Sunday, October 4, 2015

ដឹង​រឿង “​សិច​” ច្រើន ជួយ​ឲ្យ​អ្នក​រួម​ភេទ​មាន​សុវត្ថិភាព​


ដឹង​រឿង “​សិច​” ច្រើន ជួយ​ឲ្យ​អ្នក​រួម​ភេទ​មាន​សុវត្ថិភាព​

​មានរឿង​ច្រើនណាស់ ដែល​ក្លាយជា​ចម្ងល់​នានា ទាក់ទង​ទៅនឹង​បញ្ហា​ផ្លូវភេទ ពេលខ្លះ វា​ពិបាក​នឹង​ជឿ​ទៀតផង តែ​វា​គឺជា​ការពិត​។ ការស្វែងយល់​អំពី បញ្ហា​ទាំងនេះ​បាន​ច្បាស់លាស់ អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព ក្នុងពេល​រួមភេទ ជាមួយនឹង​ដៃគូ​របស់​អ្នក​។
១: ពិតណាស់ អ្នក​អាច​នឹង​មាន​ផ្ទៃពោះ ពេល​អ្នក​រួម​ភេទ​ជា​លើកដំបូង​
​អ្នក​អាច​នឹង​ឆ្ងល់​ថា តែម្តង​សោះ ហេតុអ្វី​មាន​កូន​? ប្រាកដ​ណាស់ នៅពេល​រួមភេទ បើ​អ្នក​មិន​បាន​ការពារ ឬ​ពន្យារកំណើត រឿង​អី​ក៏​អាច​កើតឡើង​បាន​ដែរ  ទោះបីជា​អ្នក ទើបតែ​សាកល្បង​លើកដំបូង ឬ​ច្រើនលើក​ច្រើនសារ​ហើយ​ក៏​ដោយ​។ ​ការ​ពន្យារកំណើត អាច​ការពា​រការ​មាន​ផ្ទៃពោះ​បាន ហើយ​ការប្រើប្រាស់​ស្រោមអនាម័យ អាច​ការពារ​អ្នក​ពី​ជំងឺ​កា​មេរោគ​នានា​។ មុន​ពេល​ធ្វើការ​រួម​ភេទ សូម​ពិភាគ្សាគ្នា​ជាមួយ​ដៃគូ អំពី​ការ​យក​កូន ការ​ពន្យារកំណើត និង​ការឆ្លង​មេរោគ​នានា​។
២: បាទ​! ចាក់ទឹក​ក្រៅ​ពាង ក៏​អាច​ធ្វើឲ្យ​អ្នក​មាន​ផ្ទៃពោះ​ដែរ​
​មនុស្ស​ភាគច្រើន​តែង​យល់ច្រឡំ​ថា ការបញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ​ប្រដាប់​ភេទ​នារី (​ចាក់ទឹក​ក្រៅ​ពាង​) អាច​ការពា​រការ​មាន​ផ្ទៃពោះ​បាន ប៉ុន្តែ វា​មិនមែន​ជា​ការពិត​នោះទេ ស្ត្រី​នៅ​តែ​អាច​មាន​ផ្ទៃពោះ ទោះបីជា​បុរស​ដក​លិង្គ មក​បញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ​ក៏ដោយ​។
​មុន​ពេល​មនុស្ស​ប្រុស​ឈាន​ដល់​ចំណុចកំពូល និង​បញ្ចេញ​ទឹកកាម មាន​មេ​ជីវិត​ឈ្មោល​ជាច្រើន​បាន​លេចចេញ ក្នុង​ពេល​អ្នក​កំពុង​រួមភេទ​រួចទៅហើយ ពិសេស ពេល​បុរស​មាន​សម្រើប​ខ្លាំង​។ ដូច​អ្នក​បានដឹងហើយថា ត្រឹមតែ​មេ​ជីវិត​ឈ្មោល​មួយ​ក្បាល គឺ​អាច​ធ្វើឲ្យ​ស្ត្រី មាន​ផ្ទៃពោះ​បាន​ហើយ​។ ម្យ៉ាងវិញទៀត ការចាក់​ទឹក​ក្រៅ​ពាង ក៏​នៅតែ​អាច​បង្ក​ការឆ្លង​ជំងឺ​កាមរោគ​បាន​ផង​ដែរ ប្រសិនបើ​អ្នក ឬ​ដៃគូ​អ្នក​មាន​ផ្ទុក​ជំងឺ​នោះ​។​
​ប្រសិនបើ​មនុស្ស​ប្រុស​និយាយថា “​កុំ​ភ័យ​អី ! បងអាច​ដក​វា​ចេញ​ទាន់ មុន​ពេល​បង​ឈានដល់​ចំណុច​កំពូល​” ... កុំ​ជឿ​ឲ្យសោះ គ្មាន​នរណា​អាច​ទប់ស្កាត់​មេ​ជីវិត​ឈ្មោល មិន​ឲ្យ​លេចចេញ ក្នុងពេល​រួម​ភេទ​បាន​នោះទេ​។ ដូច្នេះ អ្នក​ត្រូវ​ចេះ​ការពារ និង​ប្រើប្រាស់​ស្រោមអនាម័យ  ប្រសិនបើ​អ្នក​មិនទាន់​ចង់​បាន​កូន និង​មិន​ចង់​ឆ្លង​ជំងឺ​កាមរោគ​នោះ​។​
៣ : អាច​មាន​កូន ទោះបីជា​អ្នក​មក​រដូវ​ក៏ដោយ​
​អ្នក​អាច​នឹង​មាន​ផ្ទៃពោះ ប្រសិនបើ​អ្នក​ធ្វើការ​រួម​ភេទ អំឡុង​ពេល​មក​រដូវ​។ មេ​ជីវិត​ឈ្មោល អាច​រស់រាន​មានជីវិត​បួន​ប្រាំ​ថ្ងៃ បន្ទាប់​ពី​ការរួម​ភេទ​បាន​បញ្ចប់ ដូច្នេះ មេ​ជីវិត​ឈ្មោល អាច​នៅ​រង់ចាំ​បង្ក​កំណើត ជាមួយនឹង​មេ​ជីវិត​ញី​បាន ពេល​អ្នក​អស់​រដូវ ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​កូន​បាន​៕

No comments:

Post a Comment