អ្នកណាៗក៏ចង់បានរាងកាយរឹងមាំ និងមានសុខភាពល្អដែរ ប៉ុន្តែអ្នករាល់គ្នាមិនបានដឹងថា ក្តីសុបិន្តមួយនេះ ពិបាកក្នុងការសម្រេចណាស់។ វិធីសាស្រ្តដើម្បីឲ្យជីវិតយើងមានសុខភាពល្អ និងរឹងមាំបានយ៉ាងលឿននោះ គឺការទទួលទានអាហារ។ ការទទួលទានអាហារមិនមានភាពប្រក្រតី និងការធ្វើលំហាត់ប្រាណបានតិចតួចពេក វាបានជះឥទ្ធិពលទៅលើការបំផ្លិចបំផ្លាញសរីរាង្គកាយរបស់យើង។ មនុស្សជាច្រើនកំពុងតែទទួលរងនូវប្រយុទ្ធប្រឆាំងនឹងភាពធាត់ និងកម្រិតជាតិខ្លាញ់ខ្ពស់ក្នុងរាងកាយ។
ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ អ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណឲ្យច្រើន និងទៀតទាត់។ តែសម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ អាចប្រើប្រាស់ភេសជ្ជៈធម្មជាតិមួយនេះ វានឹងជួយសម្រកទម្ងន់ ហើយបំផ្លាញជាតិខ្លាញ់ត្រឹមតែ ១សប្តាហ៍តែប៉ុណ្ណោះ។
ភេសជ្ជៈនេះ ត្រូវបានផ្សំឡើយពី ផ្លែចេក និងគ្រឿងផ្សំដែលមានអត្ថប្រយោជន៍មួយចំនួនជាច្រើនទៀត ដែលអាចជួយរំលាយជាតិខ្លាញ់នៅត្រង់ក្បាលពោះ ទៅតាមអ្វីដែលអ្នកចង់បាន។ ផ្លែចេកបានដើរតួយ៉ាងសំខាន់ក្នុងដំណើរការក្នុងការបំបាត់ជាតិពុល ហើយអ្នកអាចបន្ថែមគ្រឿងផ្សំចំនួនផ្សេងទៀតដូចជា spinach បន្លែម្យ៉ាងដូចជាស្ពៃខ្មៅ ឬដើមកប្បាស ដែលវាមានផលល្អក្នុងការកាត់បន្ថយជាតិខ្លាញ់។ ការរៀបចំភេសជ្ជៈ ដែលផ្សំចេញពីផ្លែចេកនេះ វាមានលក្ខណៈសាមញ្ញបំផុត អ្នកគ្រាន់តែត្រូវអនុវត្តដូចខាងក្រោម៖
ជាដំបូងអ្នកត្រូវការគ្រឿងផ្សំដូចខាងក្រោម ៖
– ចេកទុំមួយផ្លែ
– ទឹកក្រូចមួយពែង
– ប្រេងដូងមួយស្លាបព្រាបាយ
– គ្រាប់កប្បាសពីរស្លាបព្រាបាយ
– ម្សៅទឹកដោះថ្លាពីរស្លាបព្រាបាយ
– ខ្ញីមួយជំនិត
– ទឹកដោះគោរជូរកន្លះពែង
វិធីធ្វើគ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែយកគ្រឿងផ្សំទាំងអស់នេះដាក់បញ្ចូលគ្នា បន្ទាប់មកក្រឡុកឲ្យក្លាយទៅជាល្បាយ។ ក្រោយពេលបានជាល្បាយហើយអ្នកត្រូវផឹកភ្លាមៗ មុនពេលញ៉ាំអាហារពេលព្រឹក ហើយនៅក្នុងរយៈពេល ១សប្តាហ៍នឹងឃើញប្រសិទ្ធិភាព៕
Khmer Fruits Supply is local supplier that are exported all kinds of Khmer Fruits that our local farmers produced the fruits without using chemical method. They used natural resource to grow their fruits that are very delicious,building healthy and beautiful for our customers,"Health and Beauty is very important" and "We care, We are long life". Visiting our blog, our customers will be access knowledge of fruits and food health benefits and taking care our health with consuming natural fruits.
Sunday, November 15, 2015
ផ្លែចេកអាចកម្រក់ខ្លាញ់ក្បាលពោះក្នុងរយៈពេល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment