Friday, December 2, 2016

ព្រីងដោះក្របី ជាឱសថព្យាបាលជំងឺទឹកនោមផ្អែម ធ្លាក់ស ....

ព្រីងដោះក្របី មានផ្លែឆ្ងាញ់ហើយថែមជាឱសថព្យាបាលជំងឺទៀតផង!
ជួយព្យាបាលជំងឺទឹកនោមផ្អែម ធ្លាក់ស លាងរបួស
ជួយឃាត់ឈាមច្រមុះ លាបរោគសើរស្បែក
ជួយចែកគ្នាដឹងផង!

* ផ្នែកប្រើប្រាស់៖ ស្លឹក សំបក ដើម គ្រាប់។
* ការព្យាបាល៖
- ស្លឹក៖ ជួយឃាត់ឈាមច្រមុះ លាងរបួស បុកយកទឹកលាបរោគសើរស្បែក។
- គ្រាប់៖ ដាំទឹក ឬបុកឲ្យម៉ដ្ឋទទួលទាន ព្យាបាលរោគ ទឹកនោមផ្អែម  រាគ រាគមួល ចុះក្អួត។
- សំបកដើម៖ ព្យាបាលរាគ ដាំលាងរបួស ធ្លាក់ស។
* កម្រិតប្រើ៖
-  គ្រាប់ បុកជាម្សៅ ប្រើ១-២ក្រាម ក្នុង១ថ្ងៃ
- សំបក ១០-១៥ក្រាមក្នុង១ថ្ងៃ
- ដើម ២០-៣០ក្រាមក្នុង១ថ្ងៃ
- ស្លឹក ១០-១៥ក្រាមក្នុង១ថ្ងៃ។
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

No comments:

Post a Comment