំណងលើកកម្ពស់ស្នាដៃកសិករខ្មែរ ជាពិសេសផលិតផលក្នុងស្រុក ដែលប្រើប្រាស់ជីធម្មជាតិត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព។ មួយវិញទៀត ការតាំងបង្ហាញផលិតផលក្នុងស្រុកនេះដែរ ក្នុងបំណងរកទីផ្សារឲ្យកសិករខ្មែរផងដែរ។
លោក ហៃ វុទ្ធី ប្រធានសមាគមចុងភៅកម្ពុជា ដែលជាអ្នកផ្តួចផ្តើមរៀបចំពិពណ៌ផលិតផលក្នុងស្រុក បានរៀបរាប់ត្រួសៗថា ពិពណ៌ដែលគ្រោងធ្វើនៅដើមខែក្រោយនេះថា មានអង្គការ និងសមាគម ដែលជ្រោមជ្រែងលើកកម្ពស់ទំនិញក្នុងស្រុកប្រមាណជិត២០ ចូលរួម។ ពិពណ៌ដែលរៀបចំឡើងនៅទីធ្លាសួនច្បារ Grand Hotel សង្ឃឹមនឹងអាចទាក់ទាញមនុស្សច្រើនចូលរួម។ ក្នុងនោះសមាគមចុងភៅ គ្រោងនឹងយកបន្លែ ត្រី សាច់ ក្នុងពិធីពិពណ៌នេះ ដើម្បីរៀបចំការប្រកួតធ្វើម្ហូបផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហៃ វុទ្ធី។
លោក ហៃ វុទ្ធី បន្ត«ដោយសារមានបទពិសោធន៍ច្រើន កាលពីឆ្នាំទៅ យើងរំពឹងថា ឆ្នាំទី២របស់យើង នឹងទទួលបានលទ្ធផលល្អ។ គួបផ្សំនឹងទីតាំងថ្មី ធំទូលាយ ដែលជាលក្ខខ័ណ្ឌល្អ សម្រាប់ការតាំងបង្ហាញផលិតផលរបស់យើង»។ កាលពីឆ្នាំទៅ មានផលិតផលជាច្រើន ដាក់តាំងបង្ហាញក្នុងពិពណ៌ ដែលរៀបចំឡើងក្នុងសណ្ឋាគារ សូហ្វីតែល អង្គរ។ ក្នុងនោះ មានស្កត្នោត ស្រូវ អង្ករ បន្លែច្រើនមុខ ចេក និងផលិតផលកែច្នៃជាច្រើនមុខទៀត មានស្រាអង្ករជាដើម។
ពិពិណ៌តាំងបង្ហាញផលិតផលក្នុងស្រុក ជាឳកាសធ្វើឲ្យកសិករនិងម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ជួបនិងស្គាល់គ្នា។ ពួកគេស្គាល់ និងដឹងទាំងផលិតផល ដែលកសិករមាន ងាយស្រួលបញ្ជាទិញ។ នេះជាការមើលឃើញរបស់ប្រធានសមាគមចុងភៅ មុននឹងលោកលើកយកឧទាហរណ៍នៅក្នុងសណ្ឋាគារ វ៉ិចតូរីយ៉ា។ ក្នុងនាមជាប្រធានចុងភៅ ក្នុងសណ្ឋាគារ វ៉ិចតូរីយ៉ា លោក ហៃ វុទ្ធី អះអាង ក្នុងមួយថ្ងៃប្រើប្រាស់ស្លឹកចេកមិនក្រោម១០គីឡូក្រាមឡើយ ដោយមិនរាប់ទាំងបន្លែផ្សេងៗទៀតនោះ។
គួរបញ្ជាក់ថា សមាគមចុងភៅកម្ពុជា ត្រូវគេស្គាល់ច្បាស់នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ នំអន្សមយក្ស ដែលបានចូលក្នុងកំណត់ត្រាពិភពលោក ក៏ដោយសារស្នាដៃរបស់ក្រុមចុងភៅ ក្នុងសមាគមនេះដែរ៕
Khmer Fruits Supply is local supplier that are exported all kinds of Khmer Fruits that our local farmers produced the fruits without using chemical method. They used natural resource to grow their fruits that are very delicious,building healthy and beautiful for our customers,"Health and Beauty is very important" and "We care, We are long life". Visiting our blog, our customers will be access knowledge of fruits and food health benefits and taking care our health with consuming natural fruits.
Tuesday, November 17, 2015
ពិពណ៌ផលិតផលក្នុងស្រុកលើកកម្ពស់ស្នាដៃកសិករខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment