ដំឡូងជ្វាមានជីវជាតិពោរពេញទៅដោយអត្ថប្រយោជន៍ច្រើនណាស់
ត្រឹមតែដំឡូងជ្វាទំហំមធ្យមមួយមឺមក៏មានវីតាមីន A ស្មើនឹងតម្រូវការប្រចាំថ្ងៃរហូតដល់ ៤០០ភាគរយ ជាមួយគ្នានឹងជាតិប៉ូតាស្យូម និងជាតិសរសៃផងដែរ។ ជាមួយគ្នានេះដែរ ដំឡូងជ្វាមានជាតិស្ករធម្មជាតិច្រើនជាងដំឡូងធម្មតា ហើយក៏មានកាឡូរីទាបដែរ។
ដំឡូងជ្វាមានសារធាតុជួយសម្រួលដល់ក្រពះ និងពោះវៀន។ វីតាមីន C, B កំផ្លេច ប៉ូតាស្យូម Beta-carotene និងកាលស្យូមអាចព្យាបាលជំងឺដំបៅក្រពះបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ដំឡូងជ្វាអាចជួយបង្ការការទល់លាមក និងការបង្កើតជាអាស៊ីតច្រើន ដូច្នេះវានឹងកាត់បន្ថយឱកាសនៃការកើតដំបៅក្នុងក្រពះផងដែរ។
ការដុតដំឡូង
ចូរដុតដំឡូងជ្វា ១០០ក្រាម និងញ៉ាំវាមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ។ អ្នកក៏អាចបន្ថែមជាប្រេងអូលីវមុននឹងញ៉ាំផងដែរ។ មិនត្រូវលាបដំឡូងនេះជាមួយប្រេងអូលីវមុនដុតឡើយ។
ការស្ងោដំឡូង
ការស្ងោដំឡូងជ្វា និងញ៉ាំវាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយឲ្យរបួស ឬដំបៅក្នុងក្រពះឆាប់ជា។
• ចូរដាក់ដំឡូងជ្វាតូចល្មមួយដែលមានទម្ងន់ ១០០ក្រាម ក្នុងឆ្នាំភ្លើង
• ចាក់ទឹកចូលក្នុងឆ្នាំនោះហើយគ្របវា
• ចូរស្ងោរវាឲ្យឆ្អិតរហូតដល់ដំឡូងនោះទន់ ហើយក៏មិនត្រូវស្ងោរឆ្អិនខ្លាំងពេកអី
• យកវាចេញពីទឹកក្តៅ ហើយដាក់នៅកន្លែងត្រជាក់
• ចូរញ៉ាំវា ឬអាចលាយជាមួយប្រេងអូលីវបន្ថែមក៏បានដែរ
• ចូរញ៉ាំដំឡូងជ្វាដែលស្ងោរនេះយ៉ាងហោចណាស់ពីរដងជារៀងរាល់ថ្ងៃរយៈពេល ២សប្តាហ៍ដើម្បីដំបៅក្រពះជា៕

No comments:
Post a Comment