ផ្លែពុទ្រា : អត្ថប្រយោជន៍ ចំពោះសុខភាព
ពុទ្រានៅប្រទេសកម្ពុជាយើងគឺសម្បូរណាល់ ប៉ុន្តែអ្នកបរិភោគភាគច្រើន មិនបានដឹងពីសារប្រយោជន៍របស់ផ្លែពុទ្រានោះទេ។ លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថាផ្លែពុទ្រា មានផ្ទុកវីតាមីនជាច្រើនដូចជា ប៉ូតាស្យូម ផូស្វរ័ ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូម សង្ក័សី ដែក ទង់ដែង និងវីតាមីន C ដែលវាអាចជួយព្យាបាលពោះវៀនកាត់បន្ថយការឈឺបំពង់ក ជួយសម្អាតសរសៃឈាម ជួយរំលាយអាហារ ការពារថ្លើម និងជៀសផុតពីជំងឺមហារីកទៀតផង។
សុខភាព: ៖ ពុទ្រាជាផ្លែឈើ ដែលមានផលប្រយោជន៍ច្រើន ក្នុងជីវភាពរស់នៅរបស់មនុស្ស ដែលយើងអាចយកផ្លែធ្វើជាអាហារទាំងស្រស់ និងសំងួតរួច។
លើសពីនេះទៅទៀត គេអាចយកផ្លែ គ្រាប់ ស្លឹក សម្បក ត្រូវបានយកប្រើប្រាស់ ធ្វើជាឧសថបង្កាជំងឺផ្តាសាយ និង ជួយកំចាត់ចោល នៅអុកស៊ីតកម្មក្នុងថ្លើម រារាំងកោសិកា សាច់ពក។ លើសពីនេះទៅទៀតក្នុងផ្លែផ្ទុក សារធាតុសកម្មមួយចំនួនដួចជា triterpenic acid និង flaronoids ជាដើម ។
ពុទ្រា ជាឈើហូបផ្លែ ដែលត្រូវបានគេដាំដុះ តាំងពីបុរាណនៅប្រទេសចិន ហើយត្រូវបានគេកត់ត្រា នៃការដាំដុះអស់រយៈពេលជាង ៥០០០ឆ្នាំ មកហើយ ។ ហើយពុទ្រា ត្រូវបានគេរកឃើញនៅតំបន់រងត្រូពិច នៃទ្វីបអាស៊ី និងតំបន់ធំមួយទៀត នៅប្រទេសចិន។ ប្រទេសចិន បាននាំចេញផលិតផលពុទ្រាជាង ៩០% នៃផលិតផល នៅលើពិភពលោក៕
No comments:
Post a Comment