Monday, January 8, 2018

ផ្លែមៀន មានអត្ថប្រយោជន៍អាចជួយប៉ូវខួរក្បាល និងប៉ូវកំលាំង៚៙៚

ផ្លែមៀន មានអត្ថប្រយោជន៍អាចជួយប៉ូវខួរក្បាល និងប៉ូវកំលាំង៚៙៚
មិនគួរអោយជឿ ផ្លែមៀន មានអត្ថប្រយោជន៍អាចជួយប៉ូវខួរក្បាល និងប៉ូវកំលាំងដល់ម្លឹង
មៀន ជាផ្លែឈើមួយប្រភេទដែលសាច់របស់វាសម្បូរទៅដោយជាតិទឹកមានឱជារសផ្អែមឆ្អិន។ គេអាចបរិភោគវាស្រស់ៗឬផលិតផលជាបង្អែមកំប៉ុង ឬ យកទៅ​ហាលអោយស្ងួតធ្វើជាមៀនក្រៀមដើម្បីទុកអោយបានយូរក៏បាន។ មៀននៅពេលហាលស្ងួតធ្វើអោយបាត់ជាតិទឹកអស់ហើយនៅសល់តែជាតិស្ករផ្អែម ធ្វើអោយមេរោគមិនអាចរីកដាលបានឡើយហើយរសជាតិនៅតែដូចដើម។
នៅក្នុងសាច់មៀនមានសារធាតុអាហារផ្សេងៗច្រើនដូចជា ស្ករគ្លុយកូស ស៊ូកូស វីតាមីនA,B ។ក្រៅពីនេះវាមានប្រូតេអ៊ីនក្នុងបរិមាណយ៉ាងច្រើនមានខ្លាញ់និងអំបិលរ៉ែជាច្រើប្រភេទ។ នៅក្បួនវេជ្ជសាស្រ្តបុរាណចិនគេប្រើប្រាស់មៀនក្រៀមធ្វើជាឱសថជំនួយបេះដូង ជនួយឈាម ជំនួយខួរក្បាលជួយរំលាយអាហារហើយត្រូវបានគេស្គាល់ច្បាស់ថាជា អាហារប៉ូវដ៏ល្អមួយប្រភេទ។
មៀនជាផ្លែឈើមានរសជាតិផ្អែមមុតក្តៅនិងមានគុណសម្បត្តិជាឱសថប៉ូវដូចដែលបានរៀបរាប់រួយមកហើយ។ ដូច្នេះវាសមស្របសំរាប់បុគ្គលដែលមានរាងកាយទន់ខ្សោយជាពិសេសស្រ្តីដែលទើបនឹងឆ្លងទន្លេរួច ឬអ្នកជំងឺដែលទើបងើបពីឈើ ដោយយគេនិយមយកវាទៅស្ងោរសាបជាមួយស៊ុបមាន់អោយស្រ្តីឆ្លងទន្លេថ្មីៗបរិភោគ ព្រោះវាមានប្រសិទ្ធិភាពក្នុងការជួយប៉ូវកំលាំងប៉ូវឈាមយ៉ាងល្អ។
ក្រៅពីនេះវាជាថ្នាំជំនួយសរសៃប្រសាទជំនួយការចងចាំប្រើសំរាប់អ្នកមានចិត្តច្របូកច្របល់ខ្វល់ខ្វាយច្រាស់ច្រាលនិងបែកញើសខ្លាំង។ តែដោយសារតែវាមានជាតិផ្អែមនិងក្តៅ ដូច្នេះអ្នកដែលមានអាការក្តៅក្នុង ឬឈឺក មានស្លេលព៌ណលឿង ទល់លាមកមិនគួរបរិភោគច្រើនពេកទេ។
សម្រាប់ក្បួនតម្រាឱសថបុរាណមានចែកពីការយកមៀនទៅធ្វើជារូនមន្តឱសថដូចតទៅ៖
ថ្នាំប៉ូវឈាម ប៉ូវកំលាំង រំលាយអាហារ ប៉ូវក្រលៀន ជួយតម្រងនោមសម្រាប់ស្រ្តីមានផ្ទៃពោះ៖ យកសាច់មៀនក្រៀមមួយចំនួនល្មមផ្សំជាមួយស្ករអំពៅស្ងោរលាយមួយស៊ុតមាន់ធ្វើជាបង្អែមទទួលទាន។
ខ្សោយខួរក្បាល ខួរក្បាលស្មុគស្មាញតានតឹង ភ្លេចភ្លាំងស្មារតីច្រើន ដេកមិនលក់ រសាប់រសល់ បែកញើសខ្លាំង៖ យកសាច់មៀនក្រៀមមួយចំនួនល្មមស្ងោររម្ងាស់អោយទាល់តែស្អិតខាប់ទទួលទានពីរដងក្នុងមួយថ្ងៃដោយម្តងប្រើមៀនប្រមាណ១០-១៥ក្រាម។
ក្រោយពេលសម្រាលកូន៖ មៀនស្ងួត១៥ក្រាម, ពុទ្រាក្រហម៥ផ្លែ, ស្ករអំពៅ៣០ក្រាម, ខ្ញីស្រស់៨ក្រាម, ស្ងោរផឹកទឹកមួយថ្ងៃម្តង។
ធ្វើជាថ្នាំប៉ូវសម្រាប់អ្នកជំងឺរុំារ៉ៃ ស្គាំងស្គម គ្មានកំលាំងវិលមុខស្រវាំងភ្នែក៖ សាច់មៀនក្រៀម១៥ក្រាម, សាច់ជ្រូកក្រហម(សាច់សុទ្ធ) ៣០ក្រាម,ខ្ញីស្រស់២មើម, ត្រប៉ែមួយចំនួនល្មមស្ងោរអោយឆ្អិនពិសារមួយថ្ងៃម្តង។ លេខបញ្ជារទិញ: 016713870-092554399

No comments:

Post a Comment