មនុស្សបច្ចុប្បន្ននេះតែងតែលេងទូរសព្ទ័ និងប្រើកុំព្យូទ័រគ្រប់ពេល ហើយប្រើក្នុងរយៈពេលយូរទៀតផង ដូចនេះវាងាយនឹងប៉ះពាល់ភ្នែកខ្លាំងណាស់។ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើមួយចំនួនដែលអាចការពារភ្នែកអ្នកបាន។តើមានផ្លែឈើអ្វីខ្លះ?
- អ្នកអាចបរិភោគចេកបាន ព្រោះនៅក្នុងចេកមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យភ្នែកអ្នកមានសុខភាពល្អ។
- អ្នកក៏អាចបរិភោគផ្លែស្រកានាគបានដែរ ព្រោះនៅក្នុងផ្លែស្រកានាគមានវីតាមីនEដែលអាចជំនួយដល់ភ្នែកអ្នកបាន មិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចធ្វើឲ្យខួរក្បាលអ្នកចងចាំបានល្អទៀតផង។
- អ្នកអាចបរិភោគក្រូចឲ្យបានច្រើន ព្រោះនៅក្នុងក្រូចមានវីតាមីនCជាច្រើនដែលអាចការពារភ្នែករបស់អ្នក ការពារថ្លើមរបស់អ្នកឲ្យបញ្ចេញជាតិពុលបាន ជាងនេះទៅទៀតវាអាចបង្កើនប្រពន្ធ័ការពាររាងកាយអ្នកឲ្យរឹងមាំបានទៀតផង ព្រោះនៅក្នុងក្រូចមានសារធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្ធាប់។
- ផ្លែប្លូប៊័ររីគឺជាផ្លែឈើដែលល្អចំពោះភ្នែកអ្នកណាស់ បើភ្នែកអ្នកតែងតែមានភាពនឿយហត់ អ្នកអាចពិសារវាបាន នោះវានឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល ហើយវាថែមទាំងអាចជួយការពារភ្នែកអ្នកមិនងាយចាស់ នោះវាមិនងាយខូចឡើយ។
- អ្នកអាចផឹកទឹកអំបៅឲ្យបានច្រើន ព្រោះនៅក្នុងទឹកអំពៅមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចធ្វើឲ្យភ្នែកអ្នកល្អ ថែមទាំងអាចធ្វើឲ្យអ្នករំលាយអាហារបានល្អទៀតផង។
- អ្នកអាចបរិភោគផ្លែទ្រលាប់បាន ព្រោះនៅក្នុងនោះមានសារធាតុចិញ្ចឹម និងវីតាមីនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអាចធ្វើឲ្យភ្នែកអ្នកមានសុខភាពល្អ ថែមទាំងអាចធ្វើឲ្យរាងកាយអ្នកមានសុខភាពល្អដូចគ្នា៕
No comments:
Post a Comment