Sunday, October 4, 2015

តើ​អ្នក​អាច​ប្រើ​ទឹកឃ្មុំ​មក​ការពារ​ស្បែក​អ្នក​តាម​របៀប​ណា​?



ទឹកឃ្មុំ​គឺជា​អាវុធ​សម្ងាត់​ក្នុង​ការរក្សា​ស្បែក​អ្នក​ឲ្យ​ទន់​រលោង គ្មាន​ស្នាម​ជ្រួញ ថែមទាំង​អាច​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​កើតមាន​ស្នាម​អ៊ុច​ខ្មៅ​ទៀតផង ប៉ុន្តែ​តើ​គួរប្រើ​ទឹកឃ្មុំ​ដូចម្តេច​មក​ការពារ​ស្បែក​បាន បើ​វា​មាន​លក្ខណៈ​ស្អិត​បែបនេះ​?​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែន​នាំ​ប្រាប់​អ្នក​ពី​វិធី​មួយចំនួន​ក្នុងការ​អាច​យក​ទឹកឃ្មុំ​មក​ការពារ​ស្បែក​អ្នក​បាន​។​
  1. ​អ្នក​អាច​យក​ផ្លែ​ប៉ោម​ទៅ​ដាំ​ឲ្យ​ទន់ បន្ទាប់មក​យក​វា​ទៅ​កិន​ឲ្យ​ម៉ត់ រួច​យក​វា​ទៅ​លាយ​ជាមួយ​ទឹកឃ្មុំ និង​ទឹកដោះគោ​ជូរ ហើយ​យក​មក​បិទ​លើ​មុខ​អ្នក នោះ​មុខ​អ្នកនឹង​ស​ស្អាត​ជា​មិន​ខាន​។​
  2. ​អ្នក​អាច​យក​ទឹកឃ្មុំ​៥០​ក្រាម លាយ​ជាមួយ​ពងមាន់​យកតែ​ផ្នែក​ស យក​មក​កូរ​ឲ្យ​សព្វ បន្ទាប់មក​យក​មក​លាប​លើ​មុខ​អ្នក​ដោយ​ធ្វើការ​ម៉ាស្សា ក្រោយពេល​៣០​នាទី​រួច​ទើប​លាង​ចេញ នោះ​អ្នកនឹង​ឃើញ​លទ្ធផល​ដែល​អ្នក​ចង់​បាន​។​
  3. ​អ្នក​អាច​យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា ម្សៅ​ទឹកដោះគោ​មួយ​ស្លាបព្រា ពងមាន់​មួយ​គ្រាប់​យកតែ​ផ្នែក​ស ហើយ​កូរ​វាឲ្យ​សព្វ លាប​លើ​មុខ​អ្នក​ស្តើងៗ​ចំនួន​២០​នាទី​ទើប​យក​ទឹក​ក្តៅ​អ៊ុនៗ​លាង​ចេញ បើ​អ្នក​អាច​ព្យាយាម​អនុវត្ត​ចំនួន​មួយខែ នោះ​មុខ​អ្នក​នឹង​មិន​មាន​អា​ការៈស្ងួ​តទៀត​ទេ​។​
  4. ​អ្នក​ក៏​អាច​យក​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​បន្ទាប់មក​យក​មក​លាប​លើ​មុខ​អ្នក នោះ​វា​នឹង​ធ្វើឲ្យ​មុខ​អ្នកស ទន់ និង​ភ្លឺរលោង​ខ្លាំងណាស់​។​
  5. ​អ្នក​អាច​យក​ទឹកខ្មេះ​មួយ ឬ​ពីរ​ស្លាបព្រា​លាយ​ជាមួយ​ទឹកឃ្មុំ​មួយ ឬ​ពីរ​ស្លាបព្រា ហើយ​ឆុង​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ រួច​យកមក​ផឹក នោះ​វា​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ដែល​ក្រើម ប្រែជា​ទន់​បាន​។​
  6. ​អ្នក​អាច​យក​ទឹកឃ្មុំ​ចំនួន​១០០​ក្រាម លាយ​ជាមួយ​ពងមាន់​មួយ​គ្រាប់ ហើយ​លាយ​ជាមួយ​ប្រេង​អូ​លីវ​បន្តិច បន្ទាប់មក​ដាក់​ទឹកអប់​២​ទៅ​៣​តំណក់ លាយ​ចូលគ្នា ហើយ​ដាក់​ក្នុង​ទូរ​ទឹកកក រួច​ទើប​យក​មក​លាប​លើ​មុខ ដោយ​មួយខែ​លាប​ពីរដង ចំនួន​១០​នាទី ទើប​យក​ទឹក​ក្តៅ​អ៊ុនៗ​លាង​ចេញ នោះ​ស្បែក​អ្នកនឹង​ទន់ និង​អាច​រក្សាបាន​នៅ​ក្មេង​ជានិច្ច​៕

No comments:

Post a Comment