Tuesday, October 16, 2018

នៅជិតបង្កើយ ថ្នាំធម្មជាតិសម្រករាង ទម្ងន់ និងក្បាលពោះ

នៅជិតបង្កើយ ថ្នាំសម្រករាង ទម្ងន់ និងក្បាលពោះ ដែលមនុស្សភាគច្រើន មិនចាប់អារម្មណ៏សោះ ,៚៙៚

បន្ទាប់ពីទទួលទានផ្លែចេករួច មនុស្សជាច្រើនតែងតែទម្លាប់បោះសំបកចោល ព្រោះយល់ថាគ្មានអត្ថប្រយោជន៍អ្វីឡើយ។ ក៏ប៉ុន្តែ បើតាមគេហទំព័រ healthytipscenter បានបង្ហាញថាសារ​​​ធាតុចិញ្ចឹមពាក់កណ្តោលត្រូវបានគេរកឃើញនៅក្នុងសំបកចេក ហើយ​សារធាតុ​ចិញ្ចឹម​ទាំង​នោះមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់។
របៀបកែច្នៃសំបកចេកធ្វើជាថ្នាំសម្រកទម្ងន់:
– អ្នកត្រូវយកសំបកចេកខ្ចី ៤ ទៅ ៥ផ្លែ កាត់ក្បាល និងកន្ទុយចេញ រួចដាក់ចូលទៅក្នុងឆ្នាំងមួយ។
– បន្ទាប់មកចាក់ទឹកឲ្យលិច ហើយដាំឲ្យពុះសម្រាប់ធ្វើជាតែ។
– អ្នកត្រូវទទួលទានម្តងមួយកែវ រៀងរាល់មុនពេលទទួលទានអាហារ ១៥នាទី។
អ្នកត្រូវទិញចេកធម្មជាតិ ដែលគ្មានប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិតហើយត្រូវសម្អាតឲ្យបានហ្មត់ចត់មុននឹងដំណើរការចម្អិនផងដែរ៕

No comments:

Post a Comment