Thursday, January 25, 2018

ផ្លែត្របែក មានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ និង​អ្នកបរិភោគ



ផ្លែត្របែក មានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ និង​អ្នកបរិភោគ
- ជួយបង្កើនប្រព័ន្ធការពាររាង្គកាយ ព្រោះវាសំបូរទៅដោយវីតាមីន C
- ថែរក្សាលំនឹង និងសម្ពាធឈាម ព្រោះស្ត្រីមានផ្ទៃពោះប្រឈមនឹងការឡើងសម្ពាធឈាមខ្ពស់
- ជំនួយប្រព័ន្ធប្រាសាទរបស់ទារកក្នុងផ្ទៃ ជាតិអាស៊ីដហ្វូលិកក្នុងផ្លែត្របែកគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធខួរក្បាលរបស់ទារកនិងប្រព័ន្ធសរសៃប្រសាទ
- ធ្វើឲ្យមានអារម្មណ៍ស្ងប់ល្អ ការញ៉ាំផ្លែត្របែកជារៀងរាល់ថ្ងៃអាចធ្វើឱ្យសរសៃប្រសាទរបស់ស្ត្រីមានផ្ទៃពោះស្ងប់ល្អ និងកាត់បន្ថយការស្ត្រេស។
- ទប់ស្កាត់ការទល់លាមក រក្សាលំនឹងជាតិស្ករក្នុងឈាមបានល្អ ការពារការកើតជំងឺទឹកនោមផ្អែម
- សំបូរវីតាមីន A ដែលទប់ស្កាត់ការងងឹតភ្នែក និងជួយឲ្យទារកមានភ្នែកភ្លឺល្អ
- ទប់ស្កាត់មេរោគមហារីក និងជំនួយការរំលាយអាហារបានល្អ។
1. អ្នក​អាច​ញ៉ាំ​ផ្លែ​ត្របែក​មួយថ្ងៃ​ចំនួន​មួយ​ផ្លែ វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​មិន​ងាយ​កើតមាន​ជំងឺ​ផ្តាសាយ​នោះទេ​។ ជាពិសេស វា​សម្បូរ​វីតាមីន​E ដែល​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត និង​ក្មេង​ជាង​វ័យ​ទៀតផង​។​
2. វា​នឹង​ជួយ​រក្សា​អារម្មណ៍​អ្នក​ឲ្យ​ស្ងប់ ដោយ​ពុំ​សូវ​ឆេវឆាវ​នោះទេ​។​
3. នៅក្នុង​ផ្លែ​ត្របែក​នេះ ក៏​សម្បូរ​សារធាតុ​ជាច្រើន ដែល​អាចជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​មូល​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ផងដែរ​។​
4. នៅក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​អេ ដែល​អាចជួយ​ការពារ​ភ្នែក​របស់​អ្នក​ឲ្យ​មើលឃើញ​ច្បាស់​។​
5. ក្រោយ​ពេលដែល​អ្នក​ពិសារ​ច្រើន​រួច វា​នឹងធ្វើ​ឲ្យ​សក់​អ្នក​ស្អាត​។​
6. វា​ក៏​អាចជួយ​បញ្ចុះ​កាឡូរី និង​សម្ពាធ​ឈាម​របស់​អ្នក​ផងដែរ​។ ដូចនេះ សុខភាព​អ្នកនឹង​មិនសូវ​ជួបនឹង​បញ្ហា​នោះទេ​។​
7. ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​រួច វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នកដំណើរ​ការល្អ​។ ដូចនេះ អ្នកនឹង​ងាយស្រួល​បត់ជើង ដោយ​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​បាន​៕

No comments:

Post a Comment